ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹងខ្លាំង! ឃើញ​​​​​នាំ​ប្អូន​ប្រុស​ផឹក ​ព្រោះ​​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​​វៃតប់​​គ្នា​​​​ផ្អើល​ភូមិ​ ហើយក៏​​ជ្រុលដៃ​គប់​មួក​ការពារ​សុវត្ថិភាព​ ត្រូវ​នារី​ម្នាក់​កំពុង​​​ហាល​ខោអាវ​បណ្ដាល​ឱ្យ​​បែក​មាត់​ហើម​​ ​បង្កឱ្យភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី១៣ កុម្ភៈ ​ស្ថិតត្រង់ចំណុច​​ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ប្រភព​ឱ្យ​​ដឹង​​ថា មុន​ពេល​កើតហេតុ​ ​​បុរស​ម្នាក់​ឈ្មោះ​សោម សុភ​ក្ត្រា អាយុ​២៧​ឆ្នាំ (ជន​ដៃដល់) ជា​​វិស្វករ​អគ្គិស​នី ស្នាក់​នៅ​ទីតាំង​​កើតហេតុ​ ។ ខណៈពេល​​ឃើញ​​ប្អូនប្រុស​ឈ្មោះសោម សុភ​ក្ដ្រ​ត្រា ​​​ដែលជាមនុស្សញៀនថ្នាំ កំពុងអង្គុយ​ផឹកស៊ី​ជាមួយ​​​បុរស​ម្នាក់​ទៀត​ឈ្មោះយឹ​ម ពុទ្ធា ​អាយុ​២៩​ឆ្នាំ ជាអ្នក​​រត់​ម៉ូតូឌុ​ប ​នោះ ក៏ក្តៅក្រហាយខឹងតែម្តង ព្រោះ​​ប្អូនប្រុសរូបនោះឱ្យតែស្រវឹង​តែងតែ​រករឿង​អ្នក​ផ្ទះ​ រំអុក​រក​លុយ​យក​ទៅ​ទិញ​ថ្នាំ​ញៀន បើ​មិន​​ឱ្យទេ​​នឹង​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះខ្ទេច​ ។

ចំណែក​បុរសឈ្មោះយឹ​ម ពុទ្ធា ​ពី​ដើម​ឡើយ​ជា​មនុស្ស​ធ្លាប់​សេព​គ្រឿងញៀន​ដែរ ដែល​ថ្មី​ៗ​នេះ​រូប​គាត់​ទើបតែ​ចេញពី​មណ្ឌល​កែប្រែ​នោះ​ទេ ។ ​បុរសជា​​បង​ ​បាន​ទាត់​ធុងបាស​របស់​ប្អូន​​​​ដែល​កំពុង​​ចាក់​ស្ដាប់​ពេល​​ផឹកស៊ី​នោះ​ ទើប​ធ្វើ​ឱ្យ​​បងប្អូន​ទាំង​ពីរ​នាក់​ឈ្លោះ​​​គ្នា ហើយបុរស​​រត់​ទៅ​ឈ្លោះ​ជាមួយ​និង​បុរស​ដែល​អង្គុយ​ផឹក​ជាមួយ​ប្អូន​នោះទៀត ក៏ធ្វើឱ្យជម្លោះ​កាន់តែខ្លាំងតែម្តង ​។