ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ហក់​ឡើង​! ពលរដ្ឋ​១០​គ្រួសារ​រស់នៅ​តាម​ដង​អូរ ត្រូវ​ជម្លៀស​រក​ទីទួល​សុវត្ថិភាព​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ទឹកភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ជា​រៀងរាល់ថ្ងៃ បាន​បង្ក​កើត​មាន​ទឹកជំនន់​ហក់​ឡើង ធ្វើ​ឱ្យ​ជន់​លិច​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ចំនួន​១០​គ្រួសារ ដែល​រស់នៅ​តាម​ដងអូរ​ក្បែរ​ទំនប់​បង្ហៀរ

ខេត្តឧត្តរមានជ័យ ៖ ទឹកភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ជា​រៀងរាល់ថ្ងៃ បាន​បង្ក​កើត​មាន​ទឹកជំនន់​ហក់​ឡើង ធ្វើ​ឱ្យ​ជន់​លិច​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ចំនួន​១០​គ្រួសារ ដែល​រស់នៅ​តាម​ដងអូរ​ក្បែរ​ទំនប់​បង្ហៀរទឹក ហើយ​ក៏​ត្រូវ​បាន​អាជ្ញាធរ និង​ក្រុម​យុវជន​ស្រុក ធ្វើការ​អន្តរាគមន៍​ជួយ​ជម្លៀស​ចេញ​ក្រៅ ដើម្បី​ទៅ​រក​ទីទួល​មាន​សុវត្ថិភាព​ផង​ដែរ កាលពី​ល្ងាច​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២២​។ ហេតុការណ៍​គ្រោះ​ធម្មជាតិ​ជន់​លិច​លំនៅ​ដ្ឋា​ន​របស់​ពលរដ្ឋ​នេះ ស្ថិត​នៅ​ត្រង់​ចំណុច​ភូមិ​រំចេក ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

បើ​តាម​លោក ងួ​ន ទ្ធី​រិ​ទ្ធ ប្រធាន​ក្រុមការងារ​យុវជន​ស្រុក​អន្លង់​វែង បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨​ខែកញ្ញា ឆ្នាំ​២០២២​នេះ​ថា នៅ​ក្នុងស្រុក​អន្លង់​វែង មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​ប៉ះពាល់​ចំនួន​៣​ឃុំ ដូច​ជា ៖

១- ឃុំ​អន្លង់​វែង ភូមិ​រំចេក ទឹក​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤​ខ្នង និង​លិច​ផ្លូវ​២​កន្លែង​ប្រវែង​៣២​ម៉ែត្រ ទឹក​កម្ពស់​៧០​សង់ទីម៉ែត្រ ។ ភូមិ​រំចេក​លិច ទឹក​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១០​ខ្នង និង​លិច​ទំនប់​បង្ហៀរ​រំចេក​លិច ប្រវែង​២០​ម៉ែត្រ ទឹក​កម្ពស់​២​ម៉ែត្រ មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន ។

២- ឃុំ​ត្រពាំង​តា​វ ភូមិ​ទំនប់​ថ្មី ចំណុច​ទំនប់​បង្ហៀរ​៣០០​ម៉ែត្រ ទឹក​ហូរ​លើ​ខ្នង​ទំនប់ កម្ពស់​៥០​សង់ទីម៉ែត្រ មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​។

៣- ឃុំ​លំ​ទង ភូមិ​ស្រឡៅ​ស្រោង ទឹក​ជន់​លិច​ផ្លូវ​ស្ពាន​១​ល​ន្លែ​ង ប្រវែង​១១០​ម៉ែត្រ ទឹក​ហូរ​លើ​ផ្លូវ​កម្ពស់​៨០​សង់ទីម៉ែត្រ ។

លោក​ប្រធាន​យុវជន​ស្រុក​អន្លង់​វែង បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ចំពោះ​ការ​ជន់​លិច​ផ្ទះសម្បែង​នេះ​ដែរ ពុំ​ទាន់​ដល់​ថ្នាក់​ធ្ងន់ធ្ងរ​នៅឡើយ​ទេ ហើយ​ក៏​ពុំ​ទាន់​មាន​ប៉ះពាល់ ឬ​គ្រោះថ្នាក់​ដល់​មនុស្ស​សត្វ​អ្វី​នោះ​ដែរ​។ តែ​ទោះបី​យ៉ាងណា ខាង​អាជ្ញាធរ​ស្រុក​អន្លង់​វែង និង​ក្រុម​យុវជន​ស្រុក ត្រៀម​រង់ចាំ​ជួយ​សង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ ដោយសារ​ជំនន់​ទឹកភ្លៀង​គ្រប់​ពេលា​វេលា​ទាំងអស់​៕

https://youtu.be/tmW9pEbaQxM

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ