ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាត់​ផ្លូវ​១​ខ្សែ​ត្រូវ​បំផ្លាញ​ស្ទើរតែ​ទាំងស្រុង ធ្វើ​ឱ្យ​កាត់​ផ្តាច់​ចរាច​ណ៍​​ឆ្លងកាត់​លែង​រួច

1 ឆ្នាំ មុន
  • ភ្នំពេញ

កំណាត់​ផ្លូវ​មួយ​ខ្សែ​នៅ​ក្នុងភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន ជ័យ ត្រូវ​បាន​រថយន្ត​ដឹក​ដី និង​ក្រឡុក​ស៊ីម៉ង់​តិ៍ បំផ្លាញ ហើយ​បាន​កាត់​ផ្តាច់​ចរាចរណ៍​ទាំងស្រុង ធ្វើ​ដំណើរ​ឆ្លងកាត់​លែង​រួច​ហើយ សូម​

រាជធានី​ភ្នំពេញ ៖ កំណាត់​ផ្លូវ​មួយ​ខ្សែ​នៅ​ក្នុងភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន ជ័យ ត្រូវ​បាន​រថយន្ត​ដឹក​ដី និង​ក្រឡុក​ស៊ីម៉ង់​តិ៍ បំផ្លាញ ហើយ​បាន​កាត់​ផ្តាច់​ចរាចរណ៍​ទាំងស្រុង ធ្វើ​ដំណើរ​ឆ្លងកាត់​លែង​រួច​ហើយ សូម​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជួយ​អន្តរាគមន៍ ឬ​ណែនាំ​ដល់​ម្ចាស់​បុរី បំផ្លាញ​ផ្លូវ ចាក់​ថ្ម ជួល​ជុល​ឡើង​វិញ​ផង​។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា ផ្លូវ​នេះ មាន​ប្រវែង​ប្រមាណ​ជាង​២០០​ម៉ែត្រ មាន​សារៈសំខាន់​ណាស់​សម្រាប់​រំដោះ​ចរាចរណ៍ ពី​ផ្លូវ​បេតុង ស្រប​តាម​ផ្លូវ​រថភ្លើង មក​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​ឆ្ពោះ​ព្រៃ​ទា ។ បន្ទាប់​ពី​បុរី​ដ៏​ធំ​មួយ ចាប់ផ្តើម​ដំណើរការ​នៅ​ខាងត្បូង កំណាត់​ផ្លូវ​នេះ​បាន​ទ្រុឌ ទ្រោម​ដោយ​ទ្រាំ​នឹង​រថយន្ត​ដឹក​ដី​, ដឹក​ថ្ម និង​រថយន្ត​ក្រឡុក​ស៊ីម៉ង់​តិ៍ រាប់រយ​គ្រឿង​ជា​រៀងរាល់ថ្ងៃ​មិន​បាន ក៏​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​តែ​ម្តង​។ ទន្ទឹម​នឹង​នោះ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហាក់ដូចជា​ពុំ​បាន​យកចិត្តទុកដាក់​មើលផ្លូវ ឡើយ ទុក​អោយ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​យ៉ាង​វេទនា​។

បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ខាង​បានអោយ​ដឹង​ទៀត​ថា រយៈពេល​ប្រមាណ​ជាង​១​ខែ​មក​ហើយ ដែល​កំណាត់​ផ្លូវ​នេះ រង​ការ​ខូចខាត​ធ្ងន់ធ្ងរ មាន​ជង្ហុក​ធំ​ៗ និង​មានទឹក​ដក​ពេល​ភ្លៀង​ស្ទើរ​ក្លាយជា​កូន​អូរ​ទៅ​ហើយ ជា​ហេតុ​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ម៉ូតូ និង​រថយន្ត​តូច​ៗ ធ្វើ​ដំណើរ​លែង​រួច មាន​តែ​ជិះ​វាង​។ ចំណែក​រថយន្ត​ធំ​ៗ​មួយ​ចំនួន ក៏​បាន​ជាប់ផុង​ផង​ដែរ ។

ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០២២​នេះ រថយន្ត​ឃ្លុប​ដឹក​ទំនិញ​មួយ​គ្រឿង បាន​ជាប់ផុង​ទៅ​មុខ​លែង​រួច​អស់​មួយ​ព្រឹក ហើយ​ត្រូវ​បាន​ម្ចាស់​ហៅ​រថយន្ត​មក​អូស​ចេញ​។

ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ មេត្តា​ជួយ​មើលផ្លូវ ជួសជុល​ផង ។ បើ​ថា វា​អត់​លុយ គួរ​ជំរុញ​អោយ​ម្ចាស់ បុរី ក៏​មាន​ឥទ្ធិពល​ជួយ​ជួសជុល​ក៏​បាន​ដែរ ធ្វើ​យ៉ាងណា​អោយ​កំណាត់​ផ្លូវ​ដ៏​មាន​សារៈសំខាន់​នេះ​ចរាចរណ៍​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ