ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​កា.ប់​ប្ល.ន់​​ម៉ូតូ​តាម​ផ្លូវ​ អស់​ល័​ក្ខ​ណ៍​​ត្រឹម​ប្រព័ន្ធ GPS

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ​ ៖ ​ក្រុម​មុខសញ្ញា​កា.ប់​ប្ល.ន់​យក​ម៉ូតូ​តាម​ផ្លូវ​ដែល​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​តាម​ផ្លូវ

ខេត្ត​កំពង់ស្ពឺ​ ៖ ​ក្រុម​មុខសញ្ញា​កា.ប់​ប្ល.ន់​យក​ម៉ូតូ​តាម​ផ្លូវ​ដែល​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​តាម​ផ្លូវជាតិ​លេខ 3 លេខ​៤ និង​៤១ នា​ពេល​កន្លង​មក​ពេល​នេះ​ត្រូវ​អស់​ល័​ក្ខ​របស់​នគរបាល​ស្រុក​សំរោង​ទង​ហើយ​ ក្រោយ​ធ្វើ​សកម្មភាព​កា.ប់​ប្ល.ន់​យក​ម៉ូតូ​របស់​បុរស​ម្នាក់​បាន​សម្រេច​តែ​គេចខ្លួន​មិន​រួច​។

​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង​ង​ទង​បាន​ឲ្យ​ដឹង​ថា កាលពី​វេលាម៉ោង​៧ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២២ នគរបាល​ស្រុក​សំរោងទង បាន​ទទួល​បណ្តឹង​តាម​ទូរស័ព្ទ​ពី​ឈ្មោះ វណ្ណ សំរេច ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លៀង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ រាយការណ៍​ថា កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២២ វេលា​ម៉ោង​២១និង​២០​នាទី មាន​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​៣​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​មិន​ស្គាល់​ម៉ាក បាន​ធ្វើ​សកម្មភាព​យក​ដា.វ​កា.ប់​ប្ល.ន់​យក​ម៉ូតូ​របស់​ខ្លួន​១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២២ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​1JL.5038 (​មាន​ភ្ជាប់​ប្រព័ន្ធ​GPS) នៅ​ចំណុច​ភូមិ​ពូន​ភ្នំ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ ។

ពេល​ដែល​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​បាន​ស្វែងរក​ម៉ូតូ​របស់​ខ្លួន​តាម​ប្រព័ន្ធ​GPS មក​ដល់​ចំណុច​ផ្សារ​សាមគ្គី ស្ថិត​ក្នុងភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ​នៅ​ពេល​ដែល​ប្រ​ព័​ន្ឋ​​GPS បង្ហាញ​ទីតាំង​យ៉ាង​ជាក់លាក់​រួច​មក​ និង​កំណត់​មុខសញ្ញា​បាន​ហើយ​ លោក​អធិការ​ក៏​បាន​ស្នើ​សុំ​យោបល់​លោកស្នងការ​ដើម្បី​ចុះ​ប្រតិបត្តិការ​បង្ក្រាប​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់​គឺ​នៅ​ម៉ោង​៩ថ្ងៃ​ដដែល កម្លាំង​អធិការ​ស្រុក​សំរោង​ទង បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​២​នាក់​ ក្នុង​នោះ​​ម្នាក់​ឈ្មោះ ហេង វ៉ា​ន់​ណេ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ព្រៃ​នូ​ក ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​ ​និង​ម្នាក់ទៀត​ឈ្មោះ ចឺម រក្សា ភេទ​ប្រុស អាយុ​១៧ ឆ្នាំ នៅ​ភូមិ​ព្រៃ​នូ​ក ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ ដកហូត​វត្ថុ​តាង ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២២ ជា​របស់​ជន​រង​គ្រោះ​។​

តាម​ប្រភពព័ត៌មាន​​បាន​​បន្ត​ថា រហូត​ដល់​ម៉ោង​១១​និង​១០​នាទី​ថ្ងៃ​ដដែល ​កម្លាំង​ស្រុក​សំរោង​ទង សហការ​ជាមួយ​កម្លាំង​ស្រុក​គងពិសី បាន​បន្ត​ឃាត់ខ្លួន​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ យឿ​ង បូ​ណា ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ព្រៃ​នូ​ក ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ នៅ​ចំណុច​ផ្ទះសំណាក់ នាគ​មាស សៀវ​ម៉ី​ញ នៅ​ភូមិ​ត្រពាំង​មាន ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ និង ដកហូត​វត្ថុ​តាង​មាន​: ដាវ​ចំនួន​១ និង ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២០ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1IH.4999 ជា​របស់​ជនសង្ស័យ​។

លោក​វរសេនីយ៍ឯក​ឃុ​ត​សុផល​អធិការ​នគរបាល​ស្រុក​សំរោង​ទង​ក៏​បាន​សំណូមពរ​ផង​ដែរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​មធ្យោបាយ​ដូច​ជា​ម៉ូតូ​ឬ​រថយន្ត​ជាដើម​សូម​មេត្តា​ភ្ជាប់​ប្រព័ន្ធ ​GPS| ផង​ ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ជា​ពិសេស​ជាក់ស្ដែង​ដូច​ជា​ករណី​នេះ​ជាដើម ឈាន​ទៅ​ដល់​ការ​ងាយស្រួល​របស់​សមត្ថកិច្ច​ក្នុង​ការ​តាម​ចាប់​បង្ក្រាប​មុខសញ្ញា​បង្ក​បទល្មើស​។

សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​ផង​ដែរ​ថា ករណី​ខាងលើ ជំនាញ​កំពុង​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ