ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកប្រព្រឹត្តគួរ​ចេះគិត ! ឯណាទៅ​មុខមាត់​គ្រួសារ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជម្លោះ​ក្នុង​គ្រួសារ​មួយបាន​កើតឡើង​​រវាង​បងថ្លៃ​២​នាក់​ ​​ព្រួត​​វាយ​ទៅ​លើ​បុរស​ជា​ប្អូនថ្លៃ​ម្នាក់​ បណ្តាល​ឱ្យ​រង​របួស ដោយ​សារ​តែ​ខឹង​រូបគេ ​​ជា​មនុស្ស​ញៀន​ថ្នាំ​ពេក ហើយ​តែងតែ​​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ និង​អុកឡុក​នៅ​ក្នុង​ក្រុម​គ្រួសារ​​ ស្ទើ​រ​តែ​រាល់ថ្ងៃ​ ដែល​មិន​ឱ្យ​​អ្នក​ណា​ម្នាក់ ​មាន​សេចក្តីសុខ​នោះ​ឡើយ ។

រាជធានីភ្នំពេញ ៖ ជម្លោះ​ក្នុង​គ្រួសារ​មួយបាន​កើតឡើង​​រវាង​បងថ្លៃ​២​នាក់​ ​​ព្រួត​​វាយ​ទៅ​លើ​បុរស​ជា​ប្អូនថ្លៃ​ម្នាក់​ បណ្តាល​ឱ្យ​រង​របួស ដោយ​សារ​តែ​ខឹង​រូបគេ ​​ជា​មនុស្ស​ញៀន​ថ្នាំ​ពេក ហើយ​តែងតែ​​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ និង​អុកឡុក​នៅ​ក្នុង​ក្រុម​គ្រួសារ​​ ស្ទើ​រ​តែ​រាល់ថ្ងៃ​ ដែល​មិន​ឱ្យ​​អ្នក​ណា​ម្នាក់ ​មាន​សេចក្តីសុខ​នោះ​ឡើយ ។

ក្នុងហេតុការណ៍​​ហិង្សានោះ​ ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ ​ចាប់​វាយ​ខ្នោះ​ទាំង​៣​នាក់តែ​ម្តង​ កើតឡើង​​​កាលពី​វេលា​ម៉ោង​១២​​ថ្ងៃត្រង់ ​​ទី​២៣ ​កុម្ភៈ នេះ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ២៧ ផ្លូវ​លេខ៤៩៦ ក្រុម​ទី១០ ក្នុង​សង្កាត់​ផ្សា​ដើម​ថ្កូវ ខណ្ឌចំការមន​

ប្រភពឱ្យដឹងថា ​ទាំង​៣​នាក់ដែលចាប់វាយខ្នោះ​ ១-ឈ្មោះឆាយ ឧត្តម អាយុ២៨​ឆ្នាំ (​ជា​ប្អូនថ្លៃ​) ​​២-​ឈ្មោះថេ​ង សា​វុ​ធ អាយុ៣៧​ឆ្នាំ និង​​​៣-​ឈ្មោះហេង សុគន្ធ អាយុ៣០​ឆ្នាំ (​ទាំង​ពីរ​នាក់​ជា​បងថ្លៃ​) ទាំង៣​នាក់​ស្នាក់​នៅ​ក្នុងផ្ទះ​កើតហេតុ​ខាងលើ​ជាមួយ​គ្នា ​។

​មុន​ពេល​កើតហេតុ កាលពី​យប់​ថ្ងៃ​ទី២២ ​កុម្ភៈ ​បុរស​​បងថ្លៃ​ទាំង​២​នាក់​​មាន​​ជម្លោះ​ជាមួយ​​និង​បុរស​​ឈ្មោះ​ឆាយ ឧត្តម ជា​ប្អូនថ្លៃ​រង​គ្រោះ​ ​ដែល​រូបគេ​មាន​អាកា​រៈ​ញៀន​ថ្នាំ​ខ្លាំង និង​ធ្វើការ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ និង​អុកឡុក​ក្នុង​ក្រុម​គ្រួសារ​នោះ​។​ ក្នុង​​​ជម្លោះ​នោះ​ដែរ ​បងថ្លៃ​ប្រុស​ទាំង​​២​នាក់ ដោយ​​ទ្រាំ​លែង​បាន ​ក៏​នាំ​គ្នា​ព្រួត​វាយ​ទៅ​លើ​បុរស​ជា​ប្អូនថ្លៃ​ បណ្តាល​អោយ​រង​របួសស្រាល​តែ​ប៉ុណ្ណោះ ហើយ​​ប្អូនថ្លៃ​រូប​នោះ​ ក៏​បានរ​ត់ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​ ឱ្យ​​ជួយ​រក​យុ​ត្តិ​ធម៌​ឱ្យ​ទាំង​យប់​ ។​

ក្រោយ​ពី​ទទួល​បាន​​​ពាក្យបណ្តឹង​​ពីជន​​រង​គ្រោះ​រួច​ហើយ ​​ព្រឹក​ឡើង​ទើប​ធ្វើការ​ឃាត់ខ្លួន​បងថ្លៃ​ប្រុស​ទាំង​ពីរ​នាក់ ​ពី​បទ​ប្រើ​​ហិង្សា និង​​បុរស​ជា​ប្អូន​ពី​បទ​​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ដោយ​ចាប់​វាយ​ខ្នោះ​ទាំង៣​នាក់​តែ​ម្តង​។​ អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​នេះ​ដែរ គឺ​បណ្តាល​មក​ពី​ឥទ្ធិពល​នៃ​គ្រឿងញៀន ដែល​បុរស​ជា​ប្អូនថ្លៃ​រូប​នោះ​ជា​មនុស្ស​ប្រើប្រាស់ និង​ញៀន​ថ្នាំ ទើប​បង្ករ​ជា​បញ្ហា​នៅ​ក្នុង​គ្រួសារ​មួយ​នេះ​គ្រប់​គ្នា​រស់នៅ​ដោយ​មាន​សេចក្តីសុខ​នោះ​។

ក្រោយ​​ឃាត់ខ្លួន​បុរស​ជា​បងថ្លៃ​ទាំង២នាក់ ​ភាគី​ជម្លោះ​ទាំង​ពីរ​ក៏​បាន​ធ្វើការ​សម្របសម្រួល​ ដោយ​ធ្វើ​កិច្ចសន្យា​បញ្ចប់រឿង​វិវាទ​រវាង​គ្នា​និង​គ្នា​​ ទើប​អនុញ្ញាតឱ្យ​​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។