ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោ​យន្ត​ដឹក​អង្ករ​ចុះ​សាឡា​ង​ដាច់​ហ្វ្រាំង​ក្រឡាប់ អ្នកដំណើរ​ភ័យ​ស្លន់ស្លោ​លោតទឹក​ទន្លេ

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ គោ​យន្ត​កែ​ច្នៃ​១​គ្រឿង​ពាក់​ស្លាក​លេខ ព្រៃវែង 6A-0269 បាន​ផ្ទុក​អង្ករ​ពេញ​បាន​បើកចុះ​សាឡា​ង សាមគ្គី​០២៧ ជា​ហេតុ​បណ្តាល​ឲ្យ​ក្រឡាប់​បះជើង​ច្រូង

ខេត្ត​ត្បូងឃ្មុំ ៖ គោ​យន្ត​កែ​ច្នៃ​១​គ្រឿង​ពាក់​ស្លាក​លេខ ព្រៃវែង 6A-0269 បាន​ផ្ទុក​អង្ករ​ពេញ​បាន​បើកចុះ​សាឡា​ង សាមគ្គី​០២៧ ជា​ហេតុ​បណ្តាល​ឲ្យ​ក្រឡាប់​បះជើង​ច្រូង និង​រង​របួសធ្ងន់​ដល់​អ្នកបើកបរ​។ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១២ កុម្ភៈ ២០១៧ ត្រង់​ចំណុច​ភូមិ​ទ្រាទី​៣​ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ  អ្នក​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​។ នគរបាល​ស្រុក​ក្រូចឆ្មារ ប្រាប់​ឲ្យ​ដឹង​ថា គោ​យន្ត​១​គ្រឿង​ដឹក​អង្ករ​ខាងលើ​នេះ​បាន​បើក​ចេញ​មក​ពី​ក្នុងស្រុក​ក្រូចឆ្មារ និង​បាន​បើក​ចុះ​សាឡា​ង​ដើម្បី​ឆ្ពោះ​មក​កាន់​ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ស្រប​ពេល​ដែល​កំពុង​តែ​ចុះ​ទួល​នោះ​ជា​ហេតុ​បណ្តាល​ឲ្យ​ដាច់​ហ្វ្រាំង និង​បាន​រអិល​មក​សង្កត់​លើ​បង្កាន់ដៃ​សាឡា​ង​ផ្នែក​ខាងឆ្វេង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​សាឡា​ង​តែ​ម្តង​។

មន្ត្រី​នគរបាល​ស្រុក​ក្រូចឆ្មារ​ប្រាប់​បន្ត​ថា ក្នុង​ពេល​ដែល​អ្នកដំណើរ​មួយ​ចំនួន​នៅ​លើ​សាឡា​បានឃើញ​រថយន្ត​ដាច់​ហ្វ្រាំង​បែប​នេះ ក៏​បាន​លោត​ចុះ​ទៅ​ក្នុង​ទឹកទន្លេ​មេគង្គ ដើម្បី​គេច​ខ្លាច​គ្រោះថ្នាក់​ដល់​អាយុជីវិត ប៉ុន្តែ​សំណាងល្អ​មិន​មាន​អ្នកដំណើរ​ណា​ម្នាក់​រង​របួស​នោះ​ឡើយ​។ រថយន្ត​ដឹក​អង្ករ​ត្រូវ​បាន​ជំនាញ​ចរាចរណ៍​នគរបាល​ស្រុក​ក្រូចឆ្មារ    ប្រគល់​ឲ្យ​ទៅ​អង្គភាព​សាឡា​ង​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ព្រោះ​ដើម្បី​ទូទាត់​សំណង​ថ្លៃ​ការ​ខូចខាត​នោះ ។

មន្ត្រី​នគរបាល​ស្រុក​ក្រូចឆ្មារ បញ្ជាក់​ថា កន្លង​មក​ក៏​ធ្លាប់​មាន​គោ​យន្ត​កែ​ច្នៃ​១​គ្រឿង​បាន​ដឹក​ក្បឿង​បើក​ចុះ​មក​ដល់​សាឡា​ង  ក៏​រ​អិស​ចុះ​ទៅ​បុក​រថយន្ត​ទំនើប​របស់​មន្ត្រី​ស្ថានទូត​១​រូប បណ្តាល​ឲ្យ​រង​ការ​ខូចខាត​រថយន្ត​ជា​ដំណំ​ជា​ច្រើន​ខែ​មក​ហើយ ដោយ​អ្នកបើកបរ​គោ​យន្ត​នោះ​បាន​រត់គេច​ខ្លួន​បាត់​។ រថយន្ត​ត្រូវ​បាន​នាំ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រូចឆ្មារ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​៕