ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់ខ្លាចសោះ! ​សំឡក់​ដាក់​កា​មេរ៉ា​ទៀត​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​ម្នាក់​​ចេះ​ជក់​គ្រឿងញៀ.ន ​រយៈពេល​៥​ឆ្នាំ​មក​ហើយ​ ហើយ​បែក​គំ​និក​ចេះ​​ដើរ​លួច​ទ្រព្យ​សម្បត្ តិ​ដើរ​ចូល​ទៅ​ក្នុង​ក្រសួង​ពា​ណិ​ជ្ជា​កម្ម​ ឡើង​ទៅ​អ​គារ​ជាន់​ទី​២ ​បម្រុង​​លួចទ្រព្យ​​សម្បត្តិ​អ្នកធ្វើការ​ក្នុង​នោះ តែ​​ត្រូវ​សន្តិសុខ​យាម​ចាប់​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ កាលពី​វេលា​ម៉ោង​១២​ និង​៣០​នាទី​រំលងអធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១០ ​កុម្ភៈ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​ម្នាក់​​ចេះ​ជក់​គ្រឿងញៀន ​រយៈពេល​៥​ឆ្នាំ​មក​ហើយ​ ហើយ​បែក​គំ​និក​ចេះ​​ដើរ​លួច​ទ្រព្យ​សម្បត្តិ​​ដើរ​ចូល​ទៅ​ក្នុង​ក្រសួង​ពា​ណិ​ជ្ជា​កម្ម​ ឡើង​ទៅ​អ​គារ​ជាន់​ទី​២ ​បម្រុង​​លួចទ្រព្យ​​សម្បត្តិ​អ្នកធ្វើការ​ក្នុង​នោះ តែ​​ត្រូវ​សន្តិសុខ​យាម​ចាប់​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ កាលពី​វេលា​ម៉ោង​១២​ និង​៣០​នាទី​រំលងអធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១០ ​កុម្ភៈ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ត្រង់​ចំណុច​ក្រសួងពាណិជ្ជកម្ម ​ក្នុង​ភូមិ​១០ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ​។

ក្មេង​ប្រុស​​ខាងលើឈ្មោះវី ដា ​អាយុ​១៥​ឆ្នាំ ​ស្នាក់​នៅ​មិន​ពិតប្រាកដ ​។ បើ​តាម​សាក្សី​​ឃើញ​ហេតុការណ៍​ឱ្យ​​ដឹង​ថា​ មុន​ពេល​កើត​ហេតុ ​គេ​​ឃើញ​ក្មេង​ប្រុស​ម្នាក់​​ជិះ​ម៉ូតូ​មក​ជាមួយ​បុរស​ម្នាក់​ទៀត ​មិន​ស្គាល់​អត្តសញ្ញាណ​ ហើយ​បាន​ទំលាក់​ក្មេង​ប្រុស​ម្នាក់​នោះ​​ឱ្យ​​ចូល​ក្នុង​ក្រសួង​ពា​ណិ​ជ្ជា​កម្ម​ ​។

ក្នុង​​​គោលបំណង​លួច​ទ្រព្យសម្បត្តិ​នៅ​ក្នុង​បន្ទប់ធ្វើការ ខណៈពេល​ឡើង​ទៅ​ដល់​ជាន់​ទី​២ ​ស្រាប់តែ​សន្តិសុខ​យាម​​បាន​ប្រទះ​ឃើញ​ក្មេង​នោះ ​នៅ​អគារ​ជាន់​ទី​២​ ​ស្រាប់តែ​ក្មេង​ប្រុស​នោះ​ភ័យ​ស្លន់ស្លោ​បាន​លោត​ចុះ​មក​ក្រោម សំណាងល្អ​មិន​មាន​រង​របួសធ្ងន់​គ្រាន់តែ​រយះ​​ទ្រូង​បន្តិចបន្តួច​ ហើយ​សន្តិសុខ​បាន​ចាប់​ប្រគល់​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ចាស់ ​។