ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចេះ​តែ​ហ៊ាន​បង​បុរស​ៗ! ស្រី​ស្អាត ពេជ្រ ចរណៃ បង្ហាញ​ក្បាច់គុន​ការពារ​ខ្លួន និង​ការ​វា​.​យ​បក​សត្រូវ​យ៉ាង​អែម

1 ឆ្នាំ មុន
  • ភ្នំពេញ

ស្រី​ស្អាត​ក្លាហាន​មិន​ចាញ់​បុរស និង​ជា​តារា​សម្ដែង​ស្រី​ដ៏​ល្បីឈ្មោះ កញ្ញា ពេជ្រ ចរណៃ បាន​បង្ហាញ​នៅ​ក្បាច់គុន​ការពារ​ខ្លួន និង​របៀប​នៃ​ការ​វា​.​យ​បក​ទៅ​សត្រូវ​វិញ​ប៉ុន្មាន​ក្បាច់ ផ្ទុះ​ការ​ចាប់អារម្មណ៍​ពេញ​បណ្ដាញ​សង្គម

រាជធានី​ភ្នំពេញ ៖ ស្រី​ស្អាត​ក្លាហាន​មិន​ចាញ់​បុរស និង​ជា​តារា​សម្ដែង​ស្រី​ដ៏​ល្បីឈ្មោះ កញ្ញា ពេជ្រ ចរណៃ បាន​បង្ហាញ​នៅ​ក្បាច់គុន​ការពារ​ខ្លួន និង​របៀប​នៃ​ការ​វា​.​យ​បក​ទៅ​សត្រូវ​វិញ​ប៉ុន្មាន​ក្បាច់ ផ្ទុះ​ការ​ចាប់អារម្មណ៍​ពេញ​បណ្ដាញ​សង្គម​។

ជា​ការ​ពិត​ណាស់ ជា​ទូទៅ​មហាជន​ប្រាកដ​ជ្រាប​ច្បាស់​រួច​មក​ហើយ អំពី​តារា​សម្ដែង​ស្រី​រូប​ស្រស់ កញ្ញា ពេជ្រ ចរណៃ ដែល​តែងតែ​ទទួល​បានការ​ចាប់អារម្មណ៍ និង​សរសើរ​មិន​ដាច់​ពី​មាត់​អំពី​រូប​សម្រស់​ដ៏​ស្អាត​ផូរផង់​របស់​នាង អម​ជាមួយនឹង​ការ​បង្ហាញ​ពី​ក្បាច់​រាំ​របាំ​បុរាណ​ខ្មែរ​និង​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​បុរាណ​ខ្មែរ​ជាដើម​។

យ៉ាងណាមិញ ក្រៅពី​រូប​សម្រស់ រូបសម្បត្តិ​ដ៏​ល្អ​ឯក​ហើយ​នោះ កញ្ញា ពេជ្រ ចរណៃ ក៏​ទទួល​បានការ​គាំទ្រ និង​ស្ងើចសរសើរ​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ទៅ​លើ​ភាព​ក្លាហាន​មិន​ចាញ់​បុរស​របស់​នាង ដែល​ជា​រឿយ​ៗ​តារា​ស្រី​រូប​នេះ​តែងតែ​បង្ហាញ​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ ការ​ហាត់​បាញ់​កាំ​ភ្លើ​.​ង បាញ់​ព្រួញ និង​សកម្មភាព​ហាត់រៀន​ក្បាច់គុន​ការពារ​ខ្លួន​ផ្សេង​ៗ​ជា​ច្រើន​ទៀត ដែល​រូប​នាង​បាន​បង្ហោះ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្ទាល់ខ្លួន​ផង​ដែរ​។

ដោយឡែក កាលពី​ថ្ងៃ​ទិ​២០ ខែកញ្ញា ឆ្នាំ​២០២២ ម្សិលមិញ​នេះ មហាជន​អ្នកលេង​បណ្ដាញ​សង្គម ក៏​ដូច​ជា​អ្នកគាំទ្រ​នាង​ផ្ទាល់​បាន​សម្ដែង​ការ​ភ្ញាក់ផ្អើល​ជា​ថ្មី ក្រោយ​ឃើញ ពេជ្រ ចរណៃ បង្ហាញ​នៅ​វី​ដេ​អូ​ថ្មី​មួយ អំពី​ភាព​ក្លាហាន រហ័សរហួន របស់​នាង​ផ្នែក​ហាត់រៀន​ក្បាច់គុន​ការពារ​ខ្លួន និង​វា​.​យ​បក​ទៅ​កាន់​សត្រូវ​វិញ​ប៉ុន្មាន​ក្បាច់ ក្នុង​ឈុត​ឯកសណ្ឋាន​ជា​ទាហាន​។

តាម​រយៈ​វី​ដេ​អូ ក្បាច់គុន​ការពារ​ខ្លួន និង​វា​.​យ​បក​ទៅ​កាន់​សត្រូវ​នេះ ទទួល​បានការ​កោតសរសើរ​យ៉ាង​ខ្លាំង រហូត​មាន​ទស្សនៈ​លើក​ឡើង​ថា «​សូម​សរសើរ កញ្ញា ពេជ្រ ចរណៃ មាន​ភាព​ឆ្លាត​វ័យ ភាព​ក្លាហាន​លើស​ពី​ស្ត្រី​មួយ​ចំនួន ជា​ពិសេស​តែងតែ​លើក​ស្ទួយ​ជា​និច្ច​នៅ​អ្វី​ដែល​ដូនតា​ខ្មែរ​បាន​បន្សល់​ទុក​ឲ្យ ដូច​ជា​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ ក្បាច់គុន​បុរាណ​ខ្មែរ សកម្មភាព​ហាត់រៀន​ក្បាច់គុន​ការពារ​ខ្លួន​ផ្សេង​ៗ និង​មួយទៀត​វប្បធម៌​អរិយធម៌​ខ្មែរ ដូច​ជា​ក្បាច់​រាំ​បុរាណ​ខ្មែរ ឈុត​សម្លៀក​បំពាក់​បុរាណ​ខ្មែរ និង​ពិសេស​រក្សាខ្លួន​យ៉ាង​សាក​សមជា​តម្លៃ​ស្ត្រី​ខ្មែរ​តែ​ម្ដង​»​។ ទស្សនៈ​ផ្សេង​ទៀត​លើក​ឡើង​ថា «​ចរណៃ មាន​ភាព​ក្លាហាន​អស្ចារ្យ​បំផុត ដែល​សុភាព​នារី​មួយ​ចំនួន​មិន​មាន​លក្ខណៈសម្បត្តិ​ពិសេស​ដូច​នាង​ជាដើម​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ