ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃ​ទី​២៦ កុម្ភៈ កើតឡើង​១៨​លើក ស្លា.ប់​១២​នាក់ របួសធ្ងន់​ស្រាល​២២​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ …

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១៨​លើក (​យប់​៨​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១២​នាក់ (​ស្រី​១​នាក់​) របួសធ្ងន់​១២​នាក់ (​ស្រី​២​នាក់​) និង​របួសស្រាល​១០​នាក់​(​ស្រី​៣​នាក់​) ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍​២៥​នាក់ (​យប់​១៣​នាក់​) ។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​១៨​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​២៨​គ្រឿង រួម​មាន ម៉ូតូ ចំនួន​២១​គ្រឿង​, រថយន្ត​ធុន​តូច ចំនួន​៣​គ្រឿង​, រថយន្ត​ធុន​ធំ ចំនួន​១​គ្រឿង​, ថ្មើរជើង​២​នាក់ និង​យានយន្ត​ផ្សេង​ៗ៣​គ្រឿង ។

មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួម​មាន ល្មើស​ល្បឿន​៦​លើក (​ស្លាប់​៣​នាក់​), មិន​ប្រកាន់​ស្តាំ​១​លើក (​ស្លាប់​១​នាក់​), បត់​គ្រោះថ្នាក់​៥​លើក (​ស្លាប់​២​នាក់​), ប្រជែង​១​លើក (​ស្លាប់​០​នាក់​), ស្រវឹង​៣​លើក (​ស្លាប់​៤​នាក់​), មិន​គោរព​សិទ្ធិ​១​លើក (​ស្លាប់​១​នាក់​), កត្តា​យានយន្ត​១​លើក (​ស្លាប់​១​នាក់​), និង​ងងុយដេក ០​លើក ។
គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ រួម​មាន ផ្លូវជាតិ ចំនួន​១០​លើក​, ផ្លូវ​ខេត្ត​/​ក្រុង ចំនួន​៥​លើក និង​ផ្លូវលំ ចំនួន​៣​លើក ។

យានយន្ត​ដែល​បង្កហេតុ រួម​មាន ម៉ូតូ​១៤​លើក​, រថយន្ត​ធុន​តូច ចំនួន​៣​លើក និង​រថយន្ត​ធន់​ធំ​០​លើក​, ថ្មើរជើង​០​នាក់​, យាន​ផ្សេង​ៗ១​លើក ។

រាជធានី​-​ខេត្ត ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួម​មាន ៖ ខេត្តពោធិ៍សាត់ ៥​លើក ស្លាប់​៤​នាក់ របួស​៤​នាក់​,​កំពត ៣​លើក ស្លាប់​៣​នាក់ របួស​២​នាក់​, បន្ទាយ​មាន​ជ័យ ៣​លើក ស្លាប់​២​នាក់ របួស​២​នាក់​, កំពង់ចាម ១​លើក ស្លាប់​២​នាក់ របួស​១​នាក់ និង​ខេត្តកំពង់ស្ពឺ ១​លើក ស្លាប់​១​នាក់ របួស​២​នាក់ ។

ដោយឡែក គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​រយៈពេល​២៦​ថ្ងៃ គិត​ចាប់​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៧ កើតឡើង​ចំនួន​២៥៥​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១២៥​នាក់ រង​របួស​សរុប​ចំនួន​៣៨៣​នាក់ ក្នុង​នោះ​របួសធ្ងន់ ២៥៤​នាក់ និង​រង​របួសស្រាល ចំនួន​១២៩​នាក់ ៕