ភូមិចំនួន៤ ក្នុងខេត្តសៀមរាប រៀបចំពិធីប្រណាំងទូក ង នៅទំនប់៧៨
- សៀមរាប
ខេត្តសៀមរាប ៖ កាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ខេត្តសៀមរាបមានរៀបចំកម្មពិធី
ខេត្តសៀមរាប ៖ កាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ខេត្តសៀមរាបមានរៀបចំកម្មពិធី
ខេត្តសៀមរាប ៖ កាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ខេត្តសៀមរាបមានរៀបចំកម្មពិធី ប្រណាំងទូក«ង» ជាលក្ខណៈមិត្តភាព នៅទំនប់ ៧៨ មកពីភូមិចំនួន៤ ក្នុងនោះរួមមាន ភូមិរុន ខាងជើង, ភូមិរុន ខាងត្បូង, ភូមិត្រាវ គាត និងភូមិស្រម៉ធំ ក្នុងឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលរៀបចំដោយក្រុមយុវជន និងមេភូមិស្រម៉ធំ ក្រោមវត្តមាន លោក វ៉ាន់ វុធ មេឃុំ ដាន រុន , លោក លៀន ឡី សមាជិកឃុំ ,លោក តាំង សឿង ស្មៀនឃុំដានរុន និលោក គង់ សុខា តំណាងក្រុមយុវជន ឃុំដានរុន និងលោកមេភូមិចំនួន៤ភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលមកចូលរួមយ៉ាងច្រើនកុះករផងដែរ។
បើតាមប្រសាសន៍របស់លោក វ៉ាន់ វុធ មេឃុំ ដានរុន បានប្រាប់ភ្នាក់ងារកោះសន្តិ ភាព តាមទូរស័ព្ទនៅវេលាម៉ោ១និង១០នាទីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ នេះថា នៅក្នុងឃុំដានរុន មានរៀបចំពិធីប្រណាំងទូក«ង» ជាលក្ខណៈមិត្តភាពនៅទំនប់ ៧៨ មពីភូមិចំនួន៤ភូមិ ក្នុងនោះមានះ ភូមិរុន ខាង ជើង, ភូមិរុន ខាងត្បូង, ភូមិត្រាវ គាត និងភូមិស្រម៉ធំ ក្នុងឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាបរៀបចំ ដោយក្រុមយុវជន និង មេភូមិស្រម៉ធំ ក្នុងនោរួមមានទូកចំនួន៦ ក្នុង១ទូកមាន មនុស្ស៥នាក់ ។
លោកបានបញ្ជាក់ថា ការប្រណាំងទូក«ង» ជាលក្ខណមិត្តភាព ចំពោះអ្នកឈ្នះ លេខ១ បានទៅលើ ភូមិរុន ខាងត្បូង ទទួលពានរង្វាន់មេដាយកិតិ្តយស១ , ថវិកាចំនួន២០ម៉ឺនរៀល, មួកសុវត្ថិភា១ ,មី១ កេស និងសាប៊ូម្សៅចំនួន៥កញ្ចប់ ។ លេខ២ បានទៅលើភូមិរុន ខាងជើង ទទួពានរង្វាន់មេដាយកិតិ្តយស១ , ថវិកាចំនួន១៥ម៉ឺនរៀល និងលេខ ៣ បានទៅលើភូមិស្រម៉ធំ ទទួលពានរង្វាន់មេដាយកិតិ្តយស ១ , ថវិកាចំនួន១០ម៉ឺនរៀល ។ ចំណែកអ្នកចាញ់ ក៏ទទួលបានរង្វាន់លើកទឹកចិត្ត មានដូចជា សាប៊ូម្សៅចំំនួន១៥កញ្ចប់ និងថវិកាចំនួន៦ម៉ឺនរៀល ក្នុងមួយម្នាក់ៗផងដែរ៕
ចែករំលែកព័តមាននេះ