ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាយ​បង្វេច​ធំ​ពេក​​ដើរ​​ពេល​យប់​ ​សង្ស័យឃាត់​ឆែក​សួរនាំ ដឹងការពិត ​អាណិត​ហួសថ្លែង​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​អត់​មាន​​លុយ​ធ្វើ​សោ​ហុយ​ទៅ​​ស្រុក​កំណើត ​បាន​ដើរ​ស្ពាយ​បង្វេច​​ធំ​មួយ​

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​អត់​មាន​​លុយ​ធ្វើ​សោ​ហុយ​ទៅ​​ស្រុក​កំណើត ​បាន​ដើរ​ស្ពាយ​បង្វេច​​ធំ​មួយ​ទាំង​កណ្តាល​យប់​ ធ្វើ​ឱ្យ​សមត្ថកិច្ច​ល្បាត​ឃើញ​មានការ​សង្ស័យក៏​​បាន​នាំ​គ្នាឃាត់​ឆែកឆេរ និង​សួរនាំ​ បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​នឹង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ​ខែកញ្ញា​ ឆ្នាំ​២០២២​ នៅ​ចំណុច​ផ្លូវ​ល្បឿន​លឿន ទល់មុខ​វត្ត​គោក​ខ្សាច់ ស្ថិត​ក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល ​រាជធានីភ្នំពេញ ។

បុរស​ម្នាក់​​ដែល​សមត្ថកិច្ច​ឃាត់​សួរនាំឈ្មោះ ជា ក​ក្ក​​ដា អាយុ​៤៥​ឆ្នាំ មុខរបរ​ស៊ីឈ្នួល​ធ្វើស្រែ​ឱ្យ​​គេ ស្នាក់​នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម ។

តាម​ប្រភព​ព័ត៌មាន​ពី​កំលាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ បងប្អូន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា ឃើញ​បុរស​ម្នាក់​ដើរ​ស្ពាយ​បង្វិច​យ៉ាង​ធំ​នៅ​តាម​ដងផ្លូវ និង​បាន​បញ្ជាក់​ប្រាប់​ថា​ នៅ​ពេល​ថ្ងៃ​ គេ​ឃើញ​​បុរស​រូប​នោះ​ដើរ​នៅ​ម្តុំ​មុខ​​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ លុះ​​ដល់​វេលា​ម៉ោង​កើតហេតុ​ គេ​ឃើញ​បុរស​រូប​នោះ​ដើរ​នៅ​តាម​ដងផ្លូវ ដោយ​មានការ​សង្ស័យ ទើប​ប្តឹង​សមត្ថកិច្ច​ឱ្យ​​ជួយ​អន្តរាគមន៍​ឃាត់​សួរនាំ​ភ្លាម​ៗ​​តែម្តង​ ។

តាម​សំដី​របស់​បុរស​មួយរូប​​ខាងលើ​នោះ​បាន​​រៀប​រាប់​ឱ្យ​ដឹង​​ថា​ គាត់​អត់​មាន​លុយ​ ទើប​គាត់​ដើរ​ពី​ផ្សារ​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ឆ្ពោះទៅ​ផ្ទះ​ប្រពន្ធ​​របស់​គាត់​នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ​លុះ​ដើរ​នៅ​ពេល​យប់ មកដល់​​ចំណុច​កើតហេតុ​ ​ស្រាប់តែ​​កំលាំង​សមត្ថកិច្ច​ឃាត់សួរនាំ​គាត់​​តែម្តង​ ។

បន្ទាប់​ពី​កំលាំង​សមត្ថកិច្ច​ឃាត់​ឆែកឆេរ​នៅ​ក្នុង​បង្វេច​បុរស​ខាងលើ ឃើញ​មាន​តែ​សំលៀក​បំពាក់​តិចតួច​ និង​សៀវភៅ​ស្នាក់​នៅ អត្តសញ្ញាណប័ណ្ណ​របស់​គាត់​២​សន្លឹក​ រួម​នឹង​កាត​ចាក់​វ៉ាក់សាំង​​​ចំនួន​២​សន្លឹក​ផង​ដែរ តែ​មិន​មាន​លុយ​ជាប់​នឹង​ខ្លួន​បន្តិច​សោះឡើយ ។ បន្ទាប់​មក​សមត្ថកិច្ច​ និង​បងប្អូន​ប្រជាពលរដ្ឋ​បាន​ជួយ​ថវិកា​បាន​ចំនួន​៥​ម៉ឺន​រៀល​ ដើម្បី​ទុកឱ្យបុរសរូបនោះ​​ធ្វើ​សោ​ហុយ​ទៅ​ស្រុកកំណើតវិញ​។

ក្រោយ​ពេល​កើតហេតុ​ កំលាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សង្កាត់​ភ្លើង​ឆេះ​រទេះ​បាន​នាំ​​បុរសរូបនោះ​​ទៅ​រង់ចាំ​រថយន្ត​ដឹក​គាត់​ទៅ​​ស្រុកកំណើត​​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ