ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ មានជំងឺប្រចាំកាយ ប្រើកាំបិតប៉័ងតោ ធ្វើអត្ត.ឃា.ត ក្នុងបន្ទប់ជួល នៅប៉ោយប៉ែត

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ៖ បុរសម្នាក់ ត្រូវបានគេអះអាងថា ព្រោះតែមានជំងឺ​ប្រចាំកាយ បានបញ្ច.​ប់ជីវិតដោយយកកាំបិតប៉័ងតោ អារកធ្វើអត្ត.ឃា.តសម្លា.ប់ខ្លួនឯង ក្នុងបន្ទប់ជួលមួយ ព្រោះតែ​តូចចិត្តនឹងជំងឺប្រចាំកាយ ហើយត្រូវបាន​មិត្តភ័ក្រ ប្រទះឃើញ…

ខេត្ត​បន្ទាយមានជ័យ៖ បុរសម្នាក់ ត្រូវបានគេអះអាងថា ព្រោះតែមានជំងឺ​ប្រចាំកាយ បានបញ្ច.​ប់ជីវិតដោយយកកាំបិតប៉័ងតោ អារកធ្វើអត្ត.ឃា.តសម្លា.ប់ខ្លួនឯង ក្នុងបន្ទប់ជួលមួយ ព្រោះតែ​តូចចិត្តនឹងជំងឺប្រចាំកាយ ហើយត្រូវបាន​មិត្តភ័ក្រ ប្រទះឃើញ បង្កការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ នៅក្រុងប៉ោយប៉ែត។

ជនរងគ្រោះ ក្នុងហេតុការណ៍នោះ ឈ្មោះ ជា សារ៉ូ ហៅ ដា អាយុ ៣៤ឆ្នាំ ជាអ្នករត់ការ​សរសេរ​ឯកសារ ឱ្យភ្ញៀវទេសចររបស់ក្រុមហ៊ុនមួយ នៅច្រកទ្វារព្រំដែន​អន្តរជាតិប៉ោយប៉ែត។ ជនរងគ្រោះ បានដេកស្លា.ប់ ក្នុងថ្លុកឈាម ដោយមាន​ស្នាមរបួស ដាច់បំពង់កធ្ងន់ធ្ងរ។

យ៉ាងណាក៏ដោយ ករណីស្លា.ប់របស់ជនរងគ្រោះ មិនមានអ្នកណាដឹងថា កើតឡើងពីពេល​ណាទេ។ លុះមិត្តភ័ក្រម្នាក់ ឈ្មោះ ឃុន វណ្ណា ភេទប្រុស អាយុ ៤២ឆ្នាំ ទៅរកជនរងគ្រោះ​ដល់បន្ទប់ ហើយរុញទ្វារចូលទៅ ឃើញជនរងគ្រោះ ដេកស្លា.ប់ ក្នុងថ្លុកឈាម ទើបរាយការណ៍​ជូនសមត្ថកិច្ចឲ្យដឹង នៅម៉ោងជិត ១១ព្រឹក ថ្ងៃទី២ ខែ​កញ្ញានេះ។

ក្រោយទទួលសេចក្តីរាយការណ៍ពីអ្នកឃើញហេតុការណ៍ ​កម្លាំងជំនាញមកពីស្នងការដ្ឋាន​នគរបាលខេត្តសហការជាមួយកម្លាំងជំនាញ នៅក្រុងប៉ោយប៉ែត រួមទាំងគ្រូពេទ្យជំនាញ បានចុះបើកការស៊ើបអង្កេតករណីខាងលើភ្លាមៗ។

ជាលទ្ធផល យោងលើកាំមេរ៉ាសុវត្ថិភាព គឺ​គ្មានអ្នកចេញចូលបន្ទប់ជនរងគ្រោះ គួរឱ្យ​សង្ស័យទេ។ ម្យ៉ាងជនរងគ្រោះ មានជំងឺ​ប្រចាំកាយច្រើនមុខ និងយោងតាម​សម្តី​បងស្រីបង្កើតជនរងគ្រោះ ឈ្មោះ ជា ស្រីទូច អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត បញ្ជាក់ថា មុនកើតហេតុ ជនរងគ្រោះ បានទូរស័ព្ទ​ទៅប្រាប់ថា គេពិបាកចិត្តខ្លាំងណាស់ និងចង់តែសម្លា.ប់ខ្លួន។ ទើបគ្រូពេទ្យជំនាញ និងសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះអាចធ្វើ​អត្ត.ឃា.តសម្លា.ប់ខ្លួនឯង ព្រោះតែវិបត្តិជំងឺ​ប្រចាំកាយ។

ក្រោយសមត្ថកិច្ច និងគ្រូពេទ្យជំនាញធ្វើការត្រួតពិនិត្យ និងកោសលវិច្ច័យរួច ក៏បានប្រគល់​សាកស.ព​ទៅឱ្យ​បងស្រីបង្កើតជនរងគ្រោះ យកទៅធ្វើបុណ្យ​តាមប្រពៃណីយ នៅវត្តប្រជាធម្មត្រ័យ ក្នុងក្រុងប៉ោយប៉ែត​៕ មុត សារុន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ