ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ខំ​រត់គេច​ខ្លួន​អស់​១០​ឆ្នាំទៅ​រកស៊ី​នៅ​ថៃ លុះ​ចូល​មក​ស្រុក​វិញ នៅ​តែ​គេច​មិន​ផុត​ពី​ទោស

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ជនជាប់ចោទ​ម្នាក់ ក្នុង​ចំណោម​០២​នាក់ ត្រូវ​បាន​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រុក ចាប់​ឃាត់ខ្លួន​បាន

ខេត្តបន្ទាយមានជ័យ ៖ ជនជាប់ចោទ​ម្នាក់ ក្នុង​ចំណោម​០២​នាក់ ត្រូវ​បាន​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រុក ចាប់​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២២ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លេខ​១៥២ ដក ច​ខ របស់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចុះ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៥ ចេញ​ដោយ លោក អ៊ី សា​វិញ ចៅក្រម​ជំនុំជម្រះ សាលាដំបូង​ខេត្ត ។

លោក​វរសេនីយ៍ទោ ប៉ិក គឹ​ម​ហ៊ា​ក់ អធិការ​នគរបាល ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹង​ថា ជន​ត្រូវ​ចាប់ខ្លួន​ខាងលើ​មានឈ្មោះ​បូ សីហា ហៅ ទល់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​តា​អុង ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ការ​ចាប់ខ្លួន​នេះ ដោយ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លេខ​១៥២ ដក ច​ខ របស់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចុះ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៥ ចេញ​ដោយ​លោក អ៊ី សា​វិញ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ។ ដោយ​ជនជាប់ចោទ និង​បក្សពួក​០១​នាក់​ទៀត​ឈ្មោះ បូ ដុល្លា បាន​ប្រព្រឹត្ត​អំពើ​ហិ​.​ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស កាលពី​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០១២ នៅ​ភូមិ​តា​អុង ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ រួច​រត់គេច​ខ្លួន​ទៅ​រកស៊ី​នៅ​ប្រទេស​ថៃ លុះ​ពេល​ត្រឡប់​មក​កម្ពុជា​វិញ ក៏​ត្រូវ​នគរបាល​ចាប់ខ្លួន​តែ​ម្តង ។

លោក​អធិការ​បាន​បញ្ជាក់​ថា ឈ្មោះ​បូ សីហា ហៅ ទល់ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រុក បាន​បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​ហើយ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ