ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​កម្មករ​ប៉ះ​កង់​ឡាន​២​នាក់ ខណៈ​កំពុង​ប្រព្រឹត្ត​ជាក់ស្តែង

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ កម្មករ​ប៉ះ​កង់​ឡាន​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ខណៈ​កំពុង​ប្រព្រឹត្ត​ជាក់ស្តែង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​កន្លែង​ប៉ះ​កង់​ឡាន​ …

ខេត្តពោធិ៍សាត់ ៖ កម្មករ​ប៉ះ​កង់​ឡាន​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ខណៈ​កំពុង​ប្រព្រឹត្ត​ជាក់ស្តែង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​កន្លែង​ប៉ះ​កង់​ឡាន​ជាប់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​វាលវង់ ឃុំ​ស្នា​អ​ន្សា​រ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ ភាក់ ភាត់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វាលវង់ និង​ម្នាក់​ទៀត​ឈ្មោះ ប៊ុត ក​វ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​វែង ឃុំ​ស្នា​អ​ន្សា​រ ។ ពួក​គេ​ជា​កម្មករ​ប៉ះ​កង់​ឡាន​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក​ភ្នាក់ងារ​បាន​ផ្ដល់​ព័ត៌មាន​ថា នៅ​កន្លែង​ប៉ះ​កង់​ឡាន​ខាងលើ​នេះ​មាន​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន និង​លួច​ចែកចាយ​ដល់​អ្នកបើកបរ​រថយន្ដ​ធំ​ៗ​ដែល​ធ្វើ​ដំណើរ​ទៅ​មក​ផង ពិសេស​នៅ​ពេល​យប់ ។ បន្ទាប់​ពី​កំណត់​បាន​មុខសញ្ញា​ហើយ សមត្ថកិច្ច​បាន​ដាក់​ភ្នាក់ងារ​តាមដាន​គ្រប់ពេលវេលា ដើម្បី​ចាប់​ភស្ដុ​តាង​ឲ្យ​បាន​ក្នុង​ការ​ដាក់បន្ទុក ។ លុះ​នៅ​យប់​ថ្ងៃ​ទី​០៥ និង​ព្រឹក​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ដោយ​ឃើញ​រថយន្ដ​ធំ​ឈប់​នៅ​ទីនោះ​ញឹកញាប់ សមត្ថកិច្ច​មានការ​សង្ស័យ​ក៏​សុំ​ចូល​ធ្វើការ​ឆែកឆេរ ស្រាប់តែ​រក​ឃើញ​ម្ស៉ៅ​ក្រាម​ស​ថ្លា​ចំនួន​២​កញ្ចប់​ដែល​ជា​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ក៏​ឃាត់ខ្លួន​កម្មករ​ប៉ះ​កង់​ឡាន​ទាំង​២​នាក់ ព្រមទាំង​ដកហូត​ម៉ូតូ​ម៉ាក MSX គ្មាន​ស្លាក​លេខ​១​គ្រឿង និង​ឧបករណ៍​សម្រាប់​ជក់​មួយ​ចំនួន​ទៀត ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕