ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ណែនាំ​ដល់​និស្សិត​កម្ពុជា​ត្រូវ​ខិតខំ​សិក្សា​លើ​ផ្នែក​សុខាភិបាល ព្រោះ​ប្រទេស​គុយ​បា​មាន​ភាព​ជឿនលឿន​លើ​វិស័យ​សុខាភិបាល

2 ឆ្នាំ មុន

ទីក្រុង​ហា​វ៉ា​ណា​-គុយ​បា​ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​

ទីក្រុង​ហា​វ៉ា​ណា​-គុយ​បា​ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ ២០២២ បាន​អនុញ្ញាត​ឲ្យ​ក្មួយ​ៗ និស្សិត​កម្ពុជា​ចំនួន​៦​រូប ដែល​កំពុង​សិក្សា​ផ្នែ​​ក​សុខាភិបាល នៅ​សាធារណរដ្ឋ​គុយ​បា ចូល​ជួប​សំដែង​ការ​គួរសម​។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍ ណែនាំ​ដល់​និស្សិត​កម្ពុជា​ទាំងអស់ ត្រូវ​ខិតខំ​សិក្សា​លើ​ផ្នែក​សុខាភិបាល ព្រោះថា គុយ​បា​ជា​ប្រទេស​ដែល​មាន​ភាព​ជឿនលឿន​លើ​ការ​បណ្តុះបណ្តាល​លើ​វិស័យ​សុខាភិបាល​។

សម្តេច​តេ​ជោ​បន្ត​ថា យើង​បាន​ចាក​ឆ្ងាយ​ពី​មាតុប្រទេស​កំណើត​របស់​យើង យើង​ត្រូវ​ខិតខំ​ប្រឹងប្រែង​សិក្សា រៀនសូត្រ ដើម្បី​យកចំណេះ​វិទ្យា​មក​បម្រើ​ប្រទេស​របស់​យើង​វិញ ពិសេស​ត្រូវ​មាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រពល​រដ្ឋ​គុយ​បា និស្សិត​រៀន​ក្នុង​ថ្នាក់ សិស្ស​រៀន​ក្នុង​សាលា​ជាមួយ និង​និស្សិត​មក​ពី បរទេស​ដូច​គ្នា​។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន ជូន​ដល់​និស្សិត​ទាំង​៦​រូប​ផង​ដែរ​។

តំណាង​និស្សិត​មាន​ប្រសាសន៍​ថ្លែងអំណរគុណ​ជូន​ចំពោះ​សម្តេច​តេ​ជោ ដែល​បាន​ផ្តល់​ឱកាស​និង​អនុញ្ញាត​ឲ្យ​ក្មួយ​ៗ បាន​ចូល​ជួប​សំដែង​ការ​គួរសម ដើម្បី​បាន​ស្តាប់​ដោយ​ផ្ទាល់​នូវ ប្រសាសន៍​ណែនាំ​របស់​សម្តេច​។ តំណាង​និស្សិត​ក៏​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​សម្តេច​តេ​ជោ ដែល​បាន​ខិតខំ​តម្លើង​ប្រាក់​អាហារូបករណ៍ ដល់​ការ​សិក្សា​របស់​និស្សិត​នៅ​ក្រៅប្រទេស​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ