កងវិស្វកម្មសាងសង់ផ្លូវតាមព្រំដែនវៀតណាម
ខេត្តស្វាយរៀង ៖ កងកម្លាំងវិស្វកម្មអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានធ្វើការរាវមីន និងយកគ្រឿងចក្រឈូសឆាយដីស្ថាបនាផ្លូវថ្នល់តាមបណ្តោយបន្ទាត់
ខេត្តស្វាយរៀង ៖ កងកម្លាំងវិស្វកម្មអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានធ្វើការរាវមីន និងយកគ្រឿងចក្រឈូសឆាយដីស្ថាបនាផ្លូវថ្នល់តាមបណ្តោយបន្ទាត់
ខេត្តស្វាយរៀង ៖ កងកម្លាំងវិស្វកម្មអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានធ្វើការរាវមីន និងយកគ្រឿងចក្រឈូសឆាយដីស្ថាបនាផ្លូវថ្នល់តាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ។ តាមគម្រោង ការស្ថាបនាផ្លូវនេះគឺចាប់ពីបង្គោលសីមាព្រំដែនលេខ ០០ នៃខេត្តរតនគិរី ព្រះរាជាណាចក្រកម្ពុជា ព្រំប្រទល់ជាមួយ
ខេត្តកន្ទុម និងខេត្តយ៉ាឡាយ ប្រទេសវៀតណាម ឆ្ពោះទៅខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ (រីឯខេត្តព្រៃវែងសង់ថ្នល់រួចហើយផ្លូវក្រួសក្រហមនៅស្រុកកំចាយមារ)តភ្ជាប់មកខេត្តស្វាយរៀង។ សម្រាប់ខេត្តស្វាយរៀង គឺស្ថាបនាចាប់ពីបង្គោលសីមាព្រំដែនលេខ១៣១ ស្រុករមាសហែក ទៅដល់បង្គោលសីមាព្រំដែនលេខ១៧១ ច្រកទ្វារព្រំដែនអន្តរជាតិក្រុងបាវិត ជាប់ព្រំប្រទល់ជាមួយខេត្តតៃនិញ ប្រទេសវៀតណាម ។
បើតាមមន្ត្រីកងវិស្វកម្ម បានឱ្យដឹងថា នៅខេត្តស្វាយរៀង ក្រុមមន្ត្រីកងវិស្វកម្មចំនួន២ក្រុមបានចុះបេសកកម្ម គឺក្រុមរាវមីនបោះតម្រុយបង្គោល និងក្រុមស្ថាបនាមានគ្រឿងចក្រឈូសឆាយដីធ្វើផ្លូវតាមបន្ទាត់ព្រំដែន ពីបង្គោលសីមាព្រំដែនលេខ១៣១ ដល់បង្គោលសីមាព្រំដែនលេខ១៧១ ។ ក្រុមការងារបានចាប់ដំណើរការពីថ្ងៃទី១ ខែកុម្ភៈ ហើយមកដល់ថ្ងៃទី៦ ខែកុម្ភៈ បានរាវមីននិងឈូសឆាយដីចាប់ពីបង្គោលសីមាលេខ១៤៨ ភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល មកដល់បង្គោលសីមាលេខ១៥៨ ឃុំព្រៃតាអី ស្រុកស្វាយទាប និងធ្វើឱ្យរួចរាល់ដល់បង្គោលសីមាលេខ១៧១ ក្រុងបាវិត នៅក្នុងឆ្នាំ២០១៧នេះ ។
លោក ម៉ែន វិបុល អភិបាលខេត្ត មានប្រសាសន៍ថា ការស្ថាបនាផ្លូវតាមបន្ទាត់ព្រំដែននៃខេត្តស្វាយរៀង ព្រះរាជាណាចក្រកម្ពុជា ព្រំប្រទល់ជាមួយខេត្តតៃនិញ ប្រទេសវៀតណាម គឺជាគម្រោងរបស់រាជរដ្ឋាភិបាល ។ ផ្លូវថ្នល់ដែលស្ថាបនានេះ គឺចេញពីបង្គោលសីមាចូលមកខាងក្នុងចម្ងាយ៣០ម៉ែត្រ ដែលជំហានទី១ស្ថាបនាពីបង្គោលសីមាព្រំដែនលេខ១៣១ ស្រុករមាសហែក មកដល់បង្គោលសីមាព្រំដែនលេខ១៧១ ច្រកទ្វារព្រំដែនអន្តរជាតិក្រុងបាវិត។
ទាក់ទងនឹងការស្ថាបនាផ្លូវតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាមនេះ មន្ត្រីកងវិស្វកម្មបានឲ្យដឹងថា ការអនុវត្តគម្រោងស្ថាបនាផ្លូវតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាមនេះ មានក្រុមរាវមីនចំនួន៩ក្រុម និងក្រុមស្ថាបនាចំនួន២ក្រុម ស្មើ៨កងមាន កងលេខ១៥ កងលេខ៧១ កងលេខ៧២ កងលេខ៧៤ កងលេខ៧១១ កងលេខ៧១៤ កងលេខ៧១៦ និងកងលេខ៧១៨ ។
គម្រោងស្ថាបនាផ្លូវថ្នល់ជំហានទី១ មានទទឹង៥ម៉ែត្រទៅ៨ម៉ែត្រ និងគម្រោងស្ថាបនាក្រាលកៅស៊ូ ទទឹង៧ម៉ែត្រ ។ ពលរដ្ឋម្នាក់នៅភូមិវាល ឃុំបុសមន ស្រុករំដួល មានចំណាប់អារម្មណ៍ថា រូបគាត់ត្រេកអរយ៉ាងខ្លាំងដែលរាជរដ្ឋាភិបាលស្ថាបនាផ្លូវថ្នល់តាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាមព្រោះ ទី១-ងាយស្រួលក្នុងការធ្វើដំណើរតាមព្រំដែន និងទី២-យើងមានព្រំដែនសីមារឹងមាំ លែងមានជម្លោះព្រំដែនទៀតហើយ ៕
ចែករំលែកព័តមាននេះ