ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាយុ​ទើប​១៤​ឆ្នាំ​ហ៊ាន​ចាប់​អូស​ដៃ​នាង​​តូចឡើង​​ផ្ទះ

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់ បាន​បបួល និង​ចាប់រំលោ.ភ​ក្មេង​ស្រី​អាយុ​៤​ឆ្នាំ បាន​សម្រេច ក្រោយមក​ត្រូវ​ម្តាយ​ក្មេង​ស្រី​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់​។

ខេត្តកំពង់ស្ពឺ ៖ ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់ បាន​បបួល និង​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​៤​ឆ្នាំ បាន​សម្រេច ក្រោយមក​ត្រូវ​ម្តាយ​ក្មេង​ស្រី​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧ នៅ​ថ្ងៃ​ទី​11 កុម្ភៈ ឆ្នាំ​2017 មាន​ស្ត្រី​ម្នាក់​ឈ្មោះ កែវ វួ​ច​សារ អាយុ​27​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី​1 ឃុំ​ត្រែង​ត្រ​យឹ​ង បាន​មក​ប្ដឹង​សមត្ថកិច្ច​ថា ក្មេង​ប្រុស​ឈ្មោះ​ស៊ុ​ក រតនា ភេទ​ប្រុស អាយុ​14​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា បាន​ចាប់រំលោភ​សេពសន្ថវៈ​កូនស្រី​របស់​គាត់​ដែល​មាន​អាយុ​ទើបតែ​៤​ឆ្នាំ ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ស្ត្រី​ជា​ម្តាយ​បាន​បំភ្លឺ​ថា មូលហេតុ​ដែល​គាត់​ប្តឹង​ក្មេង​ប្រុស​សង្ស័យ គឺ​ក្រោយ​ពេល​គាត់​ឃើញ​អ​ការៈកូន​ស្រី​របស់​គាត់​ខុស​ប្រក្រតី ក៏​ជជីក​សួរ​ថា មានរឿង​អ្វី​កើតឡើង​ចំពោះ​កូន ពេល​នោះ​កូនស្រី​របស់​គាត់​ឆ្លើយ​ថា ឈ្មោះ​ស៊ុ​ក រតនា បាន​ចាប់​អូស​ដៃ​ខ្លួន​ឡើង​ទៅ​លើ​ផ្ទះ ហើយ​ចាប់រំលោភ​នាង​។ បន្ទាប់​ពី​កូនស្រី​រៀបរាប់​ប្រាប់ ទើប​គាត់​មក​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

សមត្ថកិច្ច​បាន​ប្រាប់​ថា ករណី​នេះ កើតឡើង​តាំងពី​ថ្ងៃ​ទី​10 កុម្ភៈ 2017 វេលា​ម៉ោង​13​និង​30​នាទី​មក​ម្ល៉េះ ហើយ​ម្តាយ​កុមារី​រង​គ្រោះ ទើបនឹង​ដឹង​រឿង ក៏​មក​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​តែ​ម្តង​។

ក្រោយ​ពី​ទទួល​បណ្តឹង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ឈ្មោះ ស៊ុ​ក រតនា មក​សាកសួរ​ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​ម្តាយ​កុមារី​រង​គ្រោះ​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ក្មេង​ប្រុស​នោះ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​បបួល និង​ចាប់ដៃ​កុមារី​ឡើង​ទៅ​លើ​ផ្ទះ​របស់​ខ្លួន ហើយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​ប្រាកដ​មែន​។

បច្ចុប្បន្ន​ក្មេង​ប្រុស​សង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ត​នីតិវិធី​៕