ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល​មុខ​៥​នាក់​នេះ​ឲ្យ​ច្បាស់ ជា​ជើង​ខ្លាំង​ខាង​អុកឡុក​

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ បុរស​៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ភូមិ​ត្រពាំង​តា​វ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង …

ខេត្តឧត្តរមានជ័យ ៖ បុរស​៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ភូមិ​ត្រពាំង​តា​វ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង បន្ទាប់​ពី​បុរស​ទាំង​៥​នាក់​នោះ​បាន​ធ្វើ​សកម្មភាព​អុកឡុក​កន្លែង​ចាក់​ធុងបាស់​រាំ​លេង​កំសាន្ត​ក្នុង​ពិធី​មង្គលការ​មួយ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ទាំង​៥​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​មាន ១-​ឈ្មោះ រស់ ភេ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ទួល​គ្រួ​ស ឃុំ​ថ្លា​ត ស្រុក​អន្លង់​វែង​, ២-​ឈ្មោះ ខាន់ វិ​ចិត្ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ទួល​គ្រួ​ស ឃុំ​ថ្លា​ត ស្រុក​អន្លង់​វែង​, ៣-​ឈ្មោះ គា​ម វី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ត្រ​ពាំ​ា​ង​តា​វ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង​, ៤-​ឈ្មោះ គុណ នូ​ច ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​តា​វ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង និង ៥-​ឈ្មោះ សំ ណា​ក់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​តា​វ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ។

នគរបាល​ស្រុក​អន្លង់​វែង​បានឱ្យ​ដឹង​ថា ក្មេង​ទំនើង​ទាំង​៥​នាក់​នេះ​ត្រូវ​បាន​ឃាត់ខ្លួន​ដោយ​យោង​តាម​ពាក្យបណ្តឹង​ពី​ម្ចាស់​ដើមការ​ថា មាន​ក្មេង​ទំនើង​២​ក្រុម​បាន​បង្ក​អុកឡុក​វាយតប់​គ្នា​នៅ​ក្នុង​ពិធី​មង្គល​ការកូន ។ ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្តឹង សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ និង​ឃាត់ខ្លួន​បាន​៥​នាក់​នាំ​មក​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់​វែង​ធ្វើការ​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ក្មេង​ទំនើង​ទាំង​៥​នាក់​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​ពិតមែន ។ ដោយ​យោង គ្មាន​បង្ក​របួស​ស្នាម​ដល់​អ្នក​ណា​ម្នាក់ សមត្ថកិច្ច​គ្រាន់តែ​ធ្វើការ​អប់រំ រួច​ដោះ​លែង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕