ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​យក​ថ្នាំ​ញៀ.ន​មិន​សុទ្ធ​​មក​លក់ ជក់​មិន​ឆ្ងាញ់​ចាប់​ដាក់​ខ្នោះ​វា.យ​សម្លា.ប់ចោល

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ករណី​វា.យ​បុរស​ម្នាក់​ស្លា.ប់​ទាំង​ដៃ​ជាប់​ខ្នោះ​ ហើយ​ត្រូវ​គេ​ប្រទះ​ឃើញ​ស.ព​កាលពី​

ខេត្តស្ទឹងត្រែង​ ៖ ករណី​វា.យ​បុរស​ម្នាក់​ស្លា.ប់​ទាំង​ដៃ​ជាប់​ខ្នោះ​ ហើយ​ត្រូវ​គេ​ប្រទះ​ឃើញ​ស.ព​កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែកញ្ញា​ កន្លង​ទៅ នៅ​ក្បែ​ចំណុច​បង្គោល​សេវា​០៩៧ ស្ថិត​ក្នុងភូមិ​រិ​ទ្ធី​សែន​ជ័យ​២ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ បន្ទាប់មក​កម្លាំង​នគរបាល​បាន​បំបែក​សុំ​ណុំ​រឿង​ហើយ​ គឺ​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់ និង​នាំ​ទៅ​ធ្វើ​ត្រាប់ ​កាលពីល្ងាច​ថ្ងៃ​ទី​២៦ ​កញ្ញា​ ឆ្នាំ​២០២២ ​ត្រង់​ចំណុច​កើតហេតុ​ ។

លោក វ៉ា សុ​ផា​ន់ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ​បាន​ប្រាប់​​ឱ្យ​ដឹង​​ថា ជន​រង​គ្រោះ​ឈ្មោះ ថេ​ន សុ​មិត្ត ភេទប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​កោះ​កី ឃុំ​កោះ​ស្នៃ​ង ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ​យ័​ ។​ចំណែក​ជនសង្ស័យ​ក្នុង​ករណី​ខាងលើ​មាន​ចំនួន​២​នាក់​ ក្នុងនោះ​ម្នាក់​​ឈ្មោះ ជាតិ សារ៉ូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ​និង​ម្នាក់ទៀត​​ឈ្មោះ គង់ សំ​អឿ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ ជនសង្ស័យ​ទាំង​២​នាក់​រស់នៅ​ភូមិ​រិ​ទ្ធ​សែន​ជ័យ​២ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូ​ស្វាយ​សែន​ជ័យ ។

លោកស្នងការ​រង​បាន​បញ្ជាក់​ថា ក្រោយ​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​រយៈពេល​៨ថ្ងៃ​ ត្រូវ​បាន​សមត្ថកិច្ច​កំណត់​មុខសញ្ញាជនដៃដល់​ ​និង​ធ្វើការ​ចាប់​ឃាត់ខ្លួន​ យក​មក​ឲ្យ​ធ្វើ​ត្រាប់​សកម្មភាព​ចាប់​ជន​រង​គ្រោះ​ដាក់​ខ្នោះ ហើយ​យក​ដំបង​វា.យ​ចំ​កញ្ចឹងក​ និង​ក្បាល​ បណ្ដាល​ឲ្យ​ផុងលលាដ៍ក្បាល ​និង​បាក់​.​ក​។

តាម​ការ​រៀបរាប់​របស់​សាច់ញាតិ​ប្រាប់​សមត្ថកិច្ច​ថា ជន​រងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​អាល់​ហ្វា ពណ៌​ត្រួយ​ចេក ចេញពីផ្ទះ​តាំងពី​ថ្ងៃ​ទី​១៦​ កញ្ញា ពុំ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​នោះ​ទេ ទើប​នៅ​ល្ងាច​ថ្ងៃ​ទី​១៨ កញ្ញា ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លា.ប់​ទាំង​ដៃ​ជាប់​ខ្នោះ​នៅ​ចំណុច​ខាងលើ ​។ ​ចំណែក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ក៏​បាត់​មិនឃើញ​ផង​ដែរ​។

តាម​ប្រភព​ព័ត៌មាន​មួយទៀត​បាន​បង្ហើប​ថា​ ជនសង្ស័យ​បានឆ្លើយ​សារភាព​ថា​ ខ្លួន​ពិតជា​បាន​វា.យ​សម្លា.ប់​ជន​រង​គ្រោះ​ប្រាកដ​មែន ​ដោយសារ​ពួក​ខ្លួន​ខឹង​ជន​រង​គ្រោះ​យក​ថ្នាំ​ញៀ.ន​មក​លក់​អោយគឺជា​ថ្នាំ​មិន​សុទ្ធ ទើប​ចងកំហឹង​រហូត​ចាប់​ដាក់​ខ្នោះ​និង​វា.យ​សម្លា.ប់​តែ​ម្តង​។

បន្ទាប់​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​ធ្វើ​ត្រាប់​អំពី​សកម្មភាព​ដាក់ខ្នោះ​ និង​យក​ដំបង​វា.យ​សម្លា.ប់​ជន​រង​គ្រោះ​រួច​ហើយ ជនសង្ស័យ​ទាំង​២នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ