ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​ប្តី​សារភាព​ពី​មូលហេតុ និង​សកម្មភាព​រឹត​ក​ប្រពន្ធ​រហូត​ស្លា.ប់

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ក្រោយ​ពេល​សមត្ថកិច្ច​ចាប់ខ្លួន បុរស​ជា​ប្តី​បាន​សារភាព​ពី​មូលហេតុ និង​សកម្មភាព​រឹត​.​ក​ប្រពន្ធ​រហូត​ស្លា.ប់​នៅ​ក្នុង​បន្ទប់ទឹក​ហើយ …

ខេត្តបាត់ដំបង ៖ ក្រោយ​ពេល​សមត្ថកិច្ច​ចាប់ខ្លួន បុរស​ជា​ប្តី​បាន​សារភាព​ពី​មូលហេតុ និង​សកម្មភាព​រឹត​.​ក​ប្រពន្ធ​រហូត​ស្លាប់​នៅ​ក្នុង​បន្ទប់ទឹក​ហើយ ។

គួរ​រម្លឹក​ថា ព្រៃផ្សៃ​ណាស់ ! ប្តី​ក្មេង​រឹត​.​ក​ប្រពន្ធ​រហូត​ស្លាប់​ក្នុង​បន្ទប់ទឹក

សូម​បញ្ជាក់​ថា បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង បន្ទាប់​ពី​បុរស​រូប​នោះ​បាន​យក​ខ្សែក្រវាត់​រឹត​.​ក​សម្លាប់​ប្រពន្ធ​ខ្លួនឯង​នៅ​ក្នុង​បន្ទប់​ទឹកបាន​១​ម៉ោង ។

ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ប្តី​ឈ្មោះ ង៉ូ​វ សុខ​លី​ន អាយុ​២៥​ឆ្នាំ ចំណែក​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ ឃឿ​ន ចំរើន អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ។

ប្រភព​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ជា​ប្តី​បាន​យក​ខ្សែក្រវាត់​រឹត​.​ក​សម្លាប់​ប្រពន្ធ​របស់​ខ្លួន​នៅ​ក្នុង​បន្ទប់ទឹក បន្ទាប់​ពី​មានការ​ឈ្លោះប្រកែក​គ្នា ហើយ​បាន​រត់គេច​ខ្លួន​ទៅ​កាន់​ខេត្ត​ប៉ៃលិន តែ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កំ​រៀង តាម​ចាប់ខ្លួន​ដល់ទី​នោះ​តែ​ម្ដង ។

លោក ឡា​ច វ៉ា​ន់ នាយការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​សម្លាប់​ប្រពន្ធ ជន​ដៃដល់​ឈ្មោះ ង៉ូ​វ សុខ​លី​ន បាន​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​ផ្ទះ​ខាង​ម្ដាយ​របស់​ខ្លួន​នៅ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ហើយ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កំ​រៀង តាម​ចាប់ខ្លួន​ដល់ទី​នោះ ក្រោយ​កើតហេតុ​មួយ​ម៉ោង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ជា​ប្តី​បាន​សារភាព​ថា ខ្លួន​មិន​បាន​សម្លាប់​ប្រពន្ធ​ព្រោះតែ​រឿង​ប្រចណ្ឌ​ឡើយ គឺ​ដោយសារ​តែ​ខឹង​បបួល​ប្រពន្ធ​ទៅ​នៅ​ស្រុក​កំណើត​ជាមួយ​គ្នា តែ​នាង​មិន​ព្រម ហើយ​ថែម​ទាំង​បណ្ដេញ​ខ្លួន​ឲ្យ​ចុះ​ចេញពីផ្ទះ​ទៀត ។ ជនសង្ស័យ​បាន​សារភាព​ទៀត​ថា មុន​ពេល​សម្លាប់ ខ្លួន​និង​ប្រពន្ធ​បាន​ឈ្លោះ​គ្នា​រឿង​ហ្នឹង​ទៀត ហើយ​ពេល​នោះ​ប្រពន្ធ​បាន​ស្ទុះ​មក​ក្រញៅ​មុខ​ខ្លួន ធ្វើ​ឲ្យ​ខ្លួន​ខឹង​កាន់តែ​ខ្លាំង ទើប​ទាញ​ខ្សែក្រវាត់​រឹត​.​ករ​ហូត​ស្លាប់​តែ​ម្តង​ទៅ ៕