ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Trump និង​កូន​ៗ​៣​នាក់​ ត្រូវ​អគ្គមេធាវី​រដ្ឋ New York ប្តឹង​​ពាក់ព័ន្ធនឹងករណី​មួយ​

1 ឆ្នាំ មុន

​អាមេរិក ៖ អតីត​ប្រធានាធិបតី​អា​មេ​រិ​ក ​លោក Donald Trump និង​កូន​ៗ ៣​នាក់​របស់​លោក​ត្រូវ​

​អាមេរិក ៖ អតីត​ប្រធានាធិបតី​អា​មេ​រិ​ក ​លោក Donald Trump និង​កូន​ៗ ៣​នាក់​របស់​លោក​ត្រូវ​បាន​គេ​ប្តឹង​ពី​បទ​បំភ្លៃ​តម្លៃ​អចលនទ្រព្យ​ដើម្បី​ទទួល​បាន​ប្រាក់​កម្ចី និង​អត្ថប្រយោជន៍​ពន្ធ​។

បណ្តឹង​ដែល​ត្រូវ​បាន​ដាក់​នៅ​តុលាការ​រដ្ឋ New York ក្នុង​ទីក្រុង Manhattan បាន​ចោទប្រកាន់​ក្រុមហ៊ុន​របស់​លោក (Trump Organization) ថា​បាន​ធ្វើ​ខុស​ក្នុង​ការ​រៀបចំ​របាយការណ៍​ប្រចាំឆ្នាំ​របស់ Trump អំពី​ស្ថានភាព​ហិរញ្ញវត្ថុ​ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០២១​។

Trump Organization និង​កូន​ៗ​ចំនួន ៣​នាក់​ឈ្មោះ Donald Trump Jr, Eric Trump និង Ivanka Trump ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​ជា​ចុងចោទ​។

អគ្គមេធាវី Letitia James បាន​និយាយ​ថា​ការ​រិ​យា​ល័យ​របស់​លោកស្រី​បាន​រក​ឃើញ​ឧ​ទា​ហរ​ណ៍​ចំនួន ២០០​នៃ​ការ​វា​.​យ​តម្លៃ​ទ្រ​ព្ប​សម្បត្តិ​ដែល​បំភាន់ និង​ពាក្យបណ្តឹង​លើក​ឡើង​ពី​ទ្រព្យសម្បត្តិ​ចំនួន ២៣ ដែល​លោកស្រី​ហៅ​ថា​បាន​បំប៉ោង​យ៉ាងធ្ងន់ធ្ងរ និង​ក្លែងបន្លំ​។

លោក Donald Trump បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ដោយ​បាន​ហៅ​បណ្តឹង​នោះ​ថា​ជា​យុទ្ធនាការ​ប្រឆាំង​រូប​លោក​។

បណ្តឹង​នោះ​បាន​ចោទប្រកាន់​លោក Donald Trump ពី​បទ​បំប៉ោង​ទ្រព្យសម្បត្តិ​របស់​គាត់​រាប់​ពាន់​លាន​ដុល្លារ​ដើម្បី​ជំរុញ​ធនាគារ​ឱ្យ​ផ្តល់​ប្រាក់​កម្ចី​ដល់​ក្រុមហ៊ុន​របស់​លោក ដើម្បី​បំពេញ​លក្ខ​ណ្ឌ​កម្ចី​បន្ត និង​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពន្ធ និង​គោលបំណង​ផ្សេង​ទៀត​។

លោកស្រី Letitia James កំពុង​ស្វែងរក​ការ​រារាំង​ជា​អចិន្ត្រៃយ៍​លើ​លោក Trump និង​កូន ៣​នាក់​របស់​លោក​ដែល​ជា​ចុងចោទ​ក្នុង​ករណី​នោះ​មិន​ឱ្យ​បម្រើ​ការ​ជា​មន្ត្រី ឬ​នាយក​នៅ​ក្នុង​សាជីវកម្ម​ណាមួយ​នៅ New York ហាមប្រាម​លោក Trump និង​ក្រុមហ៊ុន​របស់​លោក​មិន​ឱ្យ​ចូល​ក្នុង​ការ​ទិញ​អចលនទ្រព្យ​ពាណិជ្ជកម្ម​ណាមួយ និង​សម្រេច​លើ​សំណង​នៃ​ប្រាក់​ចំណេញ​ដែល​ទទួល​បាន​ដោយ​ការ​ក្លែងបន្លំ ដែល​ត្រូវ​គេ​ប៉ាន់​ស្មានថា​មាន​តម្លៃ ២៥០​លាន​ដុល្លារ​។

ក្រុមហ៊ុន Trump Organization របស់​លោក​ក៏​ត្រូវ​បាន​ចោទប្រកាន់​ដោយឡែក​ពី​បទ​ក្លែងបន្លំ​ពន្ធ​ព្រហ្មទណ្ឌ​ដោយ​ការិយាល័យ​មេធាវី​ស្រុក និង​កំពុង​រៀបចំ​ការ​កាត់ក្តី​នៅ​ថ្ងៃ​ទី ២៤ ខែតុលា​ខាង​មុខ​នេះ​។

សូម​បញ្ជាក់​ថា Trump Organization ក្រុមហ៊ុន​គ្រួសារ​ដែល​គ្រប់គ្រង​សណ្ឋាគារ ទីលាន​វាយ​កូន​ហ្គោ​ល និង​អចលនទ្រព្យ​ផ្សេង​ទៀត​នៅ​ជុំវិញ​ពិភពលោក​។

លោក​កំពុង​ពិចារណា​ឈរឈ្មោះ​ជា​ប្រធានាធិបតី​អា​មេ​រិ​ក​ម្តងទៀត​នៅ​ក្នុង​ឆ្នាំ ២០២៤៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ