ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងធ្លាក់១មេធំ បណ្តាលឱ្យលង់លិចសាលារៀន ផ្ទះសម្បែង និងផ្សារមួយចំនួនក្នុងក្រុងសៀមរាប

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ភ្លៀង​ធ្លាក់​១​មេ​ធំ​តាំងពី​ម៉ោង​៤​ភ្លឺ​រហូត​ដល់​ម៉ោង​១១ ព្រឹក ថ្ងៃ​ទី​២១ ខែកញ្ញា​នេះ បណ្តាល​ឱ្យ​លិចលង់​តាម​សាលារៀន ផ្ទះសម្បែង និង​ផ្សារ​មួយ​ចំនួន ក្នុង​ក្រុង​សៀមរាប​ដែល​ធ្វើ​ឱ្យ​សិស្ស​រៀន…

ខេត្តសៀមរាប ៖ ភ្លៀង​ធ្លាក់​១​មេ​ធំ​តាំងពី​ម៉ោង​៤​ភ្លឺ​រហូត​ដល់​ម៉ោង​១១ ព្រឹក ថ្ងៃ​ទី​២១ ខែកញ្ញា​នេះ បណ្តាល​ឱ្យ​លិចលង់​តាម​សាលារៀន ផ្ទះសម្បែង និង​ផ្សារ​មួយ​ចំនួន ក្នុង​ក្រុង​សៀមរាប​ដែល​ធ្វើ​ឱ្យ​សិស្ស​រៀន មិនកើត ហើយ​អាជីវករ​លក់ដូរ​មិន​បាន ហេតុ​បណ្តាល​មក​ពី​ការ​ស្ទះលូ​។

បើ​តាម​ប្រភព​ពី​អាណាព្យាបាល​សិស្សសាលា​បឋម​សិក្សា​វត្ត​បូព៌ បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព នៅ​មុខ​សាលា នា​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២២ នេះ​ថា នៅ​ក្នុង​សាលារៀន​បឋម​សិក្សា​វត្ត​បូព៌ បើ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង គឺ​ក្នុង​សាលា និង​ថ្នាក់រៀន​លិច​ជា​ប្រចាំ​ព្រោះ​នេះ​ជា​រឿង​ធម្មតា​ទៅ​ហើយដោយ​សារ​ប្រព័ន្ធ​លូ​ហូរ​អត់​ទាន់​។

ចំណែក​មន្ត្រី​សាធារណៈ និង​ដឹក​ជញ្ជូន​ខេត្តសៀមរាប​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២១​នេះ​ថា ចំពោះ​ទឹកភ្លៀង​ធ្លាក់​ខ្លាំង​ជា​រៀង​រាល់ដង​តាម​ផ្លូវ​នីមួយ​ៗ នៅ​ក្នុង​ក្រុង​សៀមរាប តែងតែ​ហូរ​មិន​ទាន់​ដោយសារ​ប្រព័ន្ធ លូ​មួយ​ចំនួន​ស្ទះ​សំរាម បើ​រាំង​តែ​មួយ​ម៉ោង​តាម​ផ្លូវ និង​សាលារៀន ឬ ផ្សារ​វា​ប្រាកដជា​ហូរ​អស់​គ្មាន​នៅ​ទឹក​ដក់​តាម​ផ្លូវ​ទៀត​ទេ​។

ប្រភព​បាន​បញ្ជាក់​ទៀត​ថា បើ​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​ក្រុង​សៀមរាប​វា​តែងតែ​ទឹក​លិច​លើ​ផ្លូវ​ជា​រៀង​រាល់ដង​នេះ​ជា​ទម្លាប់​ទៅ​ហើយ ព្រោះ​លូ​ខ្លះ ហូរ​ទាន់​ខ្លះ​ហូរ​មិន​ទាន់ ដោយសារ​កកស្ទះ​សំរាម។

សូមរំលឹកថា ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២១ ដល់​២៧ កញ្ញា​ខាង​មុខ​នេះ​នឹង​មាន​ភ្លៀង​ពី​កម្រិត​មធ្យម​ទៅ​ច្រើន​ដោយ​លាយឡំ​នឹង​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។

ចាប់ពី​ថ្ងៃ​ទី​២១ ខែកញ្ញា ដល់​ថ្ងៃ​ទី​២៧ ខែកញ្ញា​នេះ របស់​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​ថា សម្ពាធ​ខ្ពស់​នៅ​លើ​ប្រទេស​ចិន​បាន​រុញច្រាន​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ ) រំកិល​ចុះ​មក​ក្រោម​អូស​បន្លាយ​កៀក​មក​លើ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន​កម្ពុជា​។​ដំណាលគ្នា​នោះ ខ្យល់មូសុង​និរតី​បក់​ក្នុង​ល្បឿន​ពី​ខ្សោយ​ទៅ​បង្គួរ​។

ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​ទៅ​មុខ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ °C និង សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤°C​។​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​នៅ​ក្នុង​កម្រិត​ពី​មធ្យម ទៅ​ច្រើន លាយឡំ ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។

យោង​លើ​ស្ថានភាព​ធាតុអាកាស​ខាងលើ ក្រសួង​សូម​អាជ្ញាធរ​ដែនដី​និង​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​បន្ត​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំនន់​ដែល​អាច​កើតមក​ពី​បរិមាណ​ទឹកភ្លៀង​ច្រើន​ហួស​កម្រិត ( Overflow ) និង​ជំនន់​ទឹកភ្លៀង ( Flash Flood ) ដែល​នឹង​បន្ត​ធ្លាក់​បន្ថែម​ថ្មី​ផ្ទួន​ៗ​ទៀត ជា​ពិសេស​នៅ​ក្នុងភូមិ​សាស្ត្រ​នៃ​តំបន់​ជាប់​ជួរ​ភ្នំ , ទំនាប​ជាប់​ក្បែរ​ផ្លូវទឹក និង​ភូមិសាស្ត្រ​ជាប់​ព្រំដែន​ថៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ