ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេខ្លោង​បង្ក​អសន្តិសុខ​ម្នាក់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ចាប់​បាន​សារ​ជា​ថ្មី

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ មេខ្លោង​បង្ក​អសន្តិសុខ​ម្នាក់​ឈ្មោះ នូ គឹ​ម​សេង (​ហៅ​ទិ​ត្យ​) ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង

ខេត្តស្ទឹងត្រែង ៖ មេខ្លោង​បង្ក​អសន្តិសុខ​ម្នាក់​ឈ្មោះ នូ គឹ​ម​សេង (​ហៅ​ទិ​ត្យ​) ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្ត​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៣ ខែកុម្ភ​: តាម​ដីកា​បង្គាប់​លេខ​០២ ចុះ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៧ របស់​លោក​ចៅក្រម គង់ កូ​មិ​ន្ទ​។ តាម​ការ​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ឯក ដួង វិចិត្រ មេ​បញ្ជាករ​រង កងរាជអាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ នូ គឹ​ម​សេង (​ហៅ​ទិ​ត្យ​)​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន និង​បា​នប​ញ្ជួ​ន​ទៅ​ពន្ធនាគារ​ម្តង​រួច​មក​ហើយ កាលពី​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៥ រួម​ជាមួយ​បក្ខពួក​៣​នាក់​ផ្សេង​ទៀត​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​។

លោក​វរៈសេនីយ៍ឯក​បាន​បន្ត​ថា ការ​ឃាត់​ខ្លូ​ន​លើក​នេះ គឺ​ធ្វើ​ឡើង​តាម​ដីកា​របស់​ចៅក្រម គង់ កូ​មិ​ន្ទ តាម​ចម្លើយ​ជនជាប់ចោទ​ចំនួន​៤​នាក់ ដែល​កងរាជអាវុធហត្ថ​ខេត្ត​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៧ ទី​១-​ឈ្មោះ  តន់ បូ​រ៉ា អាយុ​១៥​ឆ្នាំ ទី​២-​ឈ្មោះ ស្រី លាង​គ្រី អាយុ​១៥​ឆ្នាំ ទី​៣-​ឈ្មោះ ចាន់ តយ អាយុ​១៥​ឆ្នាំ ទី​៤-​ឈ្មោះ ទិ​ត សុ​នា (​ហៅ​ចូ​ច​) អាយុ​១៦​ឆ្នាំ ដែល​កំពុង​ជាប់​ពន្ធនាគារ បាន​សារភាព​ថា ពួក​គេ​បាន​ធ្វើ​នេះ គឺ​តាម​ការ​គំរាម​ពី​ឈ្មោះ នូ គឹ​ម​សេង ខាងលើ បាន​ឲ្យ​ពួក​គេ​ប្រើប្រាស់​គ្រឿងញៀន និង​ធ្វើ​សកម្មភាព​ឆក់​កាបូប និង​លួច​ជាដើម​។ ជនសង្ស័យ​ឈ្មោះ នូ គឹ​ម​សេង បាន​ឆ្លើយ​ចំពោះ​មុខ​អ្នក​យក​ព័ត៌មាន​ថា  រូបគេ​មិន​ធ្លាប់​បាន​គំរាម​ឱ្យ​ពួក​គេ​ទាំង​៤​នាក់​នោះ ទៅ​ប្រើប្រាស់​គ្រឿងញៀន ឆក់​កាបូប និង​លួច ដូច​ការ​ចោទប្រកាន់​នោះ​ទេ​។

គ្រាន់តែ​ថា​ខ្លួន​ធ្លាប់​ត្រូវ​បាន​កងរាជអាវុធហត្ថ​ចាប់ខ្លួន​ពិតមែន កាលពី​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៤ រួម​ជាមួយ​បក្ខពួក​៣​នាក់​ផ្សេង​ទៀត ដែល​មាន​១-​ឈ្មោះ នូ សុ​កាន ២-​ឈ្មោះ កែវ ឧត្តម ៣-​ឈ្មោះ គឹ​ម រ៉ា​វី ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ជួញដូរ​គ្រឿងញៀន​។ ជនសង្ស័យ​បាន​បន្ត​ថា គ្រានោះ​តុលាការ​ខេត្តស្ទឹងត្រែង​បាន​កាត់ទោស​ពួក​គេ​ឲ្យ​ជាប់គុក​ម្នាក់​ៗ​ចំនួន​២​ឆ្នាំ តែ​ត្រូវ​អនុវត្ត​ទោស​រយ​:​ពេល​១​ឆ្នាំ និង​ព្យួរ​១​ឆ្នាំ ដោយសារ​តែ​ក្រុម​គ្រួសារ​របស់​គេ​រត់ការ​អស់ប្រាក់​ជាង​១​ម៉ឺន​ដុល្លា​អា​មេ​រិ​ក ។ នៅ​ព្រឹក​នេះ​មិ​ញ​នេះ​ដែរ​ជនសង្ស័យ​ឈ្មោះ នូ គឹ​ម​សេង ត្រូវ​បាន​កម្លាំង​ជំនាញ​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​តា​នីតិវិធី​៕