ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ ! តំបន់​ត្រពាំង​ឈូក ​ធ្វើ​ឲ្យ​អាជ្ញាធរ​​ព្រួយបារម្ភ​យ៉ាង​ខ្លាំង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តំបន់​ត្រពាំង​ឈូក ស្ថិត​ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ធ្វើ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ព្រោះថា ទោះបីជា​មានការ​ចុះ​បង្ក្រាប …

រាជធានី​ភ្នំពេញ ៖ តំបន់​ត្រពាំង​ឈូក ស្ថិត​ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ធ្វើ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ព្រោះថា ទោះបីជា​មានការ​ចុះ​បង្ក្រាប​ទាំង​យប់​ទាំង​ថ្ងៃ​យ៉ាងណា​ក៏​ដោយ គឺ​ហាក់ដូចជា​វែក​ចក​អ៊ីចឹង ពោល​គឺ​នៅ​តែ​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន​ឥត​ឈប់​ឈរ​ដដែល ។

ចាប់តាំងពី​ថ្ងៃ​ទី​១ ខែមករា មករ​ហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​១​ខែ​មក​ហើយ​នៃ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន អាជ្ញាធរ  និង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ បាន​សហការ​គ្នា​ចុះ​បង្ក្រាប​គ្រឿងញៀន​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​តំបន់​ត្រពាំង​ឈូក ហើយ​ចាប់​មិន​ចេះ​អស់ ។ មិនតែប៉ុណ្ណោះ​អាជ្ញាធរ​បាន​ប្រើ​វិធានការ​ក្តៅ​ដោយ ណែនាំ​ឲ្យ​ម្ចាស់ផ្ទះ និង​បន្ទប់​ជួល​ចំនួន​៥៣ ដែល​ជាទី​តាំង​ចែកចាយ ប្រើប្រាស់​គ្រឿងញៀន ចាត់វិធានការ​រុះរើ​ចេញ ធ្វើ​យ៉ាងណា​បំបាត់ និង​ផ្តាច់​ឫសគល់​ក្រុម​ជួញដូរ​គ្រឿងញៀន ។ ទោះបីជា​យ៉ាងណា គេ​នៅ​តែ​ឃើញ​ក្រុម​យុវជន​ញៀន​ថ្នាំ​នៅ​តែ​បន្ត​ទៅ​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន​មិន​ឈប់​ឈរ​ដដែល ។

ជាក់ស្តែង កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃ​ទី​១០ ខែកុម្ភៈ នេះ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ បាន​ចុះ​ធ្វើ​រដ្ឋបាល​នៅ​តំបន់​ត្រពាំង​ឈូក ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​បាន​ចំនួន​៦​នាក់​ទៀត ៕