ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​បង្ការ​ជំងឺរាក

7 ឆ្នាំ មុន

ការ​សិក្សា​ថ្មី​មួយ​ដែល​បាន​ប្រើប្រាស់​ទិន្នន័យ​ឧបសគ្គ​នៃ​ជំងឺ​បាន​ប៉ាន់​ប្រមាណ​ថា ស្ទើរតែ​៦០​ភាគរយ​នៃ​ជំងឺ​រាករូស​បង្ក​ដោយ​ការ​បរិភោគ​ទឹក​មិន​ស្អាត កង្វះ​អនាម័យ​ជុំវិញ​ខ្លួន និង​អាកប្បកិរិយា​អនាម័យ​ផ្ទាល់ខ្លួន​មិនល្អ ។

ការ​សិក្សា​ថ្មី​មួយ​ដែល​បាន​ប្រើប្រាស់​ទិន្នន័យ​ឧបសគ្គ​នៃ​ជំងឺ​បាន​ប៉ាន់​ប្រមាណ​ថា ស្ទើរតែ​៦០​ភាគរយ​នៃ​ជំងឺ​រាករូស​បង្ក​ដោយ​ការ​បរិភោគ​ទឹក​មិន​ស្អាត កង្វះ​អនាម័យ​ជុំវិញ​ខ្លួន និង​អាកប្បកិរិយា​អនាម័យ​ផ្ទាល់ខ្លួន​មិនល្អ ។ ការ​អនុវត្ត​ការ​លាងដៃ​ផ្ទាល់ខ្លួន​ដោយ ងាយ​ៗ​សម​ស្រប​មុន​ពេល​បរិភោគ​អាហារ​អាច​កាត់​បន្ថយ​ហា​នី​ភ័យ​នៃ​ជំងឺរាក​រូស​បាន​ជាង​៤២% ។ ទឹក​ស្អាត និង​មាន​សុវត្ថិភាព​អាច​កាត់​បន្ថយ​អត្រា​ជំងឺ​រាករូស​ដូច​គ្នា​នឹង​ការ​លាង​សម្អាត​ដៃ​ដែរ ។

ដើម្បី​កាត់​បន្ថយ​ជំងឺ​រាករូស លោក​អ្នក​គួរតែ​អនុវត្ត​តាម​វិធី​ដូច​ជា​៖
១-​ផឹកទឹក​ដែល​មាន​សុវត្ថិភាព​៖
-​ទឹក​ដាំ​ឲ្យ​ពុះ
-​ប្រើប្រាស់​ធុង​ចម្រោះ​ទឹក
-​ច្រក​ទឹក​ឲ្យ​ពេញ​ដប​(​ដប​ភ្លឺ​ថ្លា​ល្អ​)​យ៉ាង​ធំ​២​លី​ត្រ ហើយ​យក​ទៅ​ហាល​រយៈពេល​៦​ម៉ោង​(​មេឃ​មាន​ថ្ងៃ​) និង​ត្រូវ​ហាល​រយះ​ពេល​២​ថ្ងៃ​បើ​មេឃ​គ្មាន​ថ្ងៃ​។

២-​រក្សា​ទឹក​ផឹក​ឲ្យ​មាន​សុវត្ថិភាព​៖
-​ទុកដាក់​ទឹក​សម្រាប់​ផឹក​ក្នុង​ធុង​ធំ​ដែល​មាន​គម្រប
-​ទុកដាក់​ទឹក​សម្រាប់​ផឹក​ក្នុង​កំសៀវ​ដែល​មាន​គម្រប
-​ទុកដាក់​ទឹក​សម្រាប់​ផឹក​ក្នុង​ដប​ដែល​មាន​គម្រប ។

៣-​ការពារ​ប្រភព​ទឹក​៖
-​អណ្តូងស្នប់​មាន​កម្រាល​សាប​និង​របង
-​អណ្តូង​លូ​មាន​កម្រាល​សាប គម្រប និង​ស្នប់
-​ពាង​ត្រងទឹក​ភ្លៀង​មាន​គម្រប​និង​ប្រព័ន្ធ​ត្រង​ត្រឹមត្រូវ
-​អាង​ត្រងទឹក​ភ្លៀង​មាន​គម្រប និង​ប្រព័ន្ធ​ត្រង​ត្រឹមត្រូវ

៤-​លាងដៃ​ជាមួយនឹង​សាប៊ូ​ជា​និច្ច​៖
-​លាងដៃ​ក្រោយ​ពេល​បន្ទោបង់
-​លាងដៃ​មុន​ពេល​បរិភោគ

៥-​អនាម័យ​ចំណីអាហារ​៖
-​ទុកដាក់​អាហារ​ក្នុង​កន្លែង​ស្អាត ដើម្បី​ចៀសវាង​មានការ​ចម្លង​មេរោគ​តាម​រយៈ​សត្វ​រុយ ឬ​ធូលី​ផ្សេង​ជាដើម
-​លាង​បន្លែ ផ្អែ​ឈើ​ឲ្យ​បាន​ស្អាត​ល្អ ជា​ពិសេស​ប្រសិនបើ​ត្រូវ​រៀបចំ​ទទួលទាន​ឆៅ ។

៦-​បន្ទោបង់​ក្នុង​បង្គន់​ជា​និច្ច ៖
លោក​អ្នក​ត្រូវ​ចាំ​ថា ជំងឺរាក​ធ្ងន់​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន ជា​ពិសេស​កុមារ ដូច្នេះ​ដើម្បី​ចៀស​ផុត​ពី​បញ្ហា​ទាំងនេះ​លោក​អ្នក​ត្រូវ​តែ​អនុវត្ត​តាម​វិធី​ខាងលើ​នេះ ៕