ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តៃកុងឡានអាងតែរត់ ក្រោយគ្រោះថ្នាក់​បុក​ជាមួយម៉ូតូប្តី-ប្រពន្ធស្លា.ប់ទាំង២​

2 ឆ្នាំ មុន
  • តាកែវ

ខេត្ត​តាកែវ ៖ ​​បុរស​និងស្ត្រី​​ដែល​គេ​បាន​ស្គាល់​ថា ​ជា​ប្តីនិង​ប្រពន្ធ​នឹង​គ្នា​បាន​ស្លា.ប់​បាត់បង់​ជីវិត​យ៉ាង​អា​ណោ​ច​អាធ័ម​បំផុត ​ដោយសារ​​​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បែន​ដឹក​ដី​បើក​បុក​ម៉ូតូ​​​របស់គាត់​ចំ​ពីមុខ​ពេញទំហឹង ​ ។ ហេតុការណ៍​​ដ៏រន្ធត់​នេះ​ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​០១…

ខេត្ត​តាកែវ ៖ ​​បុរស​និងស្ត្រី​​ដែល​គេ​បាន​ស្គាល់​ថា ​ជា​ប្តីនិង​ប្រពន្ធ​នឹង​គ្នា​បាន​ស្លា.ប់​បាត់បង់​ជីវិត​យ៉ាង​អា​ណោ​ច​អាធ័ម​បំផុត ​ដោយសារ​​​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បែន​ដឹក​ដី​បើក​បុក​ម៉ូតូ​​​របស់គាត់​ចំ​ពីមុខ​ពេញទំហឹង ​ ។ ហេតុការណ៍​​ដ៏រន្ធត់​នេះ​ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​០១ ខែកញ្ញា ឆ្នាំ​២០២២ វេលា​ម៉ោង​៥និង៣០​នាទីល្ងាច ស្ថិតនៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២ នៅ​ចន្លោះ​ប​ង្កោ​ល​គីឡូ​ម៉ែ​ត​លេខ​៨០​លេខ​៨១ ត្រង់​ចំណុច​ក្បាលថ្នល់​ភូមិ​ថ្មី សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ​ ។

នគរបាល​ចរាចរណ៍​ក្រុង​ដូន​កែវ​បានអោយ​ដឹង​ថា ជន​រង​គ្រោះជា​ប្តី​មានឈ្មោះ​អូន វិ​ន ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ ធ្វើការ​នៅ​ខាង​ធនាគា​ស្ថាបនា​ខេត្តតាកែវ និង​ប្រពន្ធ​ឈ្មោះ​គឹ​ម សយ​បញ្ញា អាយុ​៣០​ឆ្នាំ ជន​រង​គ្រោះ​រស់​ភូមិ​ស្រម៉ ឃុំ​ព្រែ​ខ្លា ស្រុក​កោះអណ្តែត​ ជន​រង​គ្រោះ​មានកូន​ចំនួន​២​នាក់​ (ប្រុស​១​ស្រី​១)។

ប្រភពឱ្យ​ដឹងទៀតថា នៅ​មុន​ពេលកើតហេតុ​ សាក្សី​បានឃើញ​រថយន្ត​បែន​ដឹក​ដី​ព​ណ៌.​ស​ បើកបរ​ពី​ទិស​ខាងត្បូង​មក​ជើង​បត់​ចូល​ភូមិ​ត្រង់​ចំណុច​ភូមិ​ថ្មី ។ ចំណែក​ម៉ូតូ​DraemC100 ​សង់​ពាក់​ស្លាក​លេខ​តាកែវ​1V-4730 ជិះ​ពីរ​នាក់​ប្តី​ប្រពន្ធ បើកបរ​ពី​ទិស​ខាងជើង​ទៅ​ត្បូង បណ្តាល​ឱ្យរថយន្ត​បុក​ពេញទំហឹង​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ ដោយ​ម៉ូតូ​ជាប់​ក្រោម​រថយន្ត​ខាង​មុខ ​។

ភាគីរថយន្ត ក្រោយ​​បង្ក​គ្រោះ​រួច ​តៃកុង​បានដាក់​មេ​ប្រូច​រត់​បាត់ស្រមោល​ហើយ រីឯ​រថយន្ត​បែន​ដឹក​ដី​និង​ម៉ូតូ​យក​ទៅ​រក្សា​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ដូន​កែវ​ ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ