ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈិ​ន សុធា​រី ប្រកាស​ឈប់​ពពោះក្រោយ​ជីវិត​ប្តី​-​ប្រពន្ធ​លែង​ល្អក់កករ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឈិ​ន សុធា​រី បាន​ប្រកាស​នៅ​ចំពោះ​មុខ​អ្នកសិល្បៈ និង​សាច់ញាតិ​ថា នាង​សម្រេចចិត្ត​មិន​យក​កូន​បន្ថែម​ទៀត​ទេ បើ​ទោះបីជា​ចំណងអាពាហ៍ពិពាហ៍​របស់​នាង និង​លោក

រាជធានី​ភ្នំពេញ ៖ ឈិ​ន សុធា​រី បាន​ប្រកាស​នៅ​ចំពោះ​មុខ​អ្នកសិល្បៈ និង​សាច់ញាតិ​ថា នាង​សម្រេចចិត្ត​មិន​យក​កូន​បន្ថែម​ទៀត​ទេ បើ​ទោះបីជា​ចំណងអាពាហ៍ពិពាហ៍​របស់​នាង និង​លោក​សុវណ្ណ មក​រា លែង​ល្អក់កករ​ក៏​ដោយ ។

នៅ​ក្នុង​ពិធី​ខួបកំណើត​មួយ​ឆ្នាំ​នៃ​កូនភ្លោះ​របស់​នាង​ឈិ​ន សុធា​រី ដែល​ប្រារព្ធ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ២០១៧ នៅ​ភោជនីយដ្ឋាន​មួយ​ម្តុំ​ទួល​គោក តារាចម្រៀង រូប​នេះ​បាន​ប្រកាស​ពី​ភាព​សប្បាយ​រីករាយ​របស់​ខ្លួន ខណៈ​បាន​ជួបជុំ​សាច់ញាតិ បងប្អូន ជា​ពិសេស​មិត្ត​សិល្បករ​ជិត​ស្និទ្ធ ក្នុង​នោះ​ក៏​មាន​វត្តមាន​ស្វាមី​របស់​នាង​ដែរ ។

ឈិ​ន សុធា​រី បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស ក្នុង​នោះ​នាង​បាន​ឆ្លៀត​ប្រកាស​ថា  នាង​មិន​មាន​គម្រោង​យក​កូន​ទៀត​ទេ ទោះបី​ក្រុម​គ្រួសារ​របស់​នាង​បាន​យល់ចិត្ត​គ្នា​វិញ​ក៏​ដោយ ។ មូលហេតុ​ដែល​ឈិ​ន សុធា​រី ប្រកាស​មិន​បន្ត​យក​កូន​ទៀត នាង​លើក​ឡើង​ថា ត្រឹមតែ​កូនប្រុស​ស្រី​២​នាក់​នេះ​គឺ​នាង​លំបាក​ណាស់​ទៅ​ហើយ ដោយ​នាង​ស្ទើរ​រក​ពេល​សម្រាប់​ខ្លួនឯង​មិន​បាន ។ នៅ​ពេល​ដែល​នាង​បាន​ក្លាយជា​ម្តាយ​របស់​គេ​នោះ នាង​ហាក់​មានការ​យល់​ច្បាស់​ពី​ការ​ពពោះ​កូន គឺ​វា​មានការ​លំបាក​ណាស់​មិន​ងាយ​ឡើយ​ទម្រាំ​បាន​សម្រាលកូន ម្តង​ៗ ។

ឈិ​ន សុធា​រី យល់​ឃើញ​ថា នាង​សម្រាល​កូនភ្លោះ​វា​ហាក់ដូចជា​ភ័ព្វសំណាង​សម្រាប់​នាង​ទៅ​ហើយ​ព្រោះ​នាង​មិន​លំបាក​ក្នុង​ការ​ពពោះ​២​ដង ។ ម្យ៉ាង​កូនប្រុស​ស្រី​ទាំង​ពីរ​នាក់ គឺ​គ្រប់គ្រាន់​សម្រាប់​ក្រុម​គ្រួសារ​របស់​នាង​ហើយ ខណៈ​ពេល​ដែល​ស្វាមី​របស់​នាង​គឺ​លោក​សុវណ្ណ មក​រា ក៏​យល់​ស្រប​ទៅ​នឹង​មូលហេតុ​ដែល​នាង​លើក​ឡើង​នេះ​ផង​ដែរ។

ពិធី​ខួបកំណើត​កូន​មួយ​ឆ្នាំ ដែល​រៀបចំ​លក្ខណៈ​ធំដុំ​នេះ​ត្រូវ​ឈិ​ន សុធា​រី អះអាង​ថា ក្រៅពី​ចង់​ជួបជុំ​បងប្អូន និង​មិត្ត​សិល្បៈ នាង​ក៏​មាន​បំណង​ចង់​បង្ហាញ​ឱ្យ​អ្នក​ទាំងអស់​គ្នា​បានដឹង​ថា ចំណងអាពាហ៍ពិពាហ៍​របស់​នាង​ជាមួយ​លោក​សុវណ្ណ មក​រា បាន​វិល​មក​រក​សភាព​ដើម​វិញ​ហើយ បន្ទាប់​ពី​មុន​នេះ​ល្អក់កករ​ដោយសារ​ការ​យល់​ច្រឡំ ។

ចំណងអាពាហ៍ពិពាហ៍​របស់​អ្នក​នាង ឈិ​ន សុធា​រី និង​លោក​សុវណ្ណ មក​រា ធ្លាប់​ត្រូវ​គេ​សង្ស័យ​ថា​បាន​កាត់​ផ្តាច់ ដោយសារ​មាន​អ្នក​ទី​បី​ជ្រៀតជ្រែក ក្នុង​ពេល​ដែល​អ្នក​នាង​ឈិ​ន សុធា​រី តែងតែ​បង្ហាញ​សារ​ត្អូញត្អែរ និង​ភាព​សៅហ្មង​នានា តាម​ហ្វេ​ស​ប៊ុ​ក​ជា​បន្តបន្ទាប់ ។

បើ​ទោះបីជា ឈិ​ន សុធា​រី​បាន​បង្ហាញ​ពី​សញ្ញា​នៃ​ការ​បាក់បែក​នេះ​ក៏​ដោយ ប៉ុន្តែ​លោក​សុវណ្ណ មក​រា ហាក់​មិន​ភ្ញាក់ផ្អើល និង​ឆ្លើយ​តប​ជុំវិញ​បញ្ហា​នេះ​ឡើយ ។

ពេល​នេះ​ឈិ​ន សុធា​រី និង​សុវណ្ណ មក​រា​បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​ឡើង​វិញ និង​បាន​រៀបចំ​ពិធី​ខួបកំណើត​កូនភ្លោះ​របស់​ខ្លួន​គឺ​វា​ជា​សញ្ញា​បញ្ជាក់​ថា ពួក​គេ​មិន​បែកបាក់​គ្នា​ទេ៕