ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអើយ!​ ជាប់​របងគ្នាសោះ ដល់ថ្នាក់នេះ…

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ បុរស​​ចំណាស់​ម្នាក់​​ ក្រោយ​​​ត្រឡប់​មក​ពី​ធ្វើការ​អស់កំលាំង​ខ្លាំងផង ស្រាប់តែ​ស្ត្រី​ម្នាក់ស្រែកជេរ​​ឌឺដង​​ទៀត ក៏​ក្ដៅ​ចិត្ត​កាន់តែ​ខ្លាំង ​ទាញ​ដំបង​ឈើ​ជ្រុង​មក​វាយ​សំពង​ក្បាល​ស្ត្រីរូបនោះបែក​​ដេរ​​៨​​ថ្នេរ កើតឡើង​កាលពី​វេលា​ម៉ោង​០៥ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៦ កុម្ភៈ ស្ថិត​​នៅ​ភូមិ​ដើម​ពោធិ៍ ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្តកណ្ដាល ។

បុរស​ដៃដល់​ឈ្មោះ​នួន នាង អាយុ​៦៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ដើម​ពោធិ៍ ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្តកណ្ដាល ។ រីឯ​ស្ត្រី​រង​គ្រោះ​ឈ្មោះ​ទ្រី ស្រ៊ា​ន អាយុ​៦៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​ជាមួយ​គ្នា (​បាន​រង​របួស​ត្រង់​ចំហៀង​ក្បាល​ផ្នែក​ខាងឆ្វេង​ដេរ​៨​ថ្នេរ​) ។

នគរបាល​បានឱ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ និង​ជនសង្ស័យ គឺជា​អ្នក​ជិតខាង​មានផ្ទះ​នៅ​ជាប់​របង​គ្នា ។ រយៈពេល​​កន្លង​មកនេះ ពួកគេ​​ទាំង​ពីរ​នាក់ ​ធ្លាប់​មាន​ទំនាស់​ពាក្យ​សម្ដី​នឹងគ្នា​ជា​រឿយ​ៗ ដែល​ផ្ដើម​ចេញពី​បញ្ហា​ទំនាស់​ព្រំ​​ដី ។ លុះ​នៅ​ថ្ងៃ​ទី​០៦ កុម្ភៈ វេលា​ម៉ោង​០៥ និង​៣០​នាទី​រសៀល ពេល​បុរសនោះ​​ត្រលប់​ពី​ធ្វើ​ចំការ​មក​ដល់​ផ្ទះ​វិញ ក៏​ឮ​ស្ត្រីរងគ្រោះ​​ស្ថិត​ក្នុង​សភាព​ស្រវឹងស្រា​​ស្រែក​ឡូឡាជេរ​​ដៀម​ដាម​​ផង​​នោះ ​ទើប​​ប៉ះ​សម្ដី​គ្នា​ធ្វើ​ឱ្យ​ទប់​កំហឹង​ពុំ​បាន ក៏​ទាញ​យក​ដំបង​ឈើ​ជ្រុង​មួយ​កំណាត់ប៉ុន​.​កដៃ​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ចំ​ក្បាល បណ្ដាល​អោយ​បែកក្បាល​ហូរ​ឈាម​តែ​ម្ដង ។