ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធា​ម្នាក់​បា​.​ញ់​ស​ម្លា​.​ប់​គូ​ដណ្តឹង​ជា​និស្សិត​ពេទ្យ នាំ​ខ្លួន​ពី​ថៃ ​មក​កម្ពុជា ថ្ងៃស្អែក​បញ្ជូន​ទៅ​តុលាការ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជន​ដៃដល់​បា​.​ញ់​ស​ម្លា​.​ប់​គូរ​ដណ្តឹង​របស់​ខ្លួន កាលពី​យប់​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២០ ក្រោយ​ពី​គេចខ្លួន​អស់​រយៈពេល​២​ឆ្នាំ និង​៧​ខែ រត់​ទៅ​ប្រទេស​ថៃ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​សហការ​ជាមួយ​សមត្ថកិច្ច​ថៃ…

រាជធានី​ភ្នំពេញ ៖ ជន​ដៃដល់​បា​.​ញ់​ស​ម្លា​.​ប់​គូរ​ដណ្តឹង​របស់​ខ្លួន កាលពី​យប់​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២០ ក្រោយ​ពី​គេចខ្លួន​អស់​រយៈពេល​២​ឆ្នាំ និង​៧​ខែ រត់​ទៅ​ប្រទេស​ថៃ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​សហការ​ជាមួយ​សមត្ថកិច្ច​ថៃ ឃាត់ខ្លួន​បាន និង​បញ្ជូន​ខ្លួន​មក​កម្ពុជា​ហើយ នៅ​ថ្ងៃ​ទី​១៦ កញ្ញា ២០២២​នេះ ។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ក្រោម​ការ​ដឹកនាំ​ចង្អុលបង្ហាញ​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​អគ្គស្នងការ​រង​ទទួល​ផែន និង​ចង្អុលបង្ហាញ​បញ្ជា​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ។

កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២២ ក្រោយ​ពី​ទទួល​បាន​បទបញ្ជា​ដឺ​ម៉ឺងម៉ាត់​របស់​ថ្នាក់ដឹកនាំ លោក​ឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាន​នាយកដ្ឋាន​នគ​បាល​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​លោក​ឧត្តមសេនីយ៍ឯក សម វណ្ណ​វី​រៈ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ចុះ​ទៅ​ជួប​ប្រជុំ​ជាមួយ​ភាគី​តម្រួត​ថៃ និង​ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ពី​ភាគី​តម្រួត​ថៃ ទើប​នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២២ នៅ​វេលា​ម៉ោង​០៤​ល្ងាច កម្លាំង​តម្រួត​ថៃ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ យឺន វ៉ា​ន់​ដេ​ត នៅ​ក្នុង​ទឹកដី​ខេត្ត​ចន្ទ​បុរី ប្រទេស​ថៃ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៤១៨ ចុះ​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២០ របស់​លោក អ៊ុ​ក សុ​វ​ណ្ណា​រិ​ទ្ធ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

សូម​រមឹ្ល​កថា កាលពី​វេលា​ម៉ោង​ប្រហែល​១២​យប់​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២០ ស្ថិត​នៅផ្ទះ​លេខ H-03 ផ្លូវលំ BT ក្នុង​បុរី​រំចេក​អូ​ឌឹ​ម សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ មាន​ករណី​ឃា​.​ត​កម្ម​មួយ បង្ក​ឡើង​ដោយ​ជន​ដៃដល់​ម្នាក់ គឺជា​មន្ដ្រី​យោធា​ពាក់​ស័ក្ដិ​៤ មានឈ្មោះ យឺន វ៉ា​ន់​ដេ​ត បាន​បា​.​ញ់​នារី​ជា​គូ​ដណ្ដឹង ហើយ​ដើមចម​ដែល​នាំ​ឲ្យ​មានការ​បាញ់ប្រហារ​នេះ គេ​ដាក់​ការ​សង្ស័យ​ជំនាញ​ដំបូង​ថា ផ្ដើម​ចេញពី​រឿង​ប្រចណ្ឌ ។

ស្ដ្រីជន​រង​គ្រោះ​ឈ្មោះ ជុន ឌី​ណា អាយុ​២៦​ឆ្នាំ ជា​និស្សិត​ពេទ្យ​ផ្នែក​ឡា​បូ និង​ជា​អ្នកលក់​ផលិតផល​ថែរក្សា​សម្រស់​តាម​អន​ឡាញ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន នៅ​មុន​ពេល​កើតហេតុ​គេ​បានលឺ​សម្លេង​ស្រែក​ឆោឡោ ហើយ​គេ​បានឃើញ​បុរស​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​គូ​ដណ្ដឹង​របស់​ជន​រង​គ្រោះ បាន​បី​នាង​ចេញ​មក​ក្រៅ​ផ្ទះ ដោយ​សភាព​ហូរ​ឈា​.​ម​ស្រោច​ពេញ​ខ្លួន មិនដឹង​ថា មានរឿង​អ្វី​នោះ​ទេ តែ​មុន​នេះ គេ​លឺ​សំឡេង​ផ្ទុះអាវុធ​មួយ​គ្រាប់ ។

ភ្លាម​ៗ​នោះ​អ្នក​ជិតខាង​បាន​ជួយ​ដឹក​នារី​រង​គ្រោះ ជាមួយ​បុរស​ខាងលើ​យក​ទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់ ហើយ​អ្នក​ជិតខាង​មិនដឹង​ថា នារី​ខាងលើ​រង​របួស​ដោយសារ​មូលហេតុ​អ្វី​នោះ​ទេ ពេល​ជូន​ទៅ​មន្ទីរពេទ្យ​ស្រាប់តែ​ឃើញ​របួស ត្រូវ​គ្រាប់កាំភ្លើង​នៅ​ត្រង់​ក​ផ្នែក​ខាងក្រោយ និង​ថ្ពាល់​ខាងឆ្វេង តែ​ជា​អកុសល​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក នារី​រង​គ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ។ ភ្លាម​ៗ​ជនសង្ស័យ​ក៏​បាន​រត់គេច​ខ្លួន​ទៅ​ប្រទេស​ថៃ រហូត​ដល់​ពេល​ឃាត់ខ្លួន​នេះ​តែ​ម្ដង ។
«​ទីបំផុត​! មន្ត្រី​យោធា​ម្នាក់​បា​.​ញ់​ស​ម្លា​.​ប់​គូ​ដណ្តឹង​ជា​និស្សិត​ពេទ្យ កាលពី​ឆ្នាំ​២០២០ ត្រូវ​ចាប់ខ្លួន​ក្នុង​ប្រទេស​ថៃ​» ។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​ប្រគល់​ជូន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ រៀបចំ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា ថ្ងៃស្អែក​នេះ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ