ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀ.ន​ប្រុស ស្រី​០៣​នាក់​ដកហូត​ថ្នាំ​ញៀន​១២​កញ្ចប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀ.ន​ប្រុស​ស្រី​៣​នាក់ ត្រូវ​បាន​នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន កាលពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៧

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ប្រុស​ស្រី​៣​នាក់ ត្រូវ​បាន​នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន កាលពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ក្នុងភូមិ បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​១២​កញ្ចប់ និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​។ ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ទោ ហង្ស មុនី  អធិការ​ង​នគរបាល​ខណ្ឌ​សែន​សុខ និង​លោក​អនុសេនីយ៍ឯក សុខ សុផល នាយ​ប៉ុស្តិ៍​ទឹកថ្លា​។​

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ១.​ឈ្មោះ ឆាយ ស្រី​និ​ច  ភេទ​ស្រី អាយុ​១៨​ឆ្នាំ​,២.​ឈ្មោះ​អ៊ុ​ន កញ្ញា ភេទ​ស្រី អាយុ​២៤​ឆ្នាំ និង​៣.​ឈ្មោះ ណ​ង់ ចាន់​បញ្ញា អាយុ​១៨​ឆ្នាំ ភេទ​ប្រុស​។ តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា ដោយ​មាន​បញ្ជា​ពី​លោក​វរៈសេនីយ៍ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ សមត្ថកិច្ច​ក៏​បាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​នៅ​តំបន់​ស្មុគស្មាញ ក្នុងភូមិ​បុរី​កម្មករ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ ខណៈ​ដែល​កំពុង​តែ​ចែកចាយ​គ្រឿងញៀន​។ ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​៕