ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ខ្សាច់​បុក​របង​ផ្ទះ​ពលរដ្ឋ​ក្រឡាប់​បះជើង​ឡើង​លើ

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ រថយន្ត​ដឹក​ខ្សាច់​មួយ​គ្រឿង​បាន​បើក​រ៉េ​ចង្កូត​ជ្រុល​ទៅ​បុក​របង​ផ្ទះ​របស់​ពលរ​ដ្ធ​ក្រឡាប់​បះជើង​ឡើង​លើ…

ខេត្តកណ្តាល ៖ រថយន្ត​ដឹក​ខ្សាច់​មួយ​គ្រឿង​បាន​បើក​រ៉េ​ចង្កូត​ជ្រុល​ទៅ​បុក​របង​ផ្ទះ​របស់​ពលរ​ដ្ធ​ក្រឡាប់​បះជើង​ឡើង​លើ បណ្តាល​ឲ្យ​មនុស្ស​២​នាក់​រង​របួសធ្ងន់​កាលពី​វេលា​ម៉ោង​​​​១៧​និង​៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៧ កុម្ភៈ ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្ថិត​ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៦​និង​២៧ ក្នុងភូមិ​ស្តៅ​កន្លែង​៤ ឃុំ​ដី​ឥ​ដ្ធ ស្រុក​កៀន​ស្វាយ ខេត្ត​ណ្តា​ល ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ប៉ែន​មួយ​គ្រឿង​ម៉ាក​ថេ​ន​ថឺ​ដឹក​ខ្សាច់ ព​ណ៏​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​-១៤០១ ចង្កូត​ស្តាំ​បើកបរ​ដោយ​​​បុរស​ម្នាក់​ឈ្មោះ សឹង ថេ​វ អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ​បើក​ក្នុង​ទិស​ដៅ​ពី​អ្នក​លឿង​ទៅ​កាន់​ភ្នំពេញ លុះ​មក​ដល់​ចំណុច​ខាង​​លើ​ក៏​បាន​រ៉េ​ចង្កូត​ជ្រុល​ទៅ​បុក​របង​ផ្ទះ​របស់​ពលរដ្ឋ​ម្នាក់​ឈ្មោះ ពៅ ភ័​ណ្ឌ ភេទ​ស្រី អាយុ​៨៦​ឆ្នាំ ក្រឡាប់​បះជើង​ទ្រ​មេឃ ហើយ​ខ្សាច់​នៅ​លើ​ឡាន​បាន​ជះ​ទៅ​ត្រូវ​ស្ត្រី​ជា​ម្ចាស់​​ផ្ទះ​ដែល​កំពុង​អង្គុយ​លេង​មុខ​ផ្ទះ​បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ។ រីឯ​តៃ​អ្នកបើកបរ​រថយន្ត​បង្ក​ក៏​បាន​រង​របួសធ្ងន់​ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ក្រោយ​កើតហេតុ​កម្លាំង​នគរបាល​ជំនាញ​សណ្តាប់ធ្នាប់​ចរាចរណ៍​ស្រុក​កៀនស្វាយ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ចុះ​ពិនិត្យ និង​ធ្វើការ​វាស់វែង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕