រាជធានីភ្នំពេញ ៖ រហូតមកទល់នាពេលនេះ លោក ខាត់ ចំរើន នៅមិនទាន់ចាកចេញពីមន្ទីរពេទ្យនៅឡើយទេ បើទោះបីជាលោកបានចេញបន្ទប់សង្គ្រោះបន្ទាន់អស់រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះក៏ដោយ។ រយៈប្រមាណជា១០ថ្ងៃមកហើយ ដែលលោក ខាត់ ចំរើន បានទទួលការព្យាបាលពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីលោកមានជំងឺរលាកថ្លើម។

លោក ខាត់ ចំរើន បានអះអាងពីស្ថានភាព នៃជំងឺរបស់លោកប្រាប់កោះសន្តិភាពកាលពីម្សិលមិញថា គិតមកដល់ពេលនេះ អាការៈជំងឺរបស់លោករាងធូរបន្តិចប៉ុណ្ណោះ ខណៈពេលដែលលោកនៅមិនទាន់អាចធ្វើអ្វីបានឡើយ ដោយសារលោកនៅងងឹតមុខ និងហេវហត់អស់កម្លាំង។
លោកបញ្ជាក់ថា លោកមានជំងឺរលាកថ្លើមមួយចំហៀង និងមានជាតិពុលនៅក្នុងថ្លើម ក្នុងពេលដែលពោះរបស់លោកកាន់តែតឹងចង់ទៅរកការទាចទឹក។ លោកថា ពេលនេះក្រុមគ្រូពេទ្យបានយកឈា.មពីគេ ដើម្បីប្រើប្រាស់សម្រាប់ព្យាបាលរូបលោកមានចំនួន២១កំប្លោកហើយ ខណៈពេលលោកក៏នៅមានការប្រើប្រាស់ឈា.មជាបន្តទៀត ជាពិសេសគឺឈា.ម.ស។

លោកបន្ថែមថា ឈា.ម.សនេះ គឺក្រុមគ្រូពេទ្យត្រូវការ ដើម្បីសង់ពិនិត្យមើលពោះរបស់យើង ដើម្បីដឹងពីស្ថានភាពជំងឺថ្លើម និងទាចទឹក ហេតុនេះទាមទារអោយយើងមានឈា.មសម្រាប់ប្តូរយកឈា.ម.សនេះ។
បើតាមលោក ខាត់ ចំរើន ថា ពេលនេះក្រុមគ្រូពេទ្យកំពុងតាមដានជំងឺរបស់លោក ដោយសារឈា.មដែលគេផ្តល់អោយ ហើយបញ្ជូលអោយលោកនោះ ហាក់មានការបាត់បង់ទៅវិញលឿន ដោយមិនទាន់ដឹងមូលហេតុ។ លោកបញ្ជាក់ថា ពេលបញ្ជូនភ្លាមៗពិនិត្យទៅឈា.មលោកឡើងដល់១១ តែរំលងមួយឬ២ថ្ងៃ ស្រាប់តែឈា.មធ្លាក់មកនៅសល់៣ ដូចនេះក្រុមគ្រូពេទ្យមានការងឿងឆ្ងល់ថា តើឈា.មនោះបាត់ទៅណា? ឬវាមកតាមរយៈក្អួត ឬលាមក?។

យ៉ាងណា លោក ខាត់ ចំរើន លើកឡើងថា ក្រុមគ្រូពេទ្យបានពន្យល់ពីស្ថានភាពជំងឺរបស់លោកនាពេលនេះ គឺរលាក និងខូចថ្លើមមួយចំហៀង ប៉ុន្តែក្រុមគ្រូពេទ្យនឹងព្យាយាមដើម្បីការពារថ្លើមម្ខាងទៀតដែរ មិនទាន់ខូច។ លោកបន្ថែមថា ស្ថានភាពជំងឺរបស់លោកនាពេលនេះ គឺពិបាកយ៉ាងខ្លាំង ក្នុងពេលដែលលោកត្រូវចំណាយច្រើនសម្រាប់ការព្យាបាល ខណៈពេលលោកកំពុងតែខ្វះខាត។

យ៉ាងណា សម្រាប់ការព្យាបាលបន្តទៀតនោះ គឺបានការជួយជ្រោមជ្រែងច្រើនពីអ្នកនាង ខាត់ សុឃីម ដែលជាបងស្រី ហើយជារឿយៗអ្នកនាងតែងតែផ្តល់កម្លាំងអោយលោកប្រឹងប្រែងតស៊ូព្យាបាលអោយជាមុនត្រឡប់ទៅផ្ទះវិញ។ លោក ខាត់ ចំរើន ក៏បានថ្លែងអំណរគុណដល់សប្បុរសជននានា ដែលបានជួយលោកជាបន្តបន្ទាប់ ហើយការជួយនេះ លោកក៏នៅតែត្រូវការដដែល ព្រោះលោកក៏ទាល់ខ្លាំង ព្រោះចាប់ពីរដូវវស្សាមកដល់លោកមិនបានចេញសម្តែងអ្វីទាំងអស់៕



ចែករំលែកព័តមាននេះ