ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បាន​ភ្លាម​ៗ ខណៈ​កំពុង​ត្រៀម​ធ្វើ​សកម្មភាព

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ខណ្ឌមានជ័យ​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​ដី​ឡូត៍​គ្មាន​លេខ ផ្លូវលំ ភូមិ​ព្រែក​តាឡុ​ង​២

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ខណ្ឌមានជ័យ​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​ដី​ឡូត៍​គ្មាន​លេខ ផ្លូវលំ ភូមិ​ព្រែក​តាឡុ​ង​២ សង្កាត់ ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ខណៈ​បុរស​រូប​នោះ​កំពុង​ត្រៀម​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន ។

ជនសង្ស័យ​ឈ្មោះ វ៉ិ​ត ចាន់​ថន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ប្រាកដ ស្នាក់​នៅ​ដី​ឡូ​តិ៍​គ្មាន​លេខ ផ្លូវលំ ភូមិ​ព្រែក​តាឡុ​ង​២ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមាន​ជ័យ ។

លោក ម៉េ​ង វិមាន​តា​រ៉ា អធិការរង​នគរបាល​ខណ្ឌមានជ័យ ទទួល​ជំនាញ​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​បង្ក្រាប គឺ​កម្លាំង​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​តាមដាន​ជា​ច្រើន​​​​ថ្ងៃ​ដោយ​បង្កប់កម្លាំង​សម្ងាត់​តាម​មករ​ហូត ។ រហូត​វេលា​ខាងលើ ដោយ​កំណត់​ពី​ទីតាំង​ត្រៀម​ចែកចាយ​ច្បាស់លាស់​រួច​ហើយ កម្លាំង​សមត្ថកិច្ច​ក៏​បើក​ការ​ចុះ​បង្ក្រាប​បាន​ជាក់ស្តែង​តែ​ម្តង ។

លោក​អធិការរង​បន្ត​ថា ក្នុង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ហៅ​ម៉ា​ទឹកកក ចំនួន​២២​កញ្ចប់ (២​កញ្ចប់​ធំ និង​២០​កញ្ចប់​តូច​) ទូរស័ព្ទ​ដៃ​ចាស់​០១​គ្រឿង និង​ដាវ​២​ដើម​ផង​ដែរ ។

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ រង់ចាំ​កសាង​នីតិវិធី​ប​ញ្ចូ​ន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕