ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធី សុវណ្ណ​ថា ទារ​លោក សម រ​ង្ស៊ី ២៥​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នាយិកា​អង្គការ​យុវជន​កិច្ចការ​សង្គម កញ្ញា ធី សុវណ្ណ​ថា បាន​ប្រាប់​អង្គភាព​ព័ត៌មាន Fresh News ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា

រាជធានី​ភ្នំពេញ ៖ នាយិកា​អង្គការ​យុវជន​កិច្ចការ​សង្គម កញ្ញា ធី សុវណ្ណ​ថា  បាន​ប្រាប់​អង្គភាព​ព័ត៌មាន Fresh News ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា កញ្ញា​បាន​សម្រេច​ទារ​លុយ​ពី​លោក សម រ​ង្ស៊ី បន្ថែមចំនួន​២៥​ម៉ឺន​ដុល្លារ​ទៀត សរុប​៥០​ម៉ឺន​ដុល្លារ ។

នៅ​ព្រឹក​ថ្ងៃ​ទី​០៧ កុម្ភៈ​នេះ កញ្ញា ធី សុវណ្ណ​ថា ជាដើម​បណ្ដឹង​អមដំណើរ ដោយ​លោក​មេធាវី លី ច័ន្ទ​តុលា បាន​ចូលខ្លួន​មក​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ កុម្ភៈ ២០១៧  ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ប្តឹង​លោក​សម រ​ង្ស៊ី  ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​២៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​(​លើក​មុន ឥឡូវ​ថែម​២៥​ម៉ឺន​ទៀត​ឡើង​៥០​ម៉ឺន​ដុល្លារ​)  ។ សំណុំរឿង​នេះ ស្ថិត​ក្រោម​ការ​ចំណាត់ការ​របស់​កញ្ញា វ៉ា សក្តា ជា​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

គួរ​រំ​ឮ​កថា អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច​ប្តឹង​លោក សម រ​ង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស  បន្ទាប់​ពី​មេ​បក្ស​ប្រឆាំង​រូប​នេះ​បាន​ថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​សកម្មជន និង​អ្នកគាំទ្រ ដោយ​ចោទប្រកាន់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សូក​លុយ ធី សុវណ្ណ​ថា ចំនួន​១​លាន​ដុល្លារ ដើម្បី​ឲ្យ​នាយិកា​អង្គការ​យុវជន​កិច្ចការ​សង្គម​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ប្រឆាំង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ។

ការ​ថ្លែង​ចោទ​របស់​លោក សម រ​ង្ស៊ី នៅ​ក្នុង​ប្រទេស​បារាំង​កាលពី​ថ្ងៃ​ទី​១៤ មក​រា ២០១៧​ខាងលើ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី តាម​រយៈ​លោក​មេធាវី គី តិច ក៍បាន​ប្តឹង​ទារ​សំណង​១​លាន​ដុល្លារ​ផង​ដែរ ៕