ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន ប្រកាសពីដំណើរ​ទស្សនកិច្ចរបស់​កូនប្រុសច្បងសម្តេច នៅឡាវ

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅម៉ោងជាង ១១យប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បាន​សរសេរបង្ហោះតាមហ្វេសប៊ុក…

ភ្នំពេញ៖ នៅម៉ោងជាង ១១យប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បាន​សរសេរបង្ហោះតាមហ្វេសប៊ុក និងតេឡេក្រាម ពីការបញ្ចប់ដំណើរទស្សនកិច្ចរបស់​លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេច នៅប្រទេសឡាវ​ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ ខែសីហា ឆ្នាំ២០២២​។ សម្តេចតេជោ ក៏បានចោទសួរ​អ្នកវិភាគជុំវិញទស្សនកិច្ចរបស់​បេក្ខជន​នាយករដ្ឋមន្ត្រីអនាគតរូប​នេះ នៅប្រទេសឡាវ ដែលស្ថិតនៅ​ជាប់ព្រំដែន​កម្ពុជាផងដែរ​។

សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ហ៊ុន ម៉ាណែតទើបបញ្ចប់ទស្សនកិច្ច នៅឡាវ ដែលទទួលត្រួតពល ដោយនាយអគ្គសេនាធិការកងទ័ពឡាវ។ ក្រៅពីនេះ ហ៊ុន ម៉ាណែត ត្រូវបានទទួលដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នាយករដ្ឋមន្ត្រី និងដោយប្រធានាធិបតីឡាវថែមទៀត។ តើអស់លោកអ្នកវិភាគ យល់យ៉ាងណាដែរ ក្នុងទស្សនកិច្ច ហ៊ុន ម៉ាណែត ទៅឡាវលើកនេះ?»។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ដោយលើកមុន ខ្ញុំមិនបានជំរាបអស់ ខ្ញុំសូមជំរាបបន្ថែមថា កាលពី ហ៊ុន ម៉ាណែត ទស្សនកិច្ចនៅជប៉ុន នាដើមឆ្នាំ២០២២នេះ មិត្តជប៉ុនរបស់យើង បានបញ្ជូនយន្តហោះ មកទទួល ហ៊ុន ម៉ាណែត ពីកម្ពុជា ទៅជប៉ុន និងជូនពីជប៉ុនមក​ដល់កម្ពុជាវិញ ព្រោះពេលនោះ គ្មានជើងហោះហើរទេ ដោយសារកូវីដ១៩។ តើអ្នកវិភាគ​មានយោបល់យ៉ាងណាដែរ ព្រោះខ្ញុំចង់ដឹង។ នេះមិនមែនជាពាក្យចាក់​ដោតទេ តែជាការចង់យល់តែប៉ុណ្ណោះ»។

សាររបស់សម្តេចតេជោ ហ៊ុន សែន ខាងលើនេះ បន្ទាប់ពី​កាលថ្មីៗនេះ ក្រុមអ្នកវិភាគមួយចំនួន បានលើកឡើងពីដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់​ប្រទេសវៀតណាម ដោយថា លោក ហ៊ុន ម៉ាណែត ដែលជាបេក្ខជន​នាយករដ្ឋមន្ត្រីអនាគតរបស់គណបក្ស​ប្រជាជនកម្ពុជា ទៅសុំ​ការគាំទ្រ​ពីវៀតណាម​។ ការលើកឡើងដូច្នេះ នាំឱ្យមានប្រតិកម្ម​មិនពេញចិត្តពីសម្តេចតេជោ ហ៊ុន សែន ព្រោះលោក ហ៊ុន ម៉ាណែត មិនមែន​ទើបតែទៅ​ទស្សនកិច្ចនៅវៀតណាមនោះទេ គឺលោក ហ៊ុន ម៉ាណែត ក្រោយ​ពី​ទទួលបាននូវការតែងតាំង​ពីគណបក្ស​ប្រជាជនកម្ពុជា ជាបេក្ខជន​នាយករដ្ឋមន្ត្រីអនាគត បន្តវេនពីសម្តេចតេជោ ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត បានទៅទស្សនកិច្ច នៅជប៉ុន សឹង្ហបុរី ម៉ាឡេស៊ី និងនៅប្រទេសថៃ ជាដើម៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ