ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះវេរ​លុយ​បង្កប់​ល្បែ.ងស៊ីស.ង​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ត្រូវ​​បង្ក្រាប​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ លោក​អភិបាល​ខណ្ឌដូនពេញ បាន​ដឹកនាំ​កម្លាំង​ចម្រុះ ចុះ​ល្បាត​ក្នុង​មូលដ្ឋាន និង

​រាជធានីភ្នំពេញ ៖ លោក​អភិបាល​ខណ្ឌដូនពេញ បាន​ដឹកនាំ​កម្លាំង​ចម្រុះ ចុះ​ល្បាត​ក្នុង​មូលដ្ឋាន និង បង្ក្រាប​ជាក់ស្តែង​នៅផ្ទះ​វេរ​លុយ​មួយ​កន្លែង​មាន​បង្កប់​ល្បែ.ងស៊ីស.ង​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត កាលពី​វេលា​ម៉ោង​៩​យប់ថ្ងៃ​ទី​១៨ ខែកញ្ញា​ឆ្នាំ​២០២២ នៅ​ចំណុច​ផ្ទះ​វេរ​លុយ យីហោ សុចិ​ត្រា មា​នទី​តាំងនៅ​តាម​បណ្ដោយ​ផ្លូវ​៧០ ចំណុច​ស្តុ​ប​បឹង​កក់ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ប្រតិបត្តិការ​បង្ក្រាប​​ខាងលើ​នេះ​ សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៤​នាក់ និង​ដកហូត​វត្ថុ​តាង កុំព្យូទ័រ​ជា​ច្រើន​គ្រឿង ។

ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ ធ្វើ​​ឡើង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​បញ្ជា​ដាច់​ណាត់ ត្រូវ​តែ​បង្ក្រាប​ការ​លេងល្បែ.ង ស៊ីស.ង​ខុសច្បាប់​គ្រប់​ប្រភេទ ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ