អាជ្ញាធរក្រុងព្រះសីហនុ ចុះហាមឃាត់ពលរដ្ឋមួយចំនួន ចាប់យកដីឆ្នេរ ចងអង្រឹង ក្រាលកន្ទេល ទុកសម្រាប់ជួល
ខេត្តព្រះសីហនុ ៖ លោក សរ កក្កដា អភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុ នៅថ្ងៃទី២២ កញ្ញា ២០២២…
ខេត្តព្រះសីហនុ ៖ លោក សរ កក្កដា អភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុ នៅថ្ងៃទី២២ កញ្ញា ២០២២…
ខេត្តព្រះសីហនុ ៖ លោក សរ កក្កដា អភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុ នៅថ្ងៃទី២២ កញ្ញា ២០២២ បានចាត់លោក ជួប សីហា មន្ត្រីសាលាក្រុង ដឹកនាំកម្លាំង សហការជាមួយមន្ត្រីមន្ទីរបរិស្ថាន និងអាជ្ញាធរសង្កាត់ ចុះហាមឃាត់ ក្រោយពីមានសេចក្តីរាយការណ៏ថាមានពលរដ្ឋអ្នកលក់ដូរមួយចំនួន បានចាប់យកទី លើដីឆ្នេរសាធារណៈ ដាក់ចងអង្រឹង ឬក្រាលកន្ទេលទុកសម្រាប់ជួលឲ្យអ្នកទេសចរណ៏ មានតម្លៃ១ម៉ឺនរៀល ទៅ១ម៉ឺន៥ពាន់រៀល ។
ការចុះហាមឃាត់នេះ ដោយសារខុសពីគោលការណ៏ ដែលអាជ្ញាធររៀបចំទុកជាឆ្នេរសាធារណៈ ដើម្បីឲ្យពលរដ្ឋ អ្នកទេសចរណ៏មកលេងកម្សាន្ត គ្មានការបង់ប្រាក់ឡើយ ។
បើតាមលោក ជួប សីហា បានអប់រំណែនាំម្ចាស់អង្រឹងទាំងអស់ ដែលចងនៅតាមបណ្ដោយឆ្នេរ មេត្តាស្រាយទុកឱ្យបានត្រឹមត្រូវ មុនពេលដែលមានការចុះប្រមូលយកទៅរក្សាទុក គឺ៖ ទី១- ហាមមិនឲ្យមានដាក់តុ កៅអី លក់ដូរលើដីឆ្នេរសាធារណៈ ឬការចាប់យកទី សម្រាប់ដាក់កន្ទេល និងអង្រឹង ជួលបែបនេះឡើយ និងទី២- ហាមមិនឲ្យដាក់រ៉ឺម៉កលក់ដូរ ឬសង់រោងលក់ដូរ លើចំណីផ្លូវក្បែរឆ្នេរទេ ៕
ចែករំលែកព័តមាននេះ