ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ចំនួន​៤​នៅ​អ៊ុយ​ក្រែ​ន​គ្រោង​បោះ​ឆ្នោត​ប្រជាមតិ​បន្ទាន់ ដើម្បី​ចូលរួម​ជាមួយ​រុ​ស្ស៊ី

1 ឆ្នាំ មុន

អ៊ុយ​ក្រែ​ន ៖ តំបន់​ចំនួន​៤​របស់​អ៊ុយ​ក្រែ​ន​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រុ​ស្ស៊ី បាន​ប្រកាស​

អ៊ុយ​ក្រែ​ន ៖ តំបន់​ចំនួន​៤​របស់​អ៊ុយ​ក្រែ​ន​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រុ​ស្ស៊ី បាន​ប្រកាស​ផែនការ​ធ្វើ​ប្រជាមតិ​បន្ទាន់​ស្តី​ពី​ការ​ចូលរួម​ជាមួយ​រុ​ស្ស៊ី ដែល​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​បញ្ចូល​តំបន់​នោះ​ជា​របស់​រុ​ស្ស៊ី​។

យោង​តាម​ប្រភព​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​របស់​រុ​ស្ស៊ី TASS បាន​រាយការណ៍​ថា មន្ត្រី​បំបែក​ខ្លួន​នៅ​តំបន់​ភាគ​ខាងកើត​នៃ Luhansk និង Donetsk ក៏​ដូច​ជា​តំបន់ Kherson ភាគ​ខាងត្បូង និង​តំបន់ Zaporizhzhia ដែល​កាន់កាប់​ដោយ​ផ្នែក​បាន​ប្រកាស​ថា ពួក​គេ​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ក្នុង​រយៈពេល​៤​ថ្ងៃ ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​នេះ​តទៅ​។

ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​បាន​ជាប់​គាំង​ក្នុង​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ជា​ហេតុ​នាំ​ឱ្យ​អ៊ុយ​ក្រែ​ន​បាន​ដណ្តើម​យក​មក​វិញ​នូវ​ទឹកដី​ជា​ច្រើន​នៅ​ភាគ​ខាងជើង​​ឈៀង​​ខាងកើត​។ ប៉ុន្តែ​ឥឡូវនេះ មន្ត្រី​ដែល​គាំទ្រ​ដោយ​រុ​ស្ស៊ី​នៅ​ភាគ​ខាងកើត និង​ខាងត្បូង​របស់​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា ពួក​គេ​ចង់បាន​ការ​បោះ​ឆ្នោត ដើម្បី​ចូលរួម​ជាមួយ​រុ​ស្ស៊ី​។ ការ​លើក​ឡើង​នេះ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ពី​ការ​ដើរ​លើ​ដាន​ចាស់ នៅ​ពេល​រុ​ស្ស៊ី​បាន​បញ្ចូល​ឧបទ្វីប​គ្រី​មៀ (Crimea) ក្នុង​ឆ្នាំ ២០១៤ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​មួយ​ត្រូវ​បាន​ធ្វើ​ឡើង ហើយ​ដែល​ក្រោយមក​ទទួល​បានការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ពី​អន្តរជាតិ​។

ទោះ​យ៉ាងណា រដ្ឋមន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែ​ន លោក Dmytro Kuleba បាន​និយាយ​កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា ថា ការ​ធ្វើ​ប្រជាមតិ​ក្លែងក្លាយ​នឹង​មិន​ផ្លាស់​ប្តូរ​អ្វី​នោះ​ទេ​។

គួរ​បញ្ជាក់​ថា សហគមន៍​អន្តរជាតិ​មិន​ដែល​ទទួលស្គាល់​ការ​បញ្ចូល​ឧបទ្វីប​គ្រី​មៀ​នោះ​ទេ​។ ប៉ុន្តែ​ច្បាស់​ណាស់​ថា រុ​ស្ស៊ី​មាន​បំណង​ចង់បាន​តំបន់​ដែល​ខ្លួន​កំពុង​កាន់កាប់​ផ្សេង​ទៀត​របស់​អ៊ុយ​ក្រែ​ន តាម​របៀប​ដូច​គ្នា​។

រុ​ស្ស៊ី​បាន​បើក​ការ​ឈ្លានពាន​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆាំ្ន​២០២២ ហើយ​មានការ​រំពឹង​ទុក​ថា រុ​ស្ស៊ី​អាច​នឹង​ប្រកាស​អំពី​ការ​ចល័ត​ទ័ព​ទ្រង់ទ្រាយ​ធំ ដើម្បី​ពង្រឹងកម្លាំង​របស់​ខ្លួន​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ទន្ទឹម​ជាមួយ​គ្នា នៅ​ពេល​សភា​រុ​ស្ស៊ី​បាន​អនុម័ត​ការ​ដាក់​ទណ្ឌកម្ម​កាន់តែ​តឹងរ៉ឹង​ចំពោះ​ឧក្រិ.ដ្ឋកម្ម​ដូច​ជា​ការ​រត់ចោលជួរ ការ​ខូចខាត​ទ្រព្យសម្បត្តិ​យោធា និង​ការ​មិន​ចុះសម្រុង​គ្នា អំឡុង​ពេល​នៃ​ការ​ចល័ត ឬ​ប្រតិបត្តិការ​ប្រយុទ្ធ​៕ (​ដកស្រង់​ចេញពី BBC, TASS និង NBC News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ