ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោគ​សញ្ញា​បង្ហាញ​ពី​ជំងឺ​ឫសដូងច្រមុះ

7 ឆ្នាំ មុន

បើសិនជា​លោក​អ្នក​ពិនិត្យ​មើល​ក្នុង​ច្រមុះ ស្រាប់តែ​ប្រទះ​ឃើញ​មាន​សាច់​ក្រហម​មួយ​ដុំ​រាងដូចជា​តំណក់ទឹក ឬ​គ្រាប់​ទំពាំងបាយជូរ ហើយ​មិន​មានការ​ឈឺចាប់​អ្វី​ទាំង​អស់ …

បើសិនជា​លោក​អ្នក​ពិនិត្យ​មើល​ក្នុង​ច្រមុះ ស្រាប់តែ​ប្រទះ​ឃើញ​មាន​សាច់​ក្រហម​មួយ​ដុំ​រាងដូចជា​តំណក់ទឹក ឬ​គ្រាប់​ទំពាំងបាយជូរ ហើយ​មិន​មានការ​ឈឺចាប់​អ្វី​ទាំង​អស់នោះ​ជា​សញ្ញា​ដែល​អាច​បញ្ជាក់​ថា​ជា​ជំងឺ​ឫសដូងច្រមុះ ។

ជំងឺ​ឫសដូង​ចម្រុះ​បើសិនជា​វា​មាន​លក្ខណៈ​តូច គឺ​មិន​បង្ក​រោគ​សញ្ញា​អ្វី​ទេ ប៉ុន្តែ​ឫសដូង​ដែល​ធំ ឬ​ច្រើន​អាច​បង្ក​ការ​ស្ទះផ្លូវ​ដង្ហើម​នៅ​ច្រមុះ ឬ​នាំ​ឱ្យ​មាន​បញ្ហា​ជា​ច្រើន​ដែល​មិន​អាច​ស្មាន​ដល់​ដូច​ជា​៖

ឧស្សាហ៍​ឈឺក្បាល ឬ​ឈឺ​ផ្នែក​ខាងក្រោម​ភ្នែក​, ផ្តាសាយ​, ងាយ​ផ្តាសាយ​ក្អក​, វិលមុខ​, តឹង​ច្រមុះ​, ដកដង្ហើម​ថប់​ៗ, ពិបាក​ដកដង្ហើម​, ក្រហាយ​ឆួល និង​រមាស់​ក្នុង​ច្រមុះ ។

ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើត​ជំងឺ​នេះ​គឺ​អាច​បណ្តាល​មក​ពី​កត្តា​មួយ​ចំ​នួ​ដូច​ជា​៖ រលាក​ច្រមុះ និង​ប្រហោង​ឆ្អឹង​អម​ច្រមុះ​, ការ​រលាក​ច្រមុះ​រុំ​ា​រ៉ៃ​, អាឡែកហ្ស៊ី​ច្រមុះ​, វៀច​ឆ្អឹងច្រមុះ​, ដុះសាច់ច្រមុះ​ជាដើម​, កើត​មាន​ជំងឺហឺត​, ការ​ប្រតិកម្ម​នឹង​ថ្នាំ ឬ​ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​ខុស​ប្រក្រតី ។ ជំងឺ​ឫសដូងច្រមុះ​អាច​កើត​លើ​មនុស្ស​គ្រប់​គ្នា ប៉ុន្តែ​គេ​ឃើញ​មាន​ជា​ញឹកញាប់​លើ​មនុស្ស​ពេញវ័យ​។ ការ​ប្រើប្រាស់​ថ្នាំ​ច្រើន​តែ​អាច​ជួយ​ឱ្យ​ឫសដូង​នោះ​រួច​ស្វិត ឬ​បាត់​ទៅ​វិញ​បាន ប៉ុន្តែ​ករណី​ខ្លះ​ត្រូវការ​ការ​វះកាត់​វា​ចេញ​ដែរ ។ ទោះបីជា​ក្រោយ​វះកាត់​ជោគជ័យ​ហើយ​ក៏​ដោយ ក៏​វា​អាច​កើតឡើង​វិញ​ម្តងទៀត​ដែរ ។ ដូច្នេះ​សូម​ស្វែងរក​ការ​ព្យាបាល​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​ជាមួយ​គ្រូពេទ្យ​ជំនាញ​ទើប​ជា​ការ​ប្រសើរ ៕