ពុទ្ធោ ! ខ្ទាតចេញពីក្នុងរថយន្តស្លា.ប់យ៉ាងអាណោចអាធ័ម
ខេត្តកំពត ៖ បុរសម្នាក់បានខ្ទាតចេញពីក្នុងរថយន្តស្លា.ប់យ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង៥ និង២៥នាទីល្ងាច ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៣ …
ខេត្តកំពត ៖ បុរសម្នាក់បានខ្ទាតចេញពីក្នុងរថយន្តស្លា.ប់យ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង៥ និង២៥នាទីល្ងាច ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៣ …
ខេត្តកំពត ៖ បុរសម្នាក់បានខ្ទាតចេញពីក្នុងរថយន្តស្លាប់យ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង៥ និង២៥នាទីល្ងាច ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៩៩-១០០ ស្ថិតក្នុងភូមិខ្នាចរមាស ឃុំនរាយណ៍ ស្រុកឈូក ខណៈរថយន្តមួយគ្រឿងបានរេចង្កូតទៅបុកដើមអាកាស្យានៅក្បែរផ្លូវ ។
លោក សំរឹត សីលាវិបុល អធិការនគរបាលស្រុកឈូក បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺបង្កឡើងដោយខ្លួនឯង គ្មានពាក់ព័ន្ធនឹងយានយន្តផ្សេងទៀតនោះទេ។
បើតាមប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ រថយន្តបើកក្នុងល្បឿនលឿនក្នុងទិសដៅពីលិចទៅកើត ទំនងជាអ្នកបើកបរមានជាតិស្រវឹង ពីព្រោះគេឃើញបើករថយន្តលឿនហើយរេចង្កូតពេញផ្លូវ ។ លុះដល់ចំណុចកើតហេតុក៏បានបុកដើមអាកាស្យានៅក្បែរផ្លូវទាំងកំរោល កំពិតកាប៊ីន ហើយមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកដើមអាកាស្សា១ដើមទៀតក្បែរមាត់អណ្តូងទើបកលរថយន្តជាប់ទៅមុខលែងរួច បណ្តាលឲ្យអ្នករួមដំណើរម្នាក់អង្គុយអែបអ្នកបើកបរខ្ទាតចេញពីរថយន្តស្លាប់យ៉ាងអណោចអធ័ម ។
លោកអធិការស្រុកឈូកបានឲ្យដឹងទៀតថា រថយន្តដែលរងគ្រោះម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1Q-7295 បើកបរដោយឈ្មោះ ប៉ាន វណ្ណា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិស្តុក ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត រងរបួសធ្ងន់ ចំណែករថយន្តក៏ខូចខាតធ្ងន់ធ្ងរដែរ ។ ចំណែកអ្នករួមដំណើរឈ្មោះ ផាន់ឡូ ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិកសិករ ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត (ស្លាប់នៅកន្លែងកើតហេតុ) ។
ក្រោយពេលកើតហេតុ បន្ទាប់ពីសមត្ថកិច្ចពិនិត្យរួចរាល់ បានប្រគល់ជូនតំណាងក្រុមគ្រួសារមកស្ទូចរថយន្ត និងយកសពទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ