ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! លិច​ទូកដ​មនុស្ស​១៥​នាក់​រង​គ្រោះ លុះ​រក​ឃើញ​ក្មេង​ស្រី ម្តាយ​ស្លុតចិត្ត​ពេក​មក​មិន​រួច

1 ឆ្នាំ មុន
  • កំពង់ចាម

ទូក​ព្យា​ង​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ដោយ​ផ្ទុក​លើស​ចំណុះ​ឆ្លងកាត់​ទន្លេតូច ចៃដន្យ​ក៏​ស្រាប់តែ​ជួប​គ្រោះ​អកុសល ជា​ហេតុ​បណ្ដាល​ឱ្យ​លិច​

ខេត្តកំពង់ចាម ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ទូក​ព្យា​ង​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ដោយ​ផ្ទុក​លើស​ចំណុះ​ឆ្លងកាត់​ទន្លេតូច ចៃដន្យ​ក៏​ស្រាប់តែ​ជួប​គ្រោះ​អកុសល ជា​ហេតុ​បណ្ដាល​ឱ្យ​លិច​ស្លា​.​ប់​មនុស្ស​ម្នាក់ និង​១៤​នាក់​ទៀត​ត្រូវ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា និង​ខ្លះ​ហែ​រួចខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​តាម​ជួយ​រក​សាកស​.​ព​ជន​រង​គ្រោះ​។ ហេតុ​ការណ៍​​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ចំណុច​ព្រែក​អុង​កូ ស្ថិត​នៅ​ចុង​ភូមិ​កំពង់​ឪជ្រឹង ឃុំ​ពង្រ ស្រុក​កោះសូទិន​។

បើ​តាម​នគរបាល​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ចាប់តាំងពី​ទឹកទន្លេ​មេគង្គ​បាន​ហូរ​ចូល​ទន្លេតូច​ប្រជាពលរដ្ឋ​ពិបាក​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ គឺ​មាន​តែ​ឆ្លងទន្លេ​ដោយ​ជិះទូក​ម៉ាស៊ីន ឬ​ទូកដ​ទទឹង​តែ​ប៉ុណ្ណោះ ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ផ្សេង​ៗ ឬ​ទៅ​លំនៅ​ឋាន​របស់​ខ្លួន​ជាដើម​។ ហើយ​សកម្មភាព​ទូកដ​ឆ្លង​នេះ គឺ​មក​ដល់​ពេល​នេះ​រយៈពេល​ជាង​២​ខែ​មក​ហើយ មិន​ដែល​មាន​បញ្ហា​ណាមួយ​កើតឡើង​នោះ​ទេ​។

នគរបាល​មូលដ្ឋាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជាក់ស្ដែង​នៅ​ក្នុង​ថ្ងៃ​ឱកាស​ភ្ជុំបិណ្ឌ​ធំ​នេះ គឺ​មាន​មនុស្ស​ម្នា​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​វិញ​ទៅ​មក ដោយ​ខ្លះ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ ខ្លះទៅ​លេង​ស្រុក​កំណើត លុះដល់​ពេល​ល្ងាច​ត្រូវធ្វើ​ដំណើរ​ត្រឡប់​មក​កាន់​លំនៅ​ឋាន​វិញ​។ ជាក់ស្ដែង​ល្ងាច​កើតហេតុ​នោះ គឺ​មាន​ទូក​ជាង​ចំនួន​២​គ្រឿង ដែល​គេ​ចង​អោប​គ្នា​ក្រាល​ដោយ​បន្ទះក្តារ​សម្រាប់​ដាក់​មនុស្ស និង​ម៉ូតូ​ជិះ​ឆ្លងកាត់​ទន្លេតូច ដោយ​ប្រើ​កម្លាំង​ខ្សែពួរ​ទាញ​ទៅ​ទាញ​មក ដោយសារ​តែ​ការ​ផ្ទុក​មនុស្ស​រហូត​ទៅ​ដល់​១៥​នាក់ រួម​នឹង​ម៉ូតូ​ចំនួន​៥​គ្រឿង ស្រប​ពេល​ដែល​ទូក​ឆ្លង​មក​ជិត​ដល់ត្រើយ​ម្ខាង នៅ​សល់​ចម្ងាយ​ប្រមាណ​តែ​១០​ម៉ែត្រ​ប៉ុណ្ណោះ​។

ប្រភព​ដដែល​បន្ត​ថា ណាមួយ​ដោយសារ​តែ​ទូក​ខាងលើ​នេះ​រាង​ចាស់​ជ្រាប​ទឹក​ផង និង​ដឹក​លើស​ចំណុះ​ទៀត ជា​ហេតុ​បណ្ដាល​ឱ្យ​លិច​ទូក​តែ​ម្តង ហើយ​អ្នកដំណើរ​នៅ​លើ​ទូកដ​ក៏​នាំ​គ្នា​ហែរ​ទឹក​មក​ច្រាំង​ទន្លេ និង​ខ្លះ​ទៀត​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​សង្គ្រោះ​ទាន់ ប៉ុន្តែ​បាត់​តែ​ក្មេង​ស្រី​ម្នាក់​ឈ្មោះ ម៉ា​ប់ វិច្ឆិកា អាយុ​១៣​ឆ្នាំ ជា​ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែកជីក ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ រក​មិនឃើញ​។

ហើយ​តាម​ការ​បញ្ជាក់​របស់​អ្នក​ជិះ​នៅ​លើ​ទូក​ថា ទូក​ព្យា​ង​ដែល​ចម្លង​ពេល​នោះ គឺ​បាន​ឆ្លង​ចេញពី​ទឹកដី​ចុង​ភូមិ​កំពង់​ឪជ្រឹង ស្រុក​កោះសូទិន ហើយ​បាន​ឆ្លង​ចូល​ទឹកដី​ភូមិ​ទួល​គរ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ​។

នគរបាល​មូលដ្ឋាន​បាន​បញ្ជាក់​ថា ក្រោយ​ពេល​កើតហេតុ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២២​នេះ ទើប​សាកស​.​ព​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​រក​ឃើញ​នៅ​មាន​ចម្ងាយ​ពី​កន្លែង​កើតហេតុ​ប្រហែល​៣​ទៅ​៤​ម៉ែត្រ​តែ​ប៉ុណ្ណោះ និង​បាន​ជូនដំណឹង​ទៅ​ឪពុក​ម្ដាយ​ក្មេង​រង​គ្រោះ ដែល​រស់នៅ​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ​។ គ្រាន់តែ​ទទួល​ដំណឹង​ខាងលើ​នេះ​ភ្លាម ឪពុក​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​ស្លុតចិត្ត​ពេក​មក​មិនកើត​ឡើយ គឺ​មក​តែ​ជីតា​ក្មេង​ស្រី​រង​គ្រោះ ដើម្បី​ទទួលយក​ស​.​ព​ចៅ​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ចំពោះ​ករណី​ខាងលើ​នេះ គឺ​ភាគី​ម្ចាស់​ទូកដ​ឆ្លង ដែល​មាន​ភាគហ៊ុន​គ្នា​ចំនួន​៤​នាក់ មាន​ភារកិច្ច​ទទួល​ការ​ខុស​ត្រូវ​លើ​កិច្ចការ​នេះ ដែល​បណ្ដាល​ឱ្យ​លិច​ទូក​ស្លា​.​ប់​មនុស្ស ហើយ​ភាគី​រង​គ្រោះ​មិន​ទាន់​ដឹង​ថា តើ​ទារ​សំណង​ប៉ុន្មាន​នៅឡើយ​ដែរ?។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ