ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​អ្នក​គួរ​ប្រើ​ផ្កាម្លិះ​ក្នុង​ការ​ថែរក្សា​សុខភាព​ស្បែក​របស់​អ្នក ?

7 ឆ្នាំ មុន

ផ្កាម្លិះ​ត្រូវ​បាន​គេ​ប្រើ​ជា​ទូទៅ​ក្នុង​ផលិតផល​សម្រស់ ដោយសារ​តែ​វា​មាន​លក្ខណសម្បត្តិ​ក្នុង​ការ​បង្កើន​សម្រស់​របស់​យើង ។ ផ្កាម្លិះ​ត្រូវ​បាន​គេ​ប្រើ​ភាគច្រើន​ក្នុង​ការ​ផលិត​ទឹកអប់​សម្រាប់​ស្ត្រី និង​គ្មាន​ក្លិន​អ្វី​ដែល

ផ្កាម្លិះ​ត្រូវ​បាន​គេ​ប្រើ​ជា​ទូទៅ​ក្នុង​ផលិតផល​សម្រស់ ដោយសារ​តែ​វា​មាន​លក្ខណសម្បត្តិ​ក្នុង​ការ​បង្កើន​សម្រស់​របស់​យើង ។ ផ្កាម្លិះ​ត្រូវ​បាន​គេ​ប្រើ​ភាគច្រើន​ក្នុង​ការ​ផលិត​ទឹកអប់​សម្រាប់​ស្ត្រី និង​គ្មាន​ក្លិន​អ្វី​ដែល​អាច​ផ្តួល​ក្លិន​ផ្កា​នេះ​បាន​ឡើយ ។

កាលពីមុន ផ្កាម្លិះ​ត្រូវ​បាន​ប្រើ​ក្នុង​ការ​ព្យាបាល​ជំងឺ​ដូច​ជា​គ្រុនក្តៅ ក្អួត ឈឺក្បាល ជំងឺ​ភ្នែក ល​។ ផ្កា​នេះ​មិន​ត្រឹមតែ​មាន​ផលប្រយោជន៍​ដល់​សុខភាព​នោះ​ទេ វា​ថែម​ទាំង​មាន​ប្រយោជន៍​ក្នុង​ការ​ថែរក្សា​សុខភាព​ស្បែក​ផង​ដែរ​។ ផ្កាម្លិះ មាន​លក្ខណសម្បត្តិ​ផ្តល់​សំណើម​ស្បែក ដែល​វា​មាន​សារៈសំខាន់​ជា​ច្រើន​សម្រាប់​សម្រស់​របស់​ស្ត្រី​។ ដូច្នេះ សូម​អាន​អត្ថបទ​ខាងក្រោម​ដើម្បី​ដឹង​ពី​អត្ថប្រយោជន៍​របស់​ផ្កាម្លិះ​ចំពោះ​សម្រស់ ៖

១-​ម៉ាស់​បិទមុខ
ផ្កាម្លិះ​មាន​លក្ខណសម្បត្តិ​ផ្តល់​សំណើម​ដល់​ស្បែក ដែល​វា​ជួយ​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នកមាន​សុខភាព​ល្អ និង​ភ្លឺ​រលោង ។ អ្នក​គួរតែ​ត្រាំ​ផ្កាម្លិះ​មួយ​ចំនួន​ក្នុង​ទឹក បន្ទាប់​មក​កិន​វា​ឲ្យ​ម៉ដ្ឋ ហើយ​បន្ថែម​ទឹកដោះគោ​១​ទៅ​២​ស្លាបព្រា ។ បិទ​ម៉ាស់​នេះ​នៅ​លើ​មុខ​របស់​អ្នក និង​ទុក​វា​ចោល​រយៈពេល​១០​នាទី ។ បន្ទាប់​មក លាង​វា​ចេញ​ជាមួយ​ទឹក​ត្រជាក់ ។ ការ​បិទ​ម៉ាស់​នេះ​អាច​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក និង​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នកមាន​សំណើម​គ្រប់គ្រាន់ ។

២-​ប្រឆាំង​នឹង​ភាព​ចាស់
ផ្កាម្លិះ​មិន​ត្រឹមតែ​អាច​ផ្តល់​សំណើម​ដល់​ស្បែក​នោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​ជួយ​ក្នុង​ការ​ព្យាបាល​សញ្ញា​ប្រឆាំង​នឹង​ភាព​ចាស់​នៅ​លើ​ស្បែក និង​ទប់ស្កាត់​ស្នាម​ជ្រីវជ្រួញ​នៅ​លើ​មុខ​ផង​ដែរ​។

៣-​ជួយ​ព្យាបាល​ស្បែក​ដែល​រង​ការ​ខូចខាត​ដោយ​ពន្លឺ​ថ្ងៃ
ផ្កាម្លិះ​ដែល​កិន​ហើយ អាច​ជួយ​ក្នុង​ការ​ព្យាបាលស្បែក​ដែល​រង​ការ​ខូច​ខា​ច​ដោយសារ​ពន្លឺ​ថ្ងៃ​បាន​យ៉ាង​ងាយស្រួល​។ ប្រសិនបើ​អ្នកជា​ញឹកញាប់​មាន​បញ្ហា​ខាងលើ សូម​លាប​ល្បាយ​ផ្កាម្លិះ​និង​រមៀតដែល​កិន​រួច​លើ​ស្បែក​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​ល្បាយ​នេះ​។ វិធីសាស្ត្រ​នេះ​អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នកមាន​ភាព​ភ្លឺ​រលោង​ភ្លាម​ៗ ។

៤-​ជួយ​ព្យាបាល​បញ្ហា​មុន
ផ្កាម្លិះ អាច​ប្រើ​ក្នុង​ការ​ព្យាបាល​បញ្ហា​មុន​បាន​យ៉ាង​ងាយស្រួល ។ ប្រសិនបើ​អ្នក​ភ័យ​ខ្លាច​ក្នុង​ការ​ប្រើប្រាស់​ផលិតផល​ក្រែ​ម ឬ​សារធាតុ​ផ្តល់​សំណើម​ណាមួយ​នៅ​លើ​មុខ ខណៈ​ពេល​ដែល​មាន​បញ្ហា​មុន អ្នក​គួរតែ​ប្រើប្រាស់​ផ្កាម្លិះ​។ កិន​ផ្កាម្លិះ​ឲ្យ​ម៉ត់​និង​បន្ថែម​ទឹកដោះគោ បន្ទាប់​មក​បិទ​ម៉ាស់​នេះ​នៅ​លើ​មុខ​របស់​អ្នក​ឱ្យ​បាន​ទៀងទាត់​។ ម៉ាស់​នេះ អាច​ជួយ​បំបាត់​បញ្ហា​មុន​នៅ​លើ​មុខ​បាន​យ៉ាង​ងាយស្រួល ៕