ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងមែន! នារី​ៗ​KTV​ ខាំ​​គ្នា​​ដាច់​​ស្លឹក​ត្រចៀក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​បម្រើ​ការ​នៅ​អាហារដ្ឋា​ន​យីហោ​«​ភេសជ្ជៈ​តន្ត្រី KTV»២​នាក់ ដែល​ម្នាក់​គឺជា​អ្នកចម្រៀង និង​ម្នាក់​ទៀត​ទើប​តែ​សម្រាលកូន​រួច បាន​យក​គ្នា​ធ្វើ​ជាស​ត្រូវ​ស៊ីសាច់ហុតឈាម ទោះបី​ពួក​នាង​ធ្វើការ​នៅ​កន្លែង​តែ​មួយ​ជាមួយ​គ្នា ប៉ុន្តែ​មិន​ដែល​ត្រូវ

រាជធានី​ភ្នំពេញ ៖ នារី​បម្រើ​ការ​នៅ​អាហារដ្ឋា​ន​យីហោ​«​ភេសជ្ជៈ​តន្ត្រី KTV»២​នាក់ ដែល​ម្នាក់​គឺជា​អ្នកចម្រៀង និង​ម្នាក់​ទៀត​ទើប​តែ​សម្រាលកូន​រួច បាន​យក​គ្នា​ធ្វើ​ជាស​ត្រូវ​ស៊ីសាច់ហុតឈាម ទោះបី​ពួក​នាង​ធ្វើការ​នៅ​កន្លែង​តែ​មួយ​ជាមួយ​គ្នា ប៉ុន្តែ​មិន​ដែល​ត្រូវ​គ្នា​នោះ​ទេ មួយ​ថ្ងៃ​ៗ​ពេល​បាន​ជួប​មុខ​គ្នា តែងតែ​និយាយ​ឌឺដង​ដៀមដាម​ផ្លែផ្កា​ដាក់​គ្នា​គ្រប់ពេល គ្មាន​ការ​យោគយល់​អធ្យា ស្រ័យ​ឲ្យ​គ្នា​ឡើយ ។

ចំណែក​ថៅកែ​ហាង​វិញ ធ្វើ​មិនដឹងមិនឮ មិន​បាន​អើពើ​ពី​រឿង​នេះ​ទេ ហើយ​ក៏​មិន​ដែល​ហៅ​ពួក​នាង​ទាំង​២​នាក់​ទៅ​ធ្វើការ​ណែនាំ​និង​សម្របសម្រួល​គ្នា​ម្ដងណា​ឡើយ គឺ​ទុក​ឲ្យ​ម្នាក់​ៗឡើង​រាជ​តែ​ម្ដង ។ រហូត​ពេល​ចុង​ក្រោយ​នេះ ក្រោយ​ពី​ការ​ឌឺដង​គ្នា​ទៅ​វិញ​ទៅ​មក អ្នក​ទាំង​ពីរ​បាន​ទាស់​ពាក្យ​សម្ដី​គ្នា​បែកផ្សែង និង​ឈាន​ដល់​ការ​វាយតប់​គ្នា​យ៉ាង​ស្វិតស្វាញ ហើយ​ភាគី​នាង ដែល​ទើប​សម្រាលកូន បាន​ខាំ​នាង​អ្នកចម្រៀង បណ្ដាល​ឲ្យ​ដាច់​ស្លឹកត្រចៀក​ម្ខាង ហូរ​ឈាមស​ស្រាក់ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​ដែល​ចូល​ទៅ​ច្រៀង​សប្បាយ​នៅ​ទីនោះ​ទាំង​យប់ ។

ភាគី​ដាច់​ស្លឹកត្រចៀក​បាន​រើស​ចំណិត​ស្លឹកត្រចៀក ដែល​ត្រូវ​គូទំនាស់​ខាំ​ដាច់​នោះ​ច្រក​ក្នុង​ថង់ ប្រគល់​ឲ្យ​នគរបាល​ធ្វើ​ជា​វត្ថុ​តាង​ក្នុង​ការ​ដាក់​ពាក្យបណ្ដឹង និង​បាន​ទាមទារ​សំណង​ចំនួន​៣០០​ដុល្លារ​ពី​គូទំនាស់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ ​និង​៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែកុម្ភៈ នៅ​ក្នុង​អាហារ​ដ្ឋា​ន​ខាងលើ ស្ថិត​នៅ​តាម​ផ្លូវ​ចោម​ចៅ ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ 

ស្ត្រី​ដែល​ដាច់​ស្លឹកត្រចៀក​ខាងស្ដាំ​ឈ្មោះ ម៉ុ​នចាន់​ឌឿ​ន អាយុ​៣០​ឆ្នាំ ជា​អ្នកចម្រៀង ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ។ ចំណែក​ភាគី​ម្ខាង​ទៀត ដែល​មាន​ធ្មេញ​មុត​ខាំ​គូ​ជម្លោះ​ដាច់​ស្លឹកត្រចៀក​ឈ្មោះ ស្រី​ពេជ្រ អាយុ​២៩​ឆ្នាំ ទើប​សម្រាល កូន​រួច ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ។

នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​បាន​ចុះ​ទៅ​ធ្វើ​អន្តរាគមន៍ ខណៈ​នាង​ដែល​ខាំ​គូទំនាស់​បាន​សន្លប់​និង​ត្រូវ​គេ​ដឹក​តាម​រុ​ឺ​ម៉ក​ម៉ូតូ​ទៅ​កាន់​មន្ទីរ ពេទ្យ ចំណែក​នាង​ដែល​ដាច់​ស្លឹកត្រចៀក បាន​ដាក់​ពាក្យបណ្តឹង​ទាមទារ​សំណង​ចំនួន​៣០០​ដុល្លារ ប៉ុន្តែ​ខាង​អ្នក​ខាំ​មាន​លទ្ធ ភាព​ត្រឹមតែ​១៥០​ដុល្លារ​ប៉ុណ្ណោះ ៕