ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុតបំផ្លាញអាវុធកែច្នៃ និងអន្ទាក់សត្វ នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

​ខេត្តស្ទឹងត្រែង៖ ពិធីដុតបំផ្លាញអាវុធកែច្នៃ និងអន្ទាក់សត្វព្រៃ បានធ្វើឡើងនៅ​សាលាឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។ លោក…

​ខេត្តស្ទឹងត្រែង៖ ពិធីដុតបំផ្លាញអាវុធកែច្នៃ និងអន្ទាក់សត្វព្រៃ បានធ្វើឡើងនៅ​សាលាឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងលោក សាយ សំអាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ថ្នាក់ដឹកនាំ ព្រមទាំងអាជ្ញាធរដែនដី មន្រ្តីឧទ្យានុរក្ស ប្រជាសហគមន៍ជាច្រើនរូប បានចូលរួម​ក្នុងពិធីនេះ​។

លោក​រដ្ឋមន្រ្តី សាយ សំអាល់ លើកឡើងថា ការការពារធនធានធម្មជាតិ គឺជាការរក្សាលំនឹងបរិស្ថាន ធ្វើយ៉ាងណា អោយប្រជាសហគមន៍ បងប្អូនឧទ្យានុរក្ស ទទួលបាននូវជីវភាព និង​សុខមាលភាពកាន់តែប្រសើរជាងមុន។ ជម្រើសថ្មី សម្រាប់បងប្អូនឧទ្យានុរក្ស និង​ប្រជាសហគមន៍ គឺការដាំចំការឈើដាំដូចជា ប្រភេទដើមអាកាស្យា ការដាំដំណាំហូបផ្លែ ដំណាំបន្ទាប់បន្សំ ការចិញ្ចឹមសត្វ ជុំវិញផ្ទះ និង ក្នុងសហគមន៍ ដើម្បីធានាសន្តិសុខស្បៀង និង កាត់បន្ថយសំពាធទៅលើការពឹងអាស្រ័យលើ​ធនធានធម្មជាតិទាំងស្រុង។

លោករដ្ឋមន្ត្រី បន្តថា គោលដៅដ៏សំខាន់ ក្នុងវិស័យបរិស្ថាន គឺការប្រែក្លាយពីទំនៀមទំលាប់​នៃការពឹងអាស្រ័យអនុផលព្រៃឈើលើជីវភាពរស់នៅរបស់បងប្អូនក្នុងមូលដ្ឋានឲ្យទៅជាការចូលរួមអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះគ្រប់ប្រភេទ នៅក្នុងតំបន់ការពារធម្មជាតិ និងការរស់នៅដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រជាជនគ្រប់រូប និងគ្រប់ជំនាន់ក្នុងព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនោះ លោករដ្ឋមន្រ្តី សាយ សំអាល់ រួមនឹងក្រុមការងារ បានអញ្ជើញពិនិត្យការ​ដាំស្មៅចំនីសត្វ និងការចិញ្ចិមគោពូជ ចំនួន ៥០ក្បាល ដែលបានប្រគល់ជូនមន្រ្តីឧទ្យានុរក្ស នៅស្នាក់ការរងដែនជម្រកសត្វព្រៃ-ព្រៃឡង់ សៀមបូក ផងដែរ៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ