ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ជន​ជួញដូរ​គ្រឿងញៀ.ន​ម្នាក់ ដកហូត​បាន​៦​កញ្ចប់នៅខណ្ឌដង្កោ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដង្កោ បាន​ធ្វើការ​ឃាត់ខ្លួន​ជន​ជួញដូរ​គ្រឿងញៀ.ន​ម្នាក់​ដកហូត​បាន​ចំនួន​០៦​កញ្ចប់ ក្នុង​ខណៈ​ពេល​ដែល​ជន​នោះ​ចេញ​ធ្វើ​សកម្មភាព

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដង្កោ បាន​ធ្វើការ​ឃាត់ខ្លួន​ជន​ជួញដូរ​គ្រឿងញៀន​ម្នាក់​ដកហូត​បាន​ចំនួន​០៦​កញ្ចប់ ក្នុង​ខណៈ​ពេល​ដែល​ជន​នោះ​ចេញ​ធ្វើ​សកម្មភាព ជួញដូរ​ចែកចាយ​គ្រឿងញៀន ដោយ​ឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​របស់​កម្លាំង​ខាងលើ​។ ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង កាលពី​វេលា​៧​យប់​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវ​លេខ​២១៧ ត្រង់​ចំណុច មុខ​វត្ត​សំបួរមាស ស្ថិត​នៅ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ឈ្មោះ អ៊ែ​ល តា​ហ្វា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល​លេខ​៣៦ ស្ថិត​នៅ​ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដកហូត​បាន​គ្រឿងញៀន​ចំនួន​០៦​កញ្ចប់ ក្នុង​នោះ​កញ្ចប់​ធំ​១​កញ្ចប់​, កញ្ចប់​ធំ​ល្មម​ចំនួន​៣​កញ្ចប់ និង​កញ្ចប់​តូច​ចំនួន​២​កញ្ចប់ និង​ម៉ូតូ​០១​គ្រឿង​ផង​ដែរ​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ខាងលើ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដង្កោ បាន​ដាក់​កម្លាំង​ដើម្បី​ត្រួតពិនិត្យ​អាវុធ​-​ជាតិ​ផ្ទុះ និង​បទល្មើស​ផ្សេង​ៗ លើ​យានយន្ត​គ្រប់​ប្រភេទ នៅ​លើ​កំណាត់​ផ្លូវ​លេខ​២១៧​ត្រង់​ចំណុច មុខ​វត្ត​សំបួរមាស ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

លុះដល់​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​បានឃើញ​ជនសង្ស័យ​ម្នាក់​នោះ​ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក​ធូ​ដេ​ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ឆ្លងកាត់​គោលដៅ​កំពុង​ត្រួតពិនិត្យ​នោះ​។ ដោយ​មានការ​សង្ស័យ កម្លាំង​បាន​ឃាត់​ឲ្យ​ឈប់​ដើម្បី​ធ្វើការ​ឆែកឆេរ និង​ត្រួតពិនិត្យ​ក៏​ប្រទះ​ឃើញ​ថ្នាំ​ញៀន​ទាំង​៦​កញ្ចប់​ដែល​ជន​នោះ​លាក់​ទុក នៅ​ក្នុង​មួក​សុវត្ថិភាព​របស់​ខ្លួន ហើយ​កម្លាំង​ក៏​បាន​ចាប់ខ្លួន រួច​នាំ​យក​ទាំង​វត្ថុ​តាង​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​។

លោក​វរសេនីយ៍ទោ ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិ​ការណ៍​បង្ក្រាប គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ នៅ​ក្នុង​រយៈ​១​ខែ គឺ​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ដល់​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៧ កម្លាំង​នគរបាល​ខណ្ឌដង្កោ​របស់​លោក បង្ក្រាប​បាន​ចំនួន​១៦​ករណី ដោយ​បាន​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​បាន​ចំនួន​៤៦​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​៤​នាក់​។ ដកហូត​បាន​វត្ថុ​តាង​គ្រឿងញៀន​ចំនួន​៩៣ កញ្ចប់ ម៉ូតូ​ចំនួន​១២​គ្រឿង ទូរស័ព្ទ​ដៃ​ចំនួន​៧​គ្រឿង រួម​ជាមួយនឹង​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។

ដោយឡែក​ទីតាំង​ដែល​បង្ក្រាប​បាន គឺ​ស្ថិត​នៅ​ក្នុង​សង្កាត់​ដង្កោ​ចំនួន​៧​ករណី សង្កាត់​ពងទឹក​ចំនួន​៣​ករណី សង្កាត់​ព្រៃវែង​២​ករណី សង្កាត់​ព្រៃ​ស​១​ករណី សង្កាត់​ទៀន​១​ករណី សង្កាត់​ជើងឯក​១​ករណី និង​សង្កាត់​រលួស​១​ករណី ហើយ​នៅ​ក្នុង​ខែកុម្ភៈ​នេះ​កម្លាំង​កំពុង​បន្ត​ធ្វើការ​បង្ក្រាប​ទៀត​៕