ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជិះ​ម៉ូតូឌុប​ស្រី​ស្នេហ៍​ចេញពី​ក្លិប ជួប​គ្រោះ​​អកុសល​ត្រូវ​គេ​ជិះ​ដេញ​ធាក់​ដួល​ម៉ូតូ

1 ឆ្នាំ មុន
  • ភ្នំពេញ

យុវជន​ប្រុស​ស្រី​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ចេញ​ពី​ក្លិប​កំសាន្ដ​ស្ពាយ​ឌ័​រ ក៏​ត្រូវ​បាន​ជនសង្ស័យ​មិន​ស្គាល់​មុខ​មួយ​ក្រុម​ជិះ​ម៉ូតូ​ដេញ​តាម​ធាក់ បណ្ដាល

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​ប្រុស​ស្រី​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ចេញ​ពី​ក្លិប​កំសាន្ដ​ស្ពាយ​ឌ័​រ ក៏​ត្រូវ​បាន​ជនសង្ស័យ​មិន​ស្គាល់​មុខ​មួយ​ក្រុម​ជិះ​ម៉ូតូ​ដេញ​តាម​ធាក់ បណ្ដាល​អោយ​ដួល​ម៉ូតូ​បោ​.​ក​ក្បាល​ទៅ​នឹង​ឃឿ​ន​ពុះ​ចែក​ទ្រូងផ្លូវ​ស្លា​.​ប់​អ្នក​បើក​ម៉ូតូ ចំណែក​នារី​រង​គ្រោះ​ដែល​​រួម​ដំណើរ​ជាមួយ​របួសធ្ងន់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២២ នៅ​តាម​បណ្ដោយ​វិ​ថី​ចោម​ចៅ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ស​.​ព​ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ចាប យឹ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់​នៅ​ភូមិក​ញ្ចំ ឃុំ​ក​ញ្ចំ ស្រុក​៣​រាំង ខេត្តព្រៃវែង​។ ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក​ស៊ុ​យ​ស៊ី​គី​លែ​ត ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​1IG-7253 ជិះ​២​នាក់​ស្រី​ស្នេហ៍​។

តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ពី​មិត្ត​ភ័ក្ដិ​ដែល​ស្គាល់គ្នា​នៅ​ក្នុង​ក្លិប​កំសាន្ដ​ខាងលើ បាន​និយាយ​ប្រាប់​ថា នៅ​មុន​កើតហេតុ ជន​រង​គ្រោះ​បាន​ចេញពី​ក្លិប​កំសាន្ដ «​ស្ពាយ​ឌ័​រ​» ដោយ​បាន​ឌុ​ប​សង្សារ​ត្រឡប់​ទៅ​ផ្ទះ​ជួល​វិញ​នៅ​ឯ​ស្ទឹង​មាន​ជ័យ ខណៈ​ពេល​ជិះ​ម៉ូតូ​ផុត​ពី​ក្លិប​បាន​បន្តិច ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​មួយ​ក្រុម​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ ហើយ​បាន​ធាក់​ម៉ូតូ​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​ដួល​បោ​.​ក​នឹង​ឃឿ​ន​ពុះ​ចែក​ទ្រូងផ្លូវ​ធ្វើ​បុរស​រង​គ្រោះជា​អ្នកបើកបរ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ចំណែក​ស្រី​ស្នេហ៍​វិញ​រង​របួសធ្ងន់ ត្រូវ​បាន​ខាង​រថយន្ត​ឯកជន​សម្ភព​រស្មី ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ដោយឡែក​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​។

បើ​តាម​ប្រភព​ព័ត៌មាន​មួយទៀត​បាន​និយាយ​ប្រាប់​ថា ជន​រង​គ្រោះ​ពេល​ជិះ​ម៉ូតូ​ចេញពី​ក្លិប​បាន​និយាយ​ឌឺដង​ដាក់​ក្រុម​ក្មេង​ស្ទាវ ទើប​ក្មេង​ស្ទាវ​ទាំង​អស់នោះ ខឹង​ក៏​ជិះ​ម៉ូតូ​តាម​ធាក់​អោយ​ដួល ហើយ​​ក៏​ជិះ​គេចខ្លួន​អស់​ទៅ​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ផ្នែក​ជំនាញ​ការិយាល័យ​ចរាចរណ៍​ហៅ​រថយន្ត​ដឹក​ស​.​ពយ​ក​ទៅ​តម្កល់ នៅ​វត្ត​ទឹកថ្លា​ជា​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​សាច់ញាតិ​ក្រុម​គ្រួសារ​មក​ទទួល​យក​ស​.​ព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ចំណែក​ម៉ូតូ​វិញ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​ជំនាញ​ការិយាល័យ​ចរាចរណ៍​ខណ្ឌ​៕

This image has an empty alt attribute; its file name is 98f13708210194c475687be6106a3b84-36.jpg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ