សារាយដែលយើងបរិភោគសព្វថ្ងៃនេះ មានកោសិកាជាច្រើន វាត្រូវបានគេចាត់ទុកថា ជារបបអាហារដ៏ល្អចំពោះសុខភាព និងជាឱសថរុក្ខជាតិផងដែរ ។ សារាយសម្បូរទៅដោយអាហារូបត្ថម្ភ និងមានសារធាតុរ៉ែពីសមុទ្រ។
១-វីតាមីន និងសារធាតុរ៉ែ
សារាយសម្បូរសារធាតុចិញ្ចឹមជាងបន្លែដែលដុះលើដីទៅទៀត ។ សារាយជាប្រភពដ៏ល្អនៃមីក្រូសារជាតិចិញ្ចឹមដូចជា អាស៊ីតហ្វូលីក កាល់ស្យូម ម៉ាញ៉េស្យូម ស័ង្កសី ដែក និងselenium ព្រមទាំងសម្បូរទៅដោយជាតិអីុយ៉ូត ។
២-អាស៊ីតខ្លាញ់អូមេហ្គា 3 DHA និងEPA
សារាយមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា-3 ប្រភេទ DHA និងEPA ។ សារាយគឺជាប្រភពអូមេហ្គា3 ដែលអ្នកបរិភោគអាហារបួសត្រូវការជាចាំបាច់ ។ ដោយសារសារធាតុទាំងនេះធ្វើឱ្យអត្ថប្រយោជន៍នៃសារាយសមុទ្រកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ។
៣-សារជាតិប្រឆាំងអុកស៊ីតកម្ម
សារាយសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាចជួយទប់ស្កាត់ប្រឆាំងនឹងស្ត្រេសអុកស៊ីតកម្ម និងបង្ការជំងឺរ៉ាំរ៉ៃដូចជាជំងឺមហារីក និងបញ្ហារំលាយអាហារ ។
៤-ជាតិកាកសរសៃ និងប្រ៊ីបៃអូតិច
សារាយសមុទ្រមានកាបូអ៊ីដ្រាតប្រភេទសេសដូចcarrageenan fucan galactan និងប្រភេទផ្សេងច្រើនទៀត ។ នៅពេលដែលសារធាតុទាំងនេះចូលទៅដល់ក្នុងខ្លួនរបស់អ្នក ពួកវាមានឥទ្ធិពលវិជ្ជមានលើបាក់តេរី ល្អៗដែលមានក្នុងពោះវៀន ។
៥-ជួយក្នុងការរំលាយអាហារ
ការបរិភោគសារាយសមុទ្រអាចជួយបំបាត់នូវបញ្ហាដែលទាក់ទងនឹងក្រពះ ព្រមទាំងបញ្ហាដទៃទៀតដែលទាក់ទងទៅនឹងការរំលាយអាហារ ៕
ចែករំលែកព័តមាននេះ