ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​តែងតាំង​អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង (City Bus) រាជធានី​ភ្នំពេញ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ​រថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានធ្វើឡើង កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្នាក់​ការរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង…

រាជធានី​ភ្នំពេញ​៖​ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ​រថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានធ្វើឡើង កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្នាក់​ការរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង នៅជាប់ពហុកីឡដ្ឋា​នជាតិមរតក​តេជោ ជិតស្ពានព្រែក​ព្នៅ ទល់មុខវិមានឈ្នះឈ្នះ​។ ​

 លោក​ កែវ​ ចាន់​ណា​រិទ្ធ​ អតីត​ប្រធាន​ទីលាន​ចាក់​សំរាម​ដង្កោ​ និង​អភិបាល​រង​រដ្ឋាករ​សំណល់រឹង​ និង​សំរាម​ ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ជំនួសលោក អ៊ាន សុឃីម។

នៅក្នុងកម្មវិធីប្រកាសនេះ លោក​ កើត​ ឆែ​ អភិបាលរងរាជធានីភ្នំពេញ បានផ្តាំផ្ញើទៅកាន់​លោកអភិបាលរដ្ឋាករថ្មីឱ្យបន្តនិរន្តរភាពការផ្តល់​សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus), ការផ្តល់សេវាដឹកជញ្ជូនតាមកាណូតសាធារណៈ (Taxi Boat) និងថែរក្សាសមិទ្ធផលនានា​របស់រដ្ឋាករ ដែលចាប់តាំងពីឆ្នាំ២០១៥មក បានផ្តល់សេវាដឹកជញ្ជូនសាធារណៈជូនបងប្អូន​ប្រជាពលរដ្ឋ​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ប្រសិទ្ធភាព និងគុណភាព។ ​

លោក​ កើត​ ឆែ​ បានជម្រាបជូនអង្គពិធីទាំងមូលឱ្យបានជ្រាបថា ការរីកចម្រើននៃវិស័យដឹកជញ្ជូន​សាធារណៈជាបន្តបន្ទាប់ ក្នុងរាជធានីភ្នំពេញ អាចធ្វើទៅបានគឺដោយសារការដឹកនាំប្រកបដោយ​ភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់នូវ « សន្តិភាព » ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូបអាចទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យ និយាយជារួម និងនិយាយដោយឡែកគឺការទទួលបានសេវាដឹកជញ្ជូនសាធារណៈប្រកបដោយប្រសិទ្ធភាព ទំនើប និងគុណភាព។ ដូចនេះ ដើម្បីបន្តទទួលបានការអភិវឌ្ឍសេវាដឹកជញ្ជូនសាធារណៈ និងសមិទ្ធផលថ្មីៗទៀតនោះ យើងត្រូវ « ការពារសន្តិភាព » នេះទោះក្នុងតម្លៃណាក៏ដោយ ព្រោះ « សន្តិភាព » ជារបស់មានតម្លៃដែលមិនអាចកាត់ថ្លៃបាន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ