ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ចាំ​ទេ? កុមារ ធុ​ច សា​លិ​ក និយាយ​បាន​ច្រើន​ភាសា ពេល​នេះ​ប្រកាស​ទាំង​ទឹកភ្នែក​ថា ឪពុក​ត្រូវ​វះកាត់​ទាំង​យប់

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មហាជន​ប្រហែលជា​នៅ​មិន​ទាន់​ភ្លេច​នៅឡើយ​ទេ នូវ​វី​ដេ​អូ​ឃ្លី​ប​មួយ​ដែល​បង្ហាញ​ពី​កុមារ ធុ​ច សា​លិ​ក ដើរ​លក់​វត្ថុ​អនុស្សាវរីយ៍ នៅ​មុខ​ប្រាសាទអង្គរវត្ត ក្នុង​ខេត្តសៀមរាប ត្រូវ​បាន​ជនបរទេស​មួយ​រូប…

រាជធានី​ភ្នំពេញ ៖ មហាជន​ប្រហែលជា​នៅ​មិន​ទាន់​ភ្លេច​នៅឡើយ​ទេ នូវ​វី​ដេ​អូ​ឃ្លី​ប​មួយ​ដែល​បង្ហាញ​ពី​កុមារ ធុ​ច សា​លិ​ក ដើរ​លក់​វត្ថុ​អនុស្សាវរីយ៍ នៅ​មុខ​ប្រាសាទអង្គរវត្ត ក្នុង​ខេត្តសៀមរាប ត្រូវ​បាន​ជនបរទេស​មួយ​រូប ថត​ពី​ការ​និយាយ​បាន​ច្រើន​ភាសា​របស់​កុមារ​រូប​នេះ ស្រាប់តែ​នៅ​ល្ងាច​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២២​នេះ ក្មេង​ប្រុស សា​លិ បាន​បង្ហោះ​រឿង​ដ៏​ក្រៀមក្រំ​មួយ បង្ហាញ​ពី​ឪពុក​បង្កើត​នឹង​ត្រូវ​វះកាត់​ទាំង​យប់​នេះ​ហើយ ។

ធុ​ច សា​លិ បាន​ប្រកាស​លើ​បណ្ដាញ​សង្គម​ទាំង​ទឹកភ្នែក​ថា លោកឪពុក កើត​ជំងឺ​ដែល​បង្ក​រោគ​ពី​ធ្មេញ (Dental Infection) ខណៈ​ក្មេង​ប្រុស​តូច​មាន​សមត្ថភាព​ខ្ពស់​ច្រើន​ភាសា​រូប​នេះ បាន​ត្រឹម​ពោល​ពាក្យ​ស្រលាញ់ បង្ហាញ​ក្ដី​បារម្ភ និង​ជូនពរ​លោកឪពុក​ឲ្យ​ឆាប់​ជា​ពី​ជំងឺ តែ​ប៉ុណ្ណោះ ។

ធុ​ច សា​លិ បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក អម​ដោយសារ​ថា «​ជូនពរ​ឲ្យ​ប៉ា ឆាប់​ជា​ពី​ជំងឺ បង្ក​រោគ​ពី​ធ្មេញ Dental Infection ។ សា​លិ ជូនពរ​លោកប៉ា ទាំង​ក្ដី​បារម្ភ​ថា «​កុំ​កើត​អី​ណា​ប៉ា កូន​បារម្ភ កូន​ស្រលាញ់​ប៉ា ត្រូវ​វះកាត់​នៅ​យប់​នេះ​ហើយ​» ។

គួរ​បញ្ជាក់​ថា ជំងឺ​ដែល​បង្ក​រោគ​ពី​ធ្មេញ Dental Infection កើតឡើង នៅ​ពេល​លោក​អ្នក​ឈឺធ្មេញ​ហើយ មាន​សភាព​ហើម​មុខ ហើម​លឹប​ភ្នែក ឬ​ហើម​តំបន់​ក្រោម​ឆ្អឹងថ្គាម ឬ​ចង្កា ដែល​ប៉ះពាល់ និង​ពិបាក​ដល់​ការ​លេប​ចំណីអាហារ ឬ​ទឹកមាត់ (​មាន​ន័យ​ថា ប៉ះពាល់​ដល់​ផ្លូវដង្ហើម​) ។ ប្រសិនបើ​មាន​បញ្ហា ឬ​ស្ថានភាព​ជំងឺ​ដូច​ខាងលើ​នេះ សូម​ប្រញាប់​មក​ជួប​ទន្ត​បណ្ឌិត ឬ​គ្រូពេទ្យ​ជំនាញ នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ព្រោះ​អ្នកជំងឺ​មួយ​ប្រភេទ​នេះ​អាច​បង្ករ​គ្រោះថ្នាក់​ដល់​ជីវិត​បាន​(​ស្លាប់​) ប្រសិនបើ​មិន​បាន​ទទួល​ការ​ការ​ព្យាបាល​បាន​ត្រឹមត្រូវ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ