ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​តេ​ជោ​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩, អគារ​មន្ទីរ​ពិសោធន៍ និង​អគារ​ផលិត​អុក​ស៊ី ត្រូវ​បាន​សម្ពោធ​​​​​ប្រើ​​ជា​ផ្លូវ​ការ

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹក​ថ្ងៃ​​ទី​២០ ខែកញ្ញា ឆ្នាំ​២០២២ ឯកឧត្តម គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិ​បាលខេត្ត​ព្រះ​សីហ​នុ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ…


ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹក​ថ្ងៃ​​ទី​២០ ខែកញ្ញា ឆ្នាំ​២០២២ ឯកឧត្តម គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិ​បាលខេត្ត​ព្រះ​សីហ​នុ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​តេ​ជោ​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ អគារ​មន្ទីរពិសោធន៍ និង​អគារ​ផលិត​អុក​ស៊ី​សែន ស្ថិត​នៅ​ក្នុង​បរិវេណ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ឯកឧត្តម គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុគូសបញ្ជាក់​ថា ​សប្បុរស​ជនជាតិ អន្តរជាតិ​ បាន​បរិច្ចាគ​ថវិកា​ដោយ​ស្ម័គ្រចិត្ត ដើម្បី​សាងសង់​អគារ​តេ​ជោ​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩​មួយ​ខ្នង កម្ពស់​មួយ​ជាន់ មាន​ទំហំ ៩០ x ៣០​ម៉ែត្រ គ្រឹះ​សសរ​បេតុង ដំបូល​ប្រក​ស័​ង្គ​សី​។ អគារ​នេះ​ចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២១ បញ្ចប់​កា​សាងសង់​នៅ​ថ្ងៃ​៣០ ខែមេសា ឆ្នាំ​២០២២ ចំណាយ​ថវិកា ១.៧៤២.៨៣០​ដុល្លា បំពាក់​ឧបករណ៍ សម្ភារ​: និង​បរិក្ខារ​ពេទ្យ​រួចរាល់​។

ក្រៅពី​នេះ ​រដ្ឋបាល​ខេត្ត​បាន​សាងសង់​អគារ​មន្ទីរពិសោធន៍ ១​ខ្នង ទទឹង ១៥.៨ X ២៩​ម៉ែត្រ ចំណាយ​​​ថវិកា ២៧០.០០០​ដុល្លា​រអា​មេ​រិ​ក ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​ឧបករណ៍​វិភាគ​មេរោគ​កូ​វី​ដ​-១៩ ជា​ជំនួយ​មនុស្សធម៌​រដ្ឋាភិបាល​ចិន ជូន​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ផ្តល់​ជូន​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ព្រមទាំង​ដំឡើង​ម៉ាស៊ីន​ផលិត​អុក​ស៊ី​សែន ផ្គត់ផ្គង់​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​រៀបចំ​កន្លែង​ព្យាបាល​ដោយឡែក​សម្រាប់​ជនសង្ស័យ​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ផង​ដែរ​។

លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​កោតសរសើរ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ខិតខំ​ពុះពារ​គ្រប់​ឧ​ប​ស័គ្គ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩​និង​កសាង​បាន​សមិទ្ធិ​ផល​ជា​ច្រើន​ដើម្បី​បម្រើ​តម្រូវ​ការ​ជាក់ស្តែង​របស់​ប្រជាជន​។ ក្រៅពី​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ផ្លូវ ទឹក ភ្លើង សមិទ្ធផល​សម្រាប់​បម្រើ​វិស័យ​សុខាភិបាល​ក្នុង​ខេត្ត​ក៏​មាន​ត្រូវ​បាន​បង្កើត​ឡើង​ផង​ដែរ​ដូច​ជា អគារ​តេ​ជោ​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ អគារ​មន្ទីរពិសោធន៍ និង​អគារ​ផលិត​អុក​ស៊ី​សែន​ដែល​នឹង​ត្រូវ​បាន​សម្ភោ​ធ​ដាក់​អោយ​ប្រើ​ប្រាស់​នា​ថ្ងៃនេះ​ដើម្បី​លើក​ស្ទួយ​សុខា​មា​ល​ភាព​ប្រជាជន​។

លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​បន្ត​ថា ក្រោម​ការ​ដឹកនាំ​ដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន កម្ពុជា​ថែរក្សា​បាន​នូវ​សុខ​សន្តិភាព និង​បាន​កសាង​សមិទ្ធផល​ជា​ច្រើន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​បាន​ជំរុញ​ការ​អភិវឌ្ឍ​ទឹក ផ្លូវ ភ្លើង​ព្រម​ៗ​គ្នា​។ ខេត្ត​ព្រះ​សី​ហនុមាន​ការ​អភិវឌ្ឍ​រីក​ចម្រើន​គួរ​ឱ្យ​មោទនៈភាព ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ និង​មាន​រូប​ជា​សំណាក​ជា​ច្រើន​ទៀត ជា​មោទនភាព​ដែល​យើង​ត្រូវ​ចូលរួម​ថែរក្សា និង​ដឹងគុណ​ដល់​កូន​ខ្មែរ​យើង​ដែល​បាន​ក៏​សាង​សមិទ្ធផល​កើតឡើង​នៅ​លើ​ទឹកដី​នៃ​ខេត្ត​ព្រះ​សីហ​នុ​។

រាជរដ្ឋាភិបាល​បាន​កំណត់​ខេត្ត​ព្រះ​សីហ​នុ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង និង​បាន​ប្រសិទ្ធនាម​ជា «តារា​រះ​នា​ទិស​នារ​តី» រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​តេ​ជោ​ជា​នាយក​រដ្ឋមន្ត្រី​បាន​ដាក់ ចេញ​នូវ​គោល​នយោបាយ​គាំពារ​សង្គម និង​ការ​ជួយ​សម្រួល​ដោះស្រាយ​ការ​លំបាក​របស់​បងប្អូន​កម្មករ និយោ​ជិត​ដូច​ជា ការ​តំឡើង​ប្រាក់ខែ ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជូន​កម្មការិនី​ពេល​ឆ្លង​ទន្លេ និង​ឧបត្ថម្ភ​ស្ត្រី​មាន​ផ្ទៃពោះ ការ​ខិតខំ​ប្រឹងប្រែង​អនុវត្ត​គោលនយោបាយ​ជាតិ​គាំពា​សង្គម តាម​រយៈ​បង្កើត​បេឡា​ជាតិ​សន្តិសុខ​សង្គម ការ​ជួយ​ឧបត្ថម្ភ​ដល់​កម្មករ​ការ​ជួយ​ឧបត្ថម្ភ​ជួយ​ដល់​គ្រួសារ​ក្រីក្រ រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​ឧបត្ថម្ភ​គ្រួសារ​ក្រីក្រ​។

ទន្ទឹម​នោះ​បាន​ធ្វើការ​បញ្ចុះតម្លៃ​ទឹក ភ្លើង និង​ការ​ដំឡើង​ប្រាក់បៀវត្ស​ជូន​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​អាវុធ ធ្វើ​ឱ្យ​មាន​ជីវភាព​កាន់តែ​ល្អ​ប្រសើរ ៕

អត្ថបទសរសេរ ដោយ